បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្កាន់ដៃស្ពានថ្មបោកក្បាលស្លាប់មួយរំពេច

បន្ទាយមានជ័យៈ យុវជនម្នាក់ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានថ្ម ផ្លោងទៅមុខបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២ និង ២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ នៅចំនុចស្ពានកាត់ស្ទឹងចំនុចប្រសព្វរវាងភូមិទ័ពសៀម និងភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ឈ្មោះ…

មេឃត្រជាក់ៗដុតភ្លើងអាំងក្បែរធុងហ្គាស បណ្ដាលឲ្យឆាបឆេះត្រាក់ទ័រគ្មានសល់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១២ និង ២០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្លើងឆេះត្រាក់ទ័រគូបូតា១គ្រឿងម៉ាកមិចសែ ស្ថិតខាងលិចភូមិអំពិលព្រង់ប្រហែល១៣០០ម៉ែត្រ ខេត្តបន្តាយមានជ័យ។ ម្ចាស់ឈ្មោះ ក្ដៀប សៅរ៉ាន ប្ដី អាយុ ៣៤ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ…

រន្ធត់ណាស់! ក្មេងប្រុសអាយុ៣ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈពេលធ្លាក់ពីលើគោយន្តកន្ត្រៃចំកង់ជាន់ចំក្បាល

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៥និង២៩នាទីល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្មេងប្រុសម្នាក់អាយុទើប ៣ឆ្នាំ ជិះគោយន្តកន្ត្រៃដឹកស្រូវយកទៅលក់ជាមួយឪពុកម្តាយ បានធ្លាក់ពីលើគោយន្ត ត្រូវកង់គោយន្តជាន់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុចគល់ស្ពានភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ កុមារារងគ្រោះឈ្មោះ ជាម ផានិត…

ជិះម៉ូតូបុកធុងទឹកកកបណ្ដាលឲ្យស្លាប់ ២នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូជិះបុកធុងទឹកកក ក្បែរចិញ្ចើមផ្លូវ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អ្នកបើកបរឈ្មោះ តែ សៀន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ…

ករណីរន្ទះបាញ់ខ្សែភ្លើងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ខ្សែភ្លើង បណ្តាលឲ្យធ្លាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ និងមនុស្សរងរបួស ស្ថិតត្រង់ចំណុចក្បែរវិទ្យាល័យស្រុកស្វាយចេក ភូមិស្ទឹង ឃុំរលស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដំណើររឿង៖ មុនពេលកើតហេតុមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ហើយរន្ទះបាញ់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ ធ្វើឲ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ទាក់ដួលរងរបួស(សម្រាប់ពលរដ្ឋដែលមិនបានដឹងមុន)។ សូមបញ្ជាក់៖…

គ្រោះទឹកជំនន់ ធ្វើឱ្យទឹកហូរកាត់ផ្លូវ រងការខូចខាតលើកំណាត់ផ្លូវខេត្ត

បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ គ្រោះធម្មជាតិទឹកជំនន់ បានបង្កឱ្យមានទឹកហូរកាត់លើកំណាត់ផ្លូវខេត្តរងការខូចខាត នៅផ្លូវលេខ ២៦៨A ពី ផ្លូវជាតិលេខ ៦ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលទឹកជំនន់ធ្លាក់ មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និង…

អុញនោះ!ទីបញ្ជាការផ្នែកសឹករងស្វាយចេក លិចទឹកហើយពេលនេះ

បន្ទាយមានជ័យៈ នៅថ្ងៃព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ទីបញ្ជាការ ផ្នែកសឹករងស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានលិច ដោយសារជំនន់ទឹកភ្លៀង៕

ភ្លៀងធ្លាក់មួយមេ បណ្ដាលឲ្យមានជំនន់លិចដំណាំស្រូវ ១២០០ហិកតា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេ កម្រិត ១៥៥ មម បណ្តាលឲ្យមានជំនន់លិចស្រូវ ១២០០ហិកតា នៅឃុំតាបែន ស្រុកស្វាយចេក៕

ស្លុតចិត្តណាស់! ប្រពន្ធពោះធំជិតឆ្លងទន្លេ ស្រាប់តែប្ដីចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ នៅខណ្ឌសែនសុខ

ភ្នំពេញៈ បុរសម្នាក់ បានយកខ្សែអង្រឹងចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារ អ៊ី អន ក្នុងដីឡូមួយកន្លែង ដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗ ឲ្យកម្មកសំណងស្នាក់នៅ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ…

គោយន្តបែកកង់ឈប់ចតគ្មានសញ្ញា ម៉ូតូមកពីក្រោយបុក បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យៈ មនុស្សម្នាក់រងរបួសធ្ងន់បាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបានបុកគោយន្តពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៦A ចំណុចផ្លូវកោងស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ សំ សារ៉ាក់ ភេទប្រុស…