នគរបាលបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងនោះ ០២នាក់ជាមេខ្យល់ និងម្នាក់ទៀតជាអ្នកដឹកជញ្ជូន
បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ០២នាក់ ជាមេខ្យល់ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនទៅថៃដោយខុសច្បាប់និងម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកចាប់ខ្លួនបទដឹកជញ្ជូនមនុស្សឆ្លងដែនទៅថៃដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា…