សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររបស់ក្រុមហ៊ុន ឆាង យ៉ុង ម្នាក់ ដែលបង្កគ្រោះថ្នាក់ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់

កំពតៈ នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទីព្រឹក កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនអ្នកបើកបររថយន្តសាំយ៉ុងម្នាក់ តាមបណ្ដោយផ្លូវលើភ្នំគូលែន ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ករណីដឹកភ្ញៀវហើយបង្កគ្រោះថ្នាក់ បណ្ដាលឲ្យជនជាតិចិន ៣នាក់ស្លាប់ និងមនុស្សរងរបួសច្រើននាក់ទៀត ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២១…

ឆ្លងចរន្តអាគុយសូឡា ឆេះផ្ទះមួយខ្នងគិតជាទឹកប្រាក់អស់ រាប់ម៉ឺនដុល្លារ

សៀមរាបៈ នៅវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងទំហំ ៩ម×៩.៥ម សង់ផ្ទាល់ដី ជញ្ជាំងក្ដា ប្រកសង្កសី ស្ថិតភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ភិន សុងហេង…

មន្ត្រីជំនាញចុះកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ

សៀមរាបៈ ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ ខេត្តបានបន្តចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រកពួក និងស្រុកក្រឡាញ់ ដឹកនាំដោយលោក…

បើស្រវឹងសូមកុំបើកបរ! រថយន្តអ៊ីស៊ុយៗ បើកធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

កំពតៈ កាលពីវេលាម៉ោង២១ និង០០ នាទីថ្ងៃ៦ ខែតុលា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត ១គ្រឿង បើកដឹកដីចូលផែគីឡូ១២ បានធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចមុខប៉ុស្តិ៍កោះតូច សក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីកើតទៅលិច។ រថយន្តខាងលើ ម៉ាក…

ភ្ញាក់ឡើងបាត់ប្ដី ខំតាមរកបែរជាឃើញអណ្ដែតទឹកស្លាប់ ក្នុងស្រះជិតផ្ទះ

សៀមរាបៈ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៤០នាទី មានបុរសម្នាក់លង់ទឹកស្រះស្លាប់ នៅចំណុចភ្នំបី ស្ថិតភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប ។ ជនរងគ្រោះឈ្មោះ រី ហ៊ីង ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។…

ផ្អើលទាំងព្រឹក! រថយន្តមួយគ្រឿងឆាបឆេះសល់តែគ្រោងឆ្អឹង

សៀមរាបៈ វេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងម៉ាក Camary ពណ៌ខ្មៅ ស៊េរី៩៣ ស្លាកលេខ ភ្នំពេញ 2C-5849 បានឆាបឆេះសល់តែគ្រោងឆ្អឹង លើផ្លូវជាតិលេខ ៦៤ ចំណុចខាងកើតផ្សារស្វាយលើថ្មីប្រហែល ១គីឡូម៉ែត្រ ស្ថិតភូមិត្រពាំងខ្នារ ឃុំស្វាយលើ…

ករណីរន្ទះបាញ់បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ស្រាល នៅស្រុកស្វាយលើ

សៀមរាបៈ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទីមានករណីរន្ទ:បាញ់ជើងសរសរផ្ទះរបួសច្បាស់ផ្ទះ កំពុងមុជទឹកក្នុងធុងស៊ីប៉ូរូ ០២នាក់។ ជនរងគ្រោះឈ្មោះ យ៉ង យ៉ុន ភេទប្រុស អាយុ ២៣ឆ្នាំ (របួសធ្ងន់) និងប្រពន្ធឈ្មោះ ធឿន ច្រឹក អាយុ ២២ឆ្នាំទីលំនៅភូមិដំបូកខ្ពស់…

ប្រជាពលរដ្ឋ​ស្រុកស្វាយលើ ស្ម័គ្រចិត្តប្រគល់​អាវុធ​កែ​ច្នៃ​ចំនួន​ ១៧​ដើម​ ដល់​សមត្ថកិច្ច

សៀមរាបៈ​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​យល់​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ របស់​កងកម្លាំង​សមត្ថកិច្ច​ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ដែល​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ បាន​ស្ម័គ្រចិត្ត​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​សរុប​ចំនួន ​១៧​ដើម​ (​កាំភ្លើង​ព្រៃ​០៧​ដើម​ កាំភ្លើង​ខ្យល់​១០​ដើម​)​និង​ម៉ាស៊ីន​ឆក់​ត្រី​០១​គ្រឿង​។​ ​បច្ចុប្បន្ន​ កម្លាំង​នគរបាលបាន​រក្សា​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ និង​ម៉ាស៊ីន​ឆក់​ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​៕

បេក្ខជន បេក្ខនារី ដែលពុំមានលទ្ឋភាពធ្វើដំណើរ ស្នាក់នៅនិងហូបចុក សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩នេះត្រូវបានជួយដោះស្រាយពីរដ្ឋបាលខេត្តសៀមរាប

សៀរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាបឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត , បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , មន្ទីសុខាភិបាលខេត្ត , អង្គភាពអគ្គីសនីខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ដើម្បីរៀបចំផែនការការងារ…

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹងបិទចរាចរណ៍ទាំងស្រុង លើផ្លូវខ្នងភ្នំគូលែនពីផ្លូវឡើងស្រុកស្វាយលើ

ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ទាំងស្រុង លើផ្លូវខ្នងភ្នំគូលែនពីផ្លូវឡើងស្រុកស្វាយលើ ដល់ភូមិតាពេញ៕