ស្ត្រីម្នាក់ លង់ទឹកស្រះស្លាប់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋប្រទះឃើញសពអណ្តែកទឹកស្រះ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្រះទួលខ្សាច់ ចម្ងាយប្រហែល២៥០ម៉ែត្រ ខាងកើតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលរដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលឃុំអូរបីជាន់ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែនឈរជើងនៅអូរបីជាន់ នៃវរសេនាតូចការពារព្រំដែនលេខ៩១១…

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

បាត់ដំបងៈ កាលពីថ្ងៃ អាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទី អនុវត្តតាមមតិណែនាំលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញរបស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង…

នាំគ្នាបេះទុំព្រីងប្រទះឃើញគ្រាប់បេយកមកគប់លេងផ្ទុះស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស៤នាក់ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការផ្ទុះគ្រាប់បេខណៈពេលដែលជនរងគ្រោះនាំគ្នាទៅបេះទុំព្រីង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្មប្រហែល២.០០០ម៉ែត្រស្ថិតក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់បាននាំគ្នារកដើរទៅបេះទុំព្រីងនៅពេលនោះមានម្នាក់ឈ្មោះឈ្មោះសុខបញ្ញាបានប្រទះឃើញគ្រាប់១គ្រាប់នៅលើនឹងដំបូកក្បែរក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។គរបាលបានបញ្ជាក់ថា៖ជនរងគ្រោះទាំង៤នាក់ដែលស្លាប់និងរបួសមាន៖ទី១/ឈ្មោះជាសរភេទស្រីអាយុ២៥ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(ស្លាប់)។ទី២/ឈ្មោះសុខបញ្ញាភេទប្រុសអាយុ១២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបអ្នកគប់គ្រាប់នោះ(របួសធ្ងន់)។ទី៣_ឈ្មោះគាសំណាងភេទប្រុសអាយុ២ឆ្នាំនៅភូមិកំពង់ក្តីឃុំគោកធ្លកលើស្រុកជីក្រែខេត្តសៀមរាប(របួសស្រាល)និង៤/ឈ្មោះឈ្មោះជាស្រីមួយភេទស្រីអាយុ៣៤ឆ្នាំនៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប(របួសស្រាល)។ជនរងគ្រោះទាំង៤នាក់ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិនស្ថិតក្នុងភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ចំពោះជនរងគ្រោះដែលស្លាប់បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យចំណែកអ្នករងរបួសត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហ៕  

នរណាថាក្នាញ់ ប្រចណ្ឌតើ! ប្រពន្ធចាប់ទាញស្លឹកត្រចៀក ប្ដីស្មានតែទាញថើប ខំបណ្តោយក្បាលទៅអារ.កសោះ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានហូរឈាមជោគពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអារ.ក បង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖…

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ល្ងាចមានភ្លៀង ធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដូចខាងក្រោម ៖ ១.ក្រុងប៉ោយប៉ែត ប៉ះពាល់សរុបចំនួន ០៥ខ្នង របើកដំបូល ០៥ខ្នង ២.ស្រុកថ្មពួក…

ករណីម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កម៉ូតូដឹកពិដាន ត្រង់ចំណុចមុខចូលផ្សារអូរជ្រៅថ្មី ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ជិត មករា ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់)…

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះពលរដ្ឋ ៣ខ្នង

បន្ទាយមានជ័យៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣៥នាទីល្ងាច មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង (រលំទាំងស្រុង ១ខ្នង) ខូចខាតសង្ក័សី ៧០សន្លឹក ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

ខណះនេះភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅល្ងាចថៃ្ងទី២៣ ខែមីនា ឆ្នាំ២០២០ កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយនៅផ្នែកខ្លះនៃស្រុកមង្គលបូរី និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕  

នារីជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់ បាត់ខ្លួន១យប់២ថ្ងៃ មិនទាន់ដឹងដំណឹង

បន្ទាយមានជ័យៈ​ យោងតាមផេករបស់អគ្គស្នងការ ដ្ឋាននគរបាលជាតិបានឲ្យដឹងថា នារីជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងដំណឹងនៅឡើយ។ លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា…

បុគ្គលិកកាសស៊ីណូម្នាក់ បើករថយន្តសុខៗ ស្រាប់តែបែកកង់ រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់..

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយរថយន្តម៉ាក ហាយ ព្រីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA5281 អ្នករួមដំណើរចំនួន ២នាក់ អ្នកបើកបរឈ្មោះ…