(ខ្សឹប) លោកកៅ សារ៉ាណា មេច្រកចាំយាមវ័យក្មេងស័ក្កិក្រាស់ស្មា ស៊ីអី ស៊ីយ៉ាងនេះ !

មន្ត្រីនគរបាល និងមន្ត្រីនៃអង្គភាពផ្សេងៗទៀតដែលឈរជើងនៅច្រកអន្តរជាតិ ចាំយាម ខេត្តកោះកុង បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា លោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិចាំយាមវ័យក្មេងពាក់ស័ក្កិក្រាស់ស្មារូបនេះ កំពុងធ្វើសកម្មភាពប្រព្រឹទ្ធអំពើពុករលួយយ៉ាងខ្លាំងតាំងពីលុយកាក់ល្អិតល្អោច រហូតដល់លុយធំ តាមការប្រើប្រាស់កម្លាំងមន្ត្រីជំនិតៗរបស់ខ្លួន។ ប្រភពពីក្រុមមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកចាំយាមនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា មន្ត្រីបី បួននាក់ដែលជាកូនចៅជំនិតៗរបស់លោក កៅ សារាណា នោះកំពុងធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តគ្មានខ្លាចមន្ត្រីណាទាំងអស់ ព្រមទាំងធ្វើសកម្មភាពជម្រិតយកលុយពីអ្នកឆ្លងដែនកម្ពុជា ថៃ…

អភិបាលស្រុកបាទី ទើបឡើងថ្មីគួរមើលផងទាន….!!!

តាកែវៈ ផ្លូវលំចាប់ពីខាងកើតវត្តអង្គសឹង្ហ រហូតដល់ចំណុចព្រែកធំ រវាងភូមិសីហា ព្រំព្រទល់ជាប់ជាមួយភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងការខូចខាតជាដំណំ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារមានឡានដឹកដី ដឹកថ្មធំៗ ឆ្លងកាត់ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យផ្លូវលំមួយខ្សែនេះ ខូចខ្ទេចស្ទើរគ្មានសល់។ នេះជាការអះអាងរបស់ពលរដ្ឋនៅភូមិសីហា។ បើតាមប្រជាពលរដ្ឋ បានបន្តឲ្យដឹងថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺមេឃភ្លៀងមកម្តងៗ…

លោក ជា សុផារ៉ា ព្រមានសំណង់ក្រុមហ៊ុន ណាហ្គាវើល ក្រោយនាយករដ្ឋមន្ត្រីហាមមិនស្ដាប់

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានព្រមានចាត់វិធានការទៅលើសំណង់របស់ក្រុមហ៊ុនណាហ្គាវើល (Naga World) ដែលគេស្គាល់ថា ជាទីតាំងបនល្បែងដ៏ធំនៅកម្ពុជា និងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។ ការព្រមានដោយរដ្ឋមន្ត្រីដែលទើបនឹងឡើងតំណែងថ្មីនេះ បន្ទាប់ពីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាវើល មិនសូវជាចាប់អារម្មណ៍ពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីសម្ដេចបានព្រមានជាសាធារណៈឲ្យវាយសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈចោលកាលពីពេលកន្លងទៅ។ យោងតាមទំព័រហ្វេសប៊ុករបស់លោក…

រដ្ឋមន្រ្តីក្រសួងសាធារណការថ្មី ប្តូរយុទ្ធសាស្រ្ត ខណ:នាយករដ្ឋមន្រ្តីទើបមានចំណាត់ការ

(ភ្នំពេញ): មិនបានប៉ុន្មានថ្ងៃផង ប្រសាសន៍នាយករដ្ឋមន្រ្តី ត្រូវបានគេចាត់ទុកថា កំពុងមានប្រសិទ្ធិភាពបន្ទាប់ពីរដ្ឋមន្រ្តីមួយចំនួន ត្រូវបានដោះដូរតំណែង។ ក្រោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសរុះរើគណរដ្ឋមន្រ្តី រដ្ឋមន្រ្តីមួយចំនួនត្រូវបានដោះដូរតំណែង ប៉ុន្តែការដោះដូរតំណែងនេះទៀតសោត ត្រូវបានគេរងចាំមើល ថាតើរដ្ឋមន្រ្តីមួយណាសកម្មជាងគេ និងសាកសមតំណែងក្រសួងដែលខ្លួនទទួល ។ ស្ថិតក្រោមពន្លឺភ្លើងដ៍ចិញ្ចាញចិញ្ចាច លោក ស៊ុន ចាន់ថុល…

លោក ជា សុផារ៉ា សម្រេចបង្កើតក្រុមការងារ ដោះស្រាយជម្លោះដីធ្លី ជូនពលរដ្ឋ

(ភ្នំពេញ): មិនបានប៉ុន្មានថ្ងៃផង លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបតែងតាំងជារដ្ឋមន្រ្តីថ្មី បានសន្យាថា នឹងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ។ យោងទៅតាមលិខិត២ទំព័រ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលចុះហត្ថលេខា ដោយលោក ជា សុផារ៉ា រដ្ឋមន្រ្តី ដែលទើបឡើងតំណែងថ្មី…

Alibaba ដូរ CEO ថ្មី

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd បានប្រកាសឲ្យដឹងថា ប្រាក់ចំណូលត្រីមាសដើមឆ្នាំ ២០១៥ នេះ កើន​ឡើង ៤៥នាក់ និងបានដោះដូរនាយកប្រតិបត្តិ (CEO)។ យោងតាមការប្រកាសបានឲ្យដឹងថា លោក Daniel Zhang បច្ចុប្បន្នមានតំណែងជាប្រធានចាត់ការទូទៅ (COO) នឹងត្រូវឡើងកាន់តំណែងជា​នាយកប្រតិបត្តិ…