ល្បែងកន្ទុយលេខនៅក្រុងតាខ្មៅនៅតែលួចកត់យ៉ាងព្រហើន ពលរដ្ឋចាំមើលអធិការឡើងថ្មីប្រើកំណាប់ដៃដែកបង្ក្រាបដែរឬទេ?

កណ្តាលៈ ក្រុមអ្នកកត់កន្ទុយលេខនៅក្រុងតាខ្មៅ នៅតែលួចកត់យ៉ាងព្រហើន ទោះបីជាមានការប្រជុំកោះហៅទៅណែនាំពីលោកអភិបាលក្រុងយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកកត់កន្ទុយលេខនៅជុំវិញក្រុងតាខ្មៅ ទាំងមេទាំងកូនកញ្ចែងនៅតែលួចកត់ទាំងបំពានរបស់ចរាចរណ៍ណែនាំរាជរដ្ឋាភិបាល និងជាពិសេសគឺបំពាន សេចក្តីណែនាំចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។…

ម៉ៃ សុគន្ធ ក្រោយប្រកាសឈប់ទើស ស្រាប់តែបង្ហោះសារស្ថាបនា ចន ច័ន្ទលក្ខិណា

នៅប៉ុន្មាននាទីមុននេះ លោក ម៉ៃ សុគន្ធ ដែលទើបប្រកាសនឹងឈប់រិះគន់តារាសិល្បៈដូចគ្នា ស្រាប់តែបង្ហោះសារយ៉ាងវែងអន្លាយ ជុំវិញរឿងរ៉ាវដែលបានកើតឡើងលើអ្នកនាង ចន ច័ន្ទលក្ខិណា។ យ៉ាងណាមិញ លោកមិនចាត់ទុកថា ការបង្ហោះរបស់ខ្លួនគឺជាការរិះគន់នោះទេ ដោយលោកនិយាយថា អ្វីដែលបានលើកឡើង គឺគ្រាន់តែដើម្បីស្ថាបនា ក្នុងនាមជាតារាមួយរូប ដែលមិនចង់អោយប្រធានសមាគមមួយរូបរងការរិះគន់ប៉ុណ្ណោះ។ លោកបានសរសេរថា «ក្នុងនាមខ្ញុំជាសិល្បៈករមួយរូប និងជាទស្សនិជនតែងតែគាំទ្រ…

យូអ៊ីន ថាមិនមែនហេតុផលក្ស័យធន ទើបចាប់ដៃតារាចម្រៀងក្រោមបង្គាប់

ក្រោយពីមានការប្រកាសថានឹងចាប់ដៃជាមួយតារាចម្រៀងក្រោមបង្គាប់របស់ខ្លួន១រូបគឺលោក វីរ៉ា ប៊ុន ដែលត្រូវបានលោកហៅថាបងធម៌យ៉ាងពេញៗមាត់នោះ ម្ចាស់ផលិតកម្ម JH លោកយូអ៊ីន បានអះអាងថាមិនមែនដោយសារតែហេតុផលផលិតកម្មរបស់លោកឈានដល់សភាពក្ស័យធន ឬមិនមានលទ្ធភាពបន្តដំណើរផលិតកម្មនោះទេ ប៉ុន្តែបណ្ដាលមកពីលោកចង់ពង្រឹងសកម្មភាពផលិតកម្មទើបឈានដល់ការចាប់ដៃ។ លោកបានទាំងអះអាងថាការចាប់ដៃជាមួយតារាចម្រៀងដែលធ្លាប់តែជាកូនចៅក្រោមបង្គាប់ ហើយបានក្លាយជាម្ចាស់ហ៊ុន៥០ភាគរយប្រចាំផលិតកម្មលោកនោះ គឺនឹងធ្វើឲ្យផលិតកម្ម JH មានការឈានឡើងនោះផង។ លោកបញ្ជាក់ថា មានហេតុផលតែមួយគត់ដែលតារាចម្រៀងវីរ៉ា ប៊ុន ដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម JH…

ក្រោយឈប់ច្រៀង ផាន់ ម៉ូនីកា ឡើងតំណែងជំទាវ

កាលពីយប់ថ្ងៃទី២៣ វិច្ឆិកា នេះ អតីតតារាចម្រៀងសាន់ដេ អ្នកនាងផាន់ ម៉ូនីកា បានប្រារព្ធពិធីខួបកំណើតកូនស្រីទី១ យ៉ាងហ៊ឹកហ៊ាក់ ដោយអញ្ជើញតារាសិល្បៈប្រមាណជាង១០០នាក់ ឲ្យចូលរួមនៅហាងស៊ុបរបស់អ្នកនាង ដែលស្ថិតនៅកោះពេជ្រ។ នេះជាពិធីជប់លៀងធំ បន្ទាប់ពីអ្នកនាងទើបតែបានឡើងងារជាជំទាវ ដោយសារតែស្វាមីបានក្លាយជា ជំនួយការរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្នុងក្រសួងមួយ។ ស្ងាត់ពីអាជីពចម្រៀងប្រមាណច្រើនឆ្នាំ អ្នកនាងផាន់ ម៉ូនីកា បានឡើងជាជំទាវយ៉ាងអឺងហ៊ើយ…

បែកធ្លាយ រឿងកូនប្រសារឧកញ៉ា ស៊ុយ សុផាន បាញ់បោះសេរីលើទឹកដីទេសចរណ៍

ព្រះសីហនុៈ តាមប្រភពព័ត៌មាន បានទម្លាយប្រាប់អង្គភាព Post News មកថា ថ្មីៗនេះ កូនប្រសាររបស់ឧកញ៉ា ស៊ុយ សុផាន ដែលល្បីរឿងជំនួញដីធ្លី បានបាញ់បោះសេរីនៅលើទឹកដីទេសចរណ៍ ពោរពេញទៅដោយភ្ញៀវរាប់ម៉ឺននាក់ ទៅទស្សនានោះ។ កូនប្រសារឧកញ៉ា ស៊ុយ សុផាន ដែលជាអតីតនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងជាអតីតអធិការរង…

កម្លាំងនគរបាលក្រុងក្រចេះ ចុះប្រតិបត្តិការបង្ក្រាប ចោរលួចនិងកាច់សោរកម៉ូតូ

ក្រចេះ ចោរលួចនិងកាច់សោរកម៉ូតូយ៉ាងសកម្មខេត្តក្រុង ខេត្តចេះ ត្រូវបានសមត្ថកិច្ចក្រុងក្របួចនិងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះកម្លាំងនគរបាលក្រុងក្រចេះ ដែលបានបង្ក្រាបទាន់ពេលវេលាដែលពីមុនមកមិនដែលបានឃើញនូវការបង្ក្រាប និងបំបែកបានពួកចោរកម្មយ៉ាងសកម្មក្នុងខេត្តដែលបង្កឲ្យពលរដ្ឋភ័យខ្លាចនូវសុវត្ថភាពក្នុងភូមិឃុំ របស់ពួកគាត់ ជាក់ស្តែងសម្រាប់ខេត្តក្រចេះ ពេលដែលបាត់កម្រនឹងរកឃើញរឺក៏កំណត់មុខសញ្ញាបាននោះទេ ស្របពេលពេលនោះដែលលោក អ៊ីវ សុខរ៉ាន់ អធិការងក្រុងទទួលផ្នែកយុត្តិធម៌ទើបតែទទួលឡើងតំណែងថ្មីៗនេះបានកំណត់មុខសញ្ញានិងចាត់វិធានការចុះបង្ក្រាបភ្លាមៗតែម្តង។ លោក អ៊ីវ សុខរ៉ាន់…

ខណ្ឌសែនសុខបង្ក្រាបល្បែងមិនចេះអស់ អ្នកចាប់ចេះតែចាប់ អ្នកលេងចេះតែលេង

ភ្នំពេញៈ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ ប្រើកណ្ដាប់ដៃរបស់ខ្លួនចាត់វិធានការទៅលើអ្នកល្មើសច្បាប់ នោះគឺល្បែងស៊ីសង ប៉ុន្តែចំណាត់ការទាំងនេះ ហាក់គ្មានប្រសិទ្ធភាព ដោយសារតែអ្នកបង្ក្រាបបានចេះតែបង្ក្រាប អ្នកលេងបានចេះតែលេង។ ក្រោយពីមានការបញ្ជា និងស្ដីបន្ទោសពីអភិបាលខណ្ឌសែនសុខ ដែលទើបនិងឡើងតំណែងថ្មី លោក ប៉ឹល កុសល ហើយនោះ មន្រ្តីក្រោមឱវាទ ក៏បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងភ្លាមៗ ក្នុងនោះអាជ្ញាធរដកហូតទូហ្គែមបាញ់ត្រីបាន២ទូ និងឃាត់មនុស្ស៤នាក់។…

លោក ប៉ិល កុសល ៖ សណ្ដាប់ធ្នាប់នៅផ្លូវសហព័ន្ធរុស្ស៊ី គឺសំខាន់ជាងកន្លែងផ្សេង

ភ្នំពេញៈ អភិបាលខណ្ឌសែនសុខ ដែលទើបនឹងឡើងតំណែងថ្មីៗ លោក ប៉ិល កុសល បានប្រកាសថា មិនឲ្យមានភាពរញេរញៃនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីឡើយ ប៉ុន្តែលោកអះអាងថា កន្លែងផ្សេងមិនសំខាន់ទេ។ ការថ្លែងប្រាប់ Post News បែបនេះបន្ទាប់ពីរថយន្តតាក់ស៊ីចំនួន៣គ្រឿងបន្ថែមទៀត ត្រូវបានអាជ្ញាធរចាប់ឃាត់ បញ្ជូនទៅសាលាខណ្ឌកាលពីព្រឹកថ្ងៃទី២៦ សីហា ដោយសំអាងថា ប៉ះពាល់សណ្ដាប់ធ្នាប់។ នេះមិនមែនជាលើកទីមួយទេ…

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បន្តពង្រឹងបន្ថែមនូវកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី

ភ្នំពេញៈ ក្រោយពីជំនួបស្វាគមន៍រដ្ឋមន្រ្តីការពារជាតិបស់ប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី១០ សីហានេះ លោកឧបរដ្ឋមន្រ្តី ទៀ បាញ់ បានផ្តល់បទសម្ភាសន៍ថា នេះគ្រាន់ជាការស្វាគមន៍គាត់ឡើងតំណែងថ្មី ហើយលោកក៏ធ្លាប់ជាអតីតទាហានអ៊ុនតាក់ក្នុងប្រទេសកម្ពុជាដែរ។ ក្នុងជំនួបនេះជាការពង្រឹងបន្ថែមនូវកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំង២ ព្រោះដោយសារការសហការល្អកន្លងមកទើបធ្វើឲ្យប្រទេសទាំង២ មានការទំនាក់ទំនងខ្ពស់។ លោកឧបរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ឥណ្ឌូនេស៊ីបានជួយឧបត្ថម្ភកម្ពុជាច្រើនណាស់ ទាំងសម្ភារៈ អាវុធជាច្រើនផងដែរ។ ហើយជាច្រើនឆ្នាំដែលឥណ្ឌូនេស៊ីបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់គេ មកជួយបណ្តុះបណ្តាលដល់កងកម្លាំងកម្ពុជា ទើបទទួលបានការដឹកនាំល្អ៕

ប្រធានាធិបតីហ្វ៊ីលីពីន មិនបានអនុម័តច្បាប់បាញ់សម្លាប់ក្រៅប្រព័ន្ធតុលាការទេ

ហ្វីលីពីន: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ៍ថា ប្រធានា​ធិប​តី​​ហ្វីលីពីនលោក Rodrigo Duterte