ករណីឆ្លងចរន្តអគ្គិសនី ឆេះ​តូប​ផ្សារ​ទួល​សង្កែ​អស់ចំនួន​០៩តូប និងសម្ភារៈមួយចំនួន

​ភ្នំពេញៈ (ព័ត៌មាន​លម្អិត)​ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆេះ​តូប​ផ្សារ​ទួល​សង្កែ​ ​នៅវេលាម៉ោង​ ១១និង៣០​ នាទីយប់ ថ្ងៃចន្ទ ១០កើត ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ស្លាកលេខ កម្ពុជា Y.CTF.99 បុករះ ខូចខាតរថយន្តជាច្រើនគ្រឿង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុករះ ម៉ូតូ កង់បី និងរថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖…

ករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង បំផ្លាញរថយន្តអស់ចំនួន ១២គ្រឿង នៅខណ្ឌទួលគោក

ភ្នំពេញៈ យោងតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន ១២គ្រឿង និងម៉ូតូ ២គ្រឿង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ យោងតាមផេក ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីយប់ នៅចំណុចភូមិក្រោយជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៦,៦ម × ១០ម សង់ពីឈើដំបូលក្បឿង…

ជាងផ្សារដែកនិងតខ្សែភ្លើង ខណៈមេឃកំពុងរលឹមភ្លៀង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ភ្នំពេញៈ នាវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីបុរសអាយុប្រហែល៤០ឆ្នាំម្នាក់ ឡើងផ្សារដែកនិងតខ្សែភ្លើង ពេលមេឃកំពុងរលឹមភ្លៀង បានឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់បែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ទីតាំងកើតហេតុខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានឡើងផ្សារដែកនិងតខ្សែភ្លើង នៅទីតាំងផ្ទះកំពុងតែសាងសង់មួយកន្លែង…

កូនកំពុងតែរត់លេងទឹកភ្លៀងយ៉ាងសប្បាយ ម្តាយហៅមកហូបនំ ស្រាប់តែកើតរឿងនេះ…

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្មេងប្រុសម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជីវិត ខណៈអោបសរសរដែកដែលមានឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥ល្ងាច…

ករណីបាក់ដីរបស់ក្រុមហ៊ុន ​វ៉ារី​អគ្គិសនី​តាទៃលើ​ បណ្តាលអោយស្លាប់មនុស្ស២​នាក់ និងរងរបួសធ្ងន់ស្រាល២នាក់​​

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២២ វេលា​ម៉ោង​០៤និង៣០នាទី​ រសៀល មានករណីបាក់ដីនៅក្នុងរូងទី៣​ របស់ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាទៃលើ​ នៅ​ចំណុចស្ទឹងកែប​ ស្ថិតនៅ​ឃុំតាទៃលើ​ ស្រុកថ្មបាំង​ ខេត្តកោះកុង បណ្តាលអោយស្លាប់មនុស្សចំនួន​០២​នាក់​ប្រុស​ រងរបួសធ្ងន់ចំនួន​០១នាក់ប្រុស​ និងរងរបួសស្រាល​០១​នាក់ប្រុស​​ ។ ១.ឈ្មោះ​…

ខ្សែភ្លើងឆក់មន្ត្រីអគ្គិសនីម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ត្រីអគ្គិសនីម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ នៅចំណុចផ្ទះរបស់ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃចន្ទ១២រោច ខែអាសាឍ…

ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ២ខ្នង បណ្ដាល​ឲ្យរងការខូចខាត នៅខេត្តរតនគិរី

​រតនគិរីៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​ ០៥សនិង៣០​នាទីរសៀល​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២២​ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង បណ្ដាល​ឲ្យ​ឆេះផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែល​ស្ថិតនៅក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។ ផ្ទះទី១​មានទំហំ ០៥x២០​…

ស្ត្រីម្នាក់ដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិស​នី សង្ស័យដៃសើម បណ្ដាលឲ្យឆក់ដួលផ្ងារក្រោយស្លាប់មួយរំពេច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីម្នាក់ដែលគេស្គាល់ជាភរិយារបស់មេភូមិ ត្រូវអគ្គិសនីឆក់ស្លាប់ នៅពេលដោតខ្សែភ្លើងដាំបាយ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទីព្រឹក…