សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងបរទេស២៥នាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ និងរក្សាទុកដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

សមត្ថកិច្ច បានអនុវត្តនីតិវិធីស៊ើបអង្កេតសម្អាតប្រាក់ចំនួន ២៣ករណី និងស៊ើបអង្កេតហិរញ្ញវត្ថុ ៨៧ករណី ក្នុងនោះរកឃើញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥នាក់ (ខ្មែរ ១០នាក់ និងបរទេស ១៥នាក់) ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ជួញដូរមនុស្ស និងរក្សាទុកដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ និងបានកសាងសំណុំរឿងទៅស្ថាប័នអយ្យការ ១៤ករណី នៅឆ្នាំ ២០២១។ នេះយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។…

ញាក់សាច់! ជីមមី ធ្វើឲ្យហ្វេនៗកាន់តែឈ្លក់វង្វេង នឹងរូបរាងខ្លួន (មានវីដេអូ)

(ភ្នំពេញ)៖ ទើបប្រឡូកក្នុងវិស័យសិល្បៈបានតែប៉ុន្មានឆ្នាំសោះ តែប្រជាប្រិយភាពរបស់ ពិធីការិនីវ័យក្មេង កញ្ញា ជីមមី មានសន្ទុះមិនចាញ់រាមច្បងក្នុងវិថីតែមួយប៉ុន្មានទេ ជាងនេះទៅទៀត មិនមែនត្រឹមតែ បងប្អូនខ្មែរនោះឡើយ ដែលផ្ទុះការគាំទ្រតារាស្រីរូបនេះ សូម្បីតែហ្វេនៗនៅប្រទេសថៃ ក៏កោតសរសើររូបនាងដែរ។ ជាមួយនឹង ចំណេះដឹងអាចនិយាយ អង់គ្លេស ថៃ និងចិន បានស្ទាត់ជំនាញ តារាស្រីរូបនេះ…

Watford និង Crystal Palace សុំចរចា Milner ពី Liverpool

បរទេស៖ កីឡាករឆ្នើមជើងចាស់ James Milnerរបស់ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នកំពុងស្ថិតនៅក្នុងគោលដៅថ្មីរបស់ក្លឹបធំៗពីរនៅអង់គ្លេសទោះបីជាមិនទាន់មានសញ្ញានៃការចាកចេញពី Anfield នៅឡើយក្តី។ កីឡាករជើងចាស់របស់ហង្សក្រហម Liverpool រូបនេះបានឈានចូលមកដល់ពេលវេលាដែលអាជីពរបស់ខ្លួននឹងត្រូវអស់កំណត់ហើយជាមួយនឹងក្លឹបទោះបីជាមិនទាន់បានបង្ហាញអំពីភាពកំសោយរបស់ខ្លួននៅឡើយក្តី។ ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Leeds United ម្តងហើយប៉ុន្តែលោក Jurgen Klopp នៅតែបន្តចង់រក្សាទុកកីឡាកររូបនេះនៅឡើយខណៈដែលពេលនេះទាំង Crystal Palace…

CR7 មិនមែនជាដៃគូដែល Rooney ចូលចិត្តលេងជាមួយបំផុតនោះទេ

បរទេស៖ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអង់គ្លេសនិងបិសាចក្រហម Man UTD លោក Wayne Rooney កន្លងមកធ្លាប់បានរីករាយនឹងអាជីពជាកីឡាករយ៉ាងខ្លាំងទោះបីជាបានចាប់ដៃគូប្រយុទ្ធជាមួយនឹង កីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនក្តីមានទាំង Owen, CR7, Tevez និង Ibrahimovic ផង។ ទោះបីជាយ៉ាងណាក្តីអតីតកីឡាកររូបនេះបានបង្ហើបថាមានតែកីឡាករម្នាក់គត់ដែលគាត់ចូលចិត្តចាប់ដៃគូលេងជាមួយគ្នាខ្លាំងជាងគេប៉ុន្តែនោះគឺមិនមែនជាកីឡាករ CR7 ឡើយដែលម្នាក់នោះគឺជាកីឡាករអាហ្សង់ទីន Carlos Tevez…

អ៊ុយក្រែន អាចបោះបង់ចោលមហិច្ឆតា ចូលជាសមាជិក NATO ដើម្បីបញ្ចៀសសង្រ្គាម, នេះបើតាមអគ្គរដ្ឋទូតអ៊ុយក្រែន

(ឡុងដ៍)៖ អគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំចក្រភពអង់គ្លេស លោក Vadym Prystaiko បាននិយាយថាប្រទេសរបស់លោកអាចនឹងបោះបង់ចោល ការស្នើសុំចូលជាសមាជិកអង្គការ NATO ដើម្បីបញ្ចៀសសង្រ្គាមជាមួយរុស្ស៊ី។ លោក Vadym Prystaiko ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC និងចាត់ទុកថាវាការធ្វើសម្បទានមួយ ដ៏ធំទៅដល់រុស្ស៊ីដែលកំពុងប្រមូលផ្ដុំកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ លោក Prystaiko បន្ថែមថាអ៊ុយក្រែនចង់មានភាពបត់បែនពាក់ព័ន្ធ…

Pep Guardiola ៖ ខ្ញុំមិនអាចទាយទុកពីអនាគតរបស់ Sterling បានឡើយ

បរទេស៖ នៅសប្តាហ៍នេះគ្រូបង្វឹកលោក Pep Guardiola បានធ្វើការសារភាពថាលោកពិតជាមិនមានភាពច្បាស់លាស់ឡើយទៅលើកុងត្រានិងអនាគតរបស់កីឡាករខ្សែប្រយុទ្ធឆ្នើម Raheem Sterling។ កីឡាកររូបនេះទើបតែធ្វើបានហ៊ែតទ្រីកកាលពីចុងសប្តាហ៍កន្លងមកជាមួយនឹងជំនាញដ៏អស្ចារ្យហើយជឿជាក់ថាក៏នឹងអាចទទួលបានតំណែងសំខាន់មួយសម្រាប់ជម្រើសជាតិអង់គ្លេសនៅក្នុងពានរង្វាន់កាតាឆ្នាំ២០២២ខាងមុខនេះផងដែរ។ ទោះបីជាយ៉ាងណាក្តីកុងត្រារបស់កីឡាករវ័យ២៧ឆ្នាំរូបនេះមកដល់ពេលបច្ចុប្បន្នគឺមានសុពលភាពត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះជាមួយនឹងក្លឹបហើយមិនទាន់មានសញ្ញាវិជ្ជមានក្នុងការបន្តកុងត្រាថ្មីនៅឡើយ៕ លោក Pep និយាយថា៖គ្មានអ្វីពិបាកគិតឡើយថា Sterling គឺជាកីឡាករសំខាន់របស់ក្លឹបប៉ុន្តែសម្រាប់អនាគតវិញខ្ញុំមិនដឹងទេថានឹងមានអ្វីកើតឡើង។ក្លឹបជាអ្នកសម្រេចចិត្តកីឡាករជាអ្នកសម្រេចចិត្តប៉ុណ្ណោះ៕

អង់គ្លេស គ្រោងនឹងបញ្ជូនជំនួយយោធាបន្ថែម ឱ្យអ៊ុយក្រែន ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(ឡុងដ៍)៖ ចក្រភពអង់គ្លេស មានផែនការបញ្ជូនបរិក្ខាយោធា និងជំនួយសេដ្ឋកិច្ចបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការភ័យខ្លាច កាន់តែខ្លាំងនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងពេលអនាគតដ៏ខ្លី។ បើតាមអ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអង់គ្លេស ទីក្រុងឡុងដ៍កំពុងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបញ្ជូនជំនួយសេដ្ឋកិច្ច និងបរិក្ខាយោធាក្នុងនោះរួម មានទាំងមីស៊ីលប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យរូបនេះដដែល បានឱ្យដឹងដែរថា «វិបត្តិនៅឯតំបន់ព្រំដែនអ៊ុយក្រែន បានឈានដល់ដំណាក់កាលមួយដ៏សំខាន់ ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានថាប្រធានាធិបតីរុស្ស៊ី…

រុស្ស៊ី ធ្វើសមយុទ្ធយោធានៅបេឡារុស ខណៈលោកខាងលិចព្រមានពី «ពេលវេលាដ៏គ្រោះថ្នាក់»

(ព្រុចសែល)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមានថាបច្ចុប្បន្នគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់ ខណៈរុស្ស៊ីធ្វើសមយុទ្ធយោធានៅក្នុង ប្រទេសបេឡារុស និងសមុទ្រខ្មៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថារុស្ស៊ីប្រហែលជាមិនទាន់ធ្វើការសម្រេចចិត្តថាត្រូវបើកការវាយប្រហារលើអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ គ្រោះមហន្តរាយអាចនឹង…

Matty Cash ជាគោលដៅសម្រាប់ជំនួសតំណែង Trippier នៅAT Madrid

បរទេស៖ ក្លឹបយក្សអេស្បាញ AT Madrid ត្រូវបានកាសែត Marca ចេញផ្សាយថាកំពុងមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែការពារស្លាបស្តាំម្នាក់របស់ក្លឹប Aston Villa ដើម្បីមកជំនួសតំណែងរបស់ Kieran Trippier ។ កីឡាករអង់គ្លេស Trippier បានសម្រេចចិត្តចាកចេញពីអេស្បាញមកចូលរួមជាមួយនឹង Newcastle ដើម្បីអាចត្រឡប់មកលេងនៅអង់គ្លេសវិញតាំងតែពីខែមករាមកនិងកំពុងបានធ្វើឲ្យក្រុមរបស់ Diego Simeone…

Muller វ័យ ៣២ឆ្នាំក្លាយជាគោលដៅមួយទៀតរបស់ Newcastle

បរទេស៖ The Bild នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអង់គ្លេសថ្មី Newcastle បានធ្វើការទំនាក់ទំនង ជាបន្ទាន់មួយទៅកាន់តារាឆ្នើមវ័យចំណាស់របស់ក្លឹប Bayern Munich និងកំពុងរងចាំការសម្រេចចិត្តរបស់ កីឡាករផ្ទាល់នៅឡើយ។ Newcastle បានធ្វើការសុំចរចាជាមួយនឹងភ្នាក់ងារកីឡាករ Thomas Muller ដែលបច្ចុប្បន្នកំពុងលេងឲ្យ ក្លឹប Bayern Munich ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ទេរនាពេលខាងមុខនេះ។…