១០ឆ្នាំចុងក្រោយនេះ Man UTD ឈរលំដាប់កំពូលក្លឹបដែលខាតបង់ដោយសារការដោះដូរកីឡាករច្រើនជាងគេដល់ទៅជាង ១០០០លានផោន

បរទេស៖ ក្លឹបបិសាចក្រហម Man UTD នៅថ្ងៃនេះបានធ្វើការបង្ហាញពីទីន្នន័យរបស់ខ្លួនក្នុងនាមជាក្លឹបដែលមានការខាតបង់ខ្លាំងចំពោះការដោះដូរកីឡាករជាមួយនឹងក្លឹបអង់គ្លេសចំនួន១៣ផ្សេងទៀតដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍នោះបិសាចក្រហម Man UTD បានបង្ហាញថាខ្លួនគឺជាក្លឹបដែលមានការខាតបង់ខ្លាំងជាងគេបំផុតផងដែរក្នុងចំណោមក្លឹបធំទាំងអស់នៅលីគកំពូលអឺរ៉ុបទាំង ៥គឺមានទំហំរហូតទៅដល់ជាង១០០០លានផោនឬប្រមានជា១១៤០លានដុល្លារ។ គិតចាប់តាំងតែពីរដូវកាល២០១២-២០១៣ជាគ្រាដែល Man UTD បានលើកពានរង្វាន់កំពូលអង់គ្លេសចុងក្រោយក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson មកក្លឹបបានវិនិយោគទៅលើកីឡាករនិងគ្រូបង្វឹកថ្មីរាប់សិបលានដុល្លារហើយជាលទ្ធផលពួកគេលើកពានរង្វាន់សំខាន់ៗបានចំនួនតែ៣ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីនោះគេសង្កេតឃើញថាក្លឹបដែលស្ថិតនៅក្នុងចំណាត់ថ្នាក់បន្តបន្ទាប់ពី Man…

កីឡាករអាល្លឺម៉ង់រូបនេះសារភាពថាទទួលបានសំណើរជាប្រាក់កម្រៃទ្វេដងពី Newcastle

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ Robin Gosens នៅថ្ងៃនេះបានធ្វើការសារភាពថាគាត់ពិតជាបានបដិសេធនូវសំណើរជាប្រាក់កម្រៃដ៏ច្រើនលើសលប់ពិសំណាក់ក្លឹបអង់គ្លេស Newcastle ពិតមែន។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះចុងក្រោយបានសម្រេចចិត្តក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលទោះបីជាត្រូវបានផ្តល់សំណើរជាប្រាក់កម្រៃទ្វេដងពិសំណាក់ក្លឹបអ្នកមានថ្មីរបស់អង់គ្លេសមួយនេះ។ Gosens បាននិយាយបែបនេះថា៖ខ្ញុំធ្លាប់បានពិចារណាចំពោះសំណើរនេះពិតមែនប៉ុន្តែខ្ញុំបានបញ្ជាក់ខ្លួនឯងច្បាស់ណាស់នេះគឺមិនមែនជាឱកាសរបស់ខ្ញុំឡើយ។ប្រសិនបើអ្នកអាចរកចំណូលបានទ្វេដងជាមួយនឹងការងារដដែលហើយទីតាំងផ្សេងនោះគ្រប់គ្នាពិតជាចង់បានណាស់ប៉ុន្តែម្នាក់នោះគឺមិនមែនជាខ្ញុំឡើយ៕

រកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញារហូតដល់ពាក់កណ្តាលខែកុម្ភៈ។ សម្រាប់កិច្ចការអភិរក្សក្នុងដែលជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន…

បាត់ពីផ្ទះជាច្រើនថ្ងៃ ស្រាប់តែប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ

ភ្នំពេញ : គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទឹកទន្លេ មុខវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៍មានខាងលើនេះ សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកថ្មី​នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សាកសព មកខាងលើ ដើម្បីប្រគល់ទៅឲ្យខាងការិយាល័យបច្ចេកទេស កោសល្យវិច័យ…

ស្នេហាដ៏ស៊ីជម្ពូ ជីមមី ធ្វើឲ្យមនុស្សស្រីប្រាថ្នាចង់បានដូច

(ភ្នំពេញ)៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល គេ ស្គាល់ថា មានរាងស្អាត មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ ស្រឡះ ស្គមស្វែល គួរ ឲ្យ គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់…

ច្បាស់ហើយថា Morata នឹងមិនចាកចេញពី Juventus ឡើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអេស្បាញ Alavaro Morata ត្រូវបាន AS ចេញផ្សាយថានឹងបន្តរស់នៅជាមួយនឹង Juventusដដែលក្នុងលក្ខខណ្ឌខ្ចីជើងទោះបីជាមានការព្យាយាមប៉ុនប៉ង់សុំចរចាទិញពីសំណាក់ក្លឹបជាច្រើនក្តី។ ក្លឹបដើមរបស់កីឡាករគឺ AT Madrid ត្រូវបានគេជឿជាក់ថានឹងមិនសម្រេចចិត្តនិងអនុញ្ញាតិឲ្យកីឡាកររូបនេះរបូតទៅចូលរួមជាមួយនឹងក្លឹប Barcelona ឬ Arsenal ឡើយខណៈដែលបច្ចុប្បន្នមិនទាន់អាចប្រើប្រាស់ Morata បានវិញក្តីក្នុងកុងត្រាខ្ចីជើងជាប់ជាមួយនឹង Juventus នៅឡើយ។…

Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។ កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕

អាមេរិក-អង់គ្លេស ព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ឱ្យចាស់ដៃ បើហ៊ានវាយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានជាថ្មីថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន ព្រមទាំងសម្ពន្ធមិត្ត NATO កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកុំឱ្យទីក្រុងម៉ូស្គូប្រើកម្លាំងយោធាលើអ៊ុយក្រែន។ ការភ័យខ្លាចពីការផ្ទុះសង្រ្គាមនៅតែមានដដែល បើទោះជារុស្ស៊ីអះអាងថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើអ៊ុយក្រែន ក៏ដោយ ស្របពេលកងទ័ពរុស្ស៊ីជាង ១សែននាក់ នៅតែបន្តឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន រីឯ NATO កំពុងបង្កើនការដាក់ពង្រាយកងទ័ព និងសព្វាវុធ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក…

ចូលរួមសោកស្តាយ! តារាចម្រៀង សុខ សីឡាលីន បាត់បង់ឪពុកជាទីស្រឡាញ់

កំពុងតែមានប្រជាប្រិយភាពជោគជ័យលើ វិស័យសិល្បៈ ស្រាប់តែ សុខ សីឡាលីន បែរជាជួបរឿងនឹកស្មានមិនដល់ ដោយសារ លោកឪពុកជា ទីស្រឡាញ់ បានបាត់បង់ អាយុសង្ខា ទៅកាន់លោកខាងមុខរកនិយាយមិនចេញ។ មរណៈភាព របស់ តារាចម្រៀង លំដាប់ជាតិនេះ ធ្វើអោយ សិល្បករជាច្រើន អាណិតនាង ហើយបានបង្ហោះសារ…

កុងត្រាថ្មីមិនទាន់បន្ត Dybala កំពុងត្រូវបាន Liverpool តាមចែចង់

បរទេស៖ The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បងក្នុងការទំនាកទ៉នងជាមួយនឹងភ្នាក់ងាររបស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។ Dybala វ័យ២៨ឆ្នាំត្រូវបានគេមើលឃើញនៅមិនទាន់អាចបន្តកុងត្រាថ្មីបាននៅឡើយដែលនេះមានន័យថាកីឡាករអាចធ្វើការចាកចេញពីJuventus ដោយមិនមានតម្លៃខ្លួនឡើយនៅក្នុងរដូវក្តៅខាងមុខនេះ។ Liverpool រំពឹងទុកថានឹងអាចក្លាយជាគោលដៅថ្មីរបស់ Dybala ហើយទឹកដី Anfield នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានDybala ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man City…