Minamino ទទួលបានសំណើរពីក្លឹបចំនួន២ តែត្រូវបាន Jurgen Klopp ទាត់ចោលទាំងអស់

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះអាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះសម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថានេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅរបស់ក្លឹបមួយចំនួនហើយដែលជាក់ស្តែង Liverpool គឺបានទាត់ចោលនូវសំណើរសុំចរចាចំនួន២រួចមកហើយដែលមួយក្លឹបនៅលីគបារាំងនិងមួយទៀតក្លឹបរបស់អង់គ្លេស។ គួរឲ្យដឹងដែរថាតំណែងរបស់ Minamino ជាមួយនឹង…

ច្បាស់ហើយ Barca នឹងនាំយក Azpilicueta នៅរដូវក្តៅនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona គឺនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដោយមិនមានតម្លៃខ្លួននោះទេនៅរដូវក្តៅនេះ។ Azpilicueta វ័យ៣២ឆ្នាំបានបង្ហាញស្នាដៃយ៉ាងខ្លាំងប៉ុន្មានរដូវកាលចុងក្រោយនិងតែងតែមានឈ្មោះជាកីឡាករឈុតធំរហូតមកទោះបីជាមានវត្តមានរបស់កីឡាករវ័យក្មេងៗជាច្រើនក្តីគិតចាប់តាំងតែពីឆ្នាំ២០១២។ ទោះបីជាមកដល់ពេលនេះកីឡាកររូបនេះមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីនៅឡើយហើយដែលវាបានក្លាយទៅជា ឱកាសទៅឲ្យក្លឹបBarcelona ដើម្បីចរចាផ្ទេរយកកីឡាកររូបនេះចេញពីអង់គ្លេស៕

ក្លឹបបារាំង Lyon ព្រមព្រៀងជាមួយនឹង Newcastle ទទួលយកសំណើរ ៣៣លានផោន

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មីប្រមាណជា៣៣,៥លានផោនក្នុងការសុំទិញយកកីឡាករខ្សែបម្រើម្នាក់របស់ក្លឹប Lyon។ ប្រភពដដែលបានឲ្យដឹងដែរថាមកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំងទៅកាន់ទឹកដីអង់គ្លេសទោះបីជាកន្លងមកមានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal ផងដែរ។ គ្រូបង្វឹកថ្មីលោក Eddie Howe ធ្លាប់បានបញ្ជាក់ហើយថាកីឡាករចំណូលថ្មីៗនឹងបន្តបន្ទាប់ធ្វើដំណើរមកចូលរួម Newcastle…

អ្នកជំនាញនៃប្រទេសថៃអះអាងថា វីរុសបម្លែងរង BA.2 ឆ្លងលឿនជាងវីរុសបម្លែងខ្លួនអូមីក្រុង

ថៃ៖ ខណៈដែលពិភពលោកកំពុងជួបវិបត្តិធ្ងន់ធ្ងរបញ្ហាមេរោគកូវីដមិនទាន់រលាយពីផែនដី ស្រាប់តែមានវីរុសថ្មីជាច្រើនកកើតជាបន្តរបន្ទាប់ដូចហែកឋិន។ លោក Thira Woratanarat សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយកាលពីថ្ងៃចន្ទថា មេរោគបម្លែងខ្លួនថ្មីអូមីក្រុងរង ប្រភេទ BA.2 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសប្រហែល ៤០ រួមទាំងប្រទេសសិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងចក្រភពអង់គ្លេស។ ទោះបីជានៅមានទិន្នន័យមិនគ្រប់គ្រាន់អំពីភាពធ្ងន់ធ្ងរ…

កងទ័ពជើងទឹកអាមេរិក កំពុងព្យាយាមស្រង់យន្ដហោះចម្បាំង F-35 ដែលធ្លាក់ចូលសមុទ្រចិនខាងត្បូង

(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនកំពុងព្យាយាមស្រង់យកយន្តហោះចម្បាំង F-35C មួយគ្រឿង ដែលបានធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយការចុះចតខុសបច្ចេកទេស។ ការចុះចតខុសបច្ចេកទេសរបស់យន្តហោះចម្បាំង F-35C លើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson កំលុងធ្វើប្រតិបត្តិការហោះហើរជាធម្មតា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្កឱ្យមនុស្ស ៧នាក់រងរបួស ខណៈអាកាសយានិកលើយន្តហោះនោះ បានលោតចេញពីយន្តហោះភ្ជាប់ជាមួយ…

ជាផ្លូវការ! ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ ទំនងជាចង់បន្តតំណែង បវរកញ្ញាចក្រវាលពីបងស្រី ពេលនេះប្អូនស្រីរបស់ រ៉េត សារីតា ត្រូវបានបង្ហើបមកថា បានដាក់ពាក្យរួចរាល់សម្រាប់ការប្រឡងប្រជែងសម្រស់ និងសមត្ថភាព កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២។ ជាក់ស្តែងផេក Miss New Generation បានបង្ហោះសារថា «ជាផ្លូវការ ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា…

Christensen ក្លាយជាគោលដៅរបស់ Bayern Munich ដើម្បីជំនួស Sule

បរទេស៖ កីឡាករខ្សែការពារកណ្តាលឆ្នើម Sule នឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយនារដូវក្តៅខាងមុខនេះក្រោយកីឡាករបានបញ្ជាក់ច្បាស់ហើយថាគ្មានបំណងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគ្នាឡើយ។ ទោះបីជាយ៉ាងណាក្តី Bayern Munich ក៏បានសម្លឹងមើលឃើញកីឡាករម្នាក់របស់ក្លឹបតោខៀវ Chelsea ទុកសម្រាប់ជំនួសតំណែងនេះទៅហើយដែរហើយ The Goal ជឿជាក់ថានោះគឺជាកីឡាករដាណឺម៉ាក Andreas Christensen។ Sule មកដល់ពេលនេះកំពុងត្រូវបានចែចង់ដោយក្លឹបជាច្រើនបូករួមទាំងអង់គ្លេសនិងអេស្បាញផងដែរហើយការពិភាក្សាគ្នាគឺអាចធ្វើទៅបានដោយសេរីនៅក្នុងខែនេះពីព្រោះថាកីឡាករនឹងអាចចាកចេញពីអាល្លឺម៉ង់ដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅ៕

ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ត្រូវលើកទៅថ្ងៃស្អែក

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន៣០ម៉ឺនដូស ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានលើកពេលទៅថ្ងៃទី២៦ ខែមករា វិញ។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមករា…

សហរដ្ឋអាមេរិក ដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅក្នុងករណីចាំបាច់ នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក លោក John Kirby កងទ័ពអាមេរិក ៨,៥០០នាក់ ត្រូវបានបង្គាប់ឲ្យប្រុងជើងការ រួចរាល់ហើយ ដើម្បីត្រៀមចេញប្រតិបត្តិការ…

នគរបាលបង្រ្កាបករណីលួច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្សឆ្នាំឆ្លូវត្រី ស័កព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចក្រុមទី២៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…