បាតុករជាច្រើននាក់ ធ្វើបាតុកម្ម ប្រឆាំងនឹងចំណាត់ការរបស់រដ្ឋអំណាចម៉ាឡេស៊ី
ជាបាតុកម្ម ល្មើសនឹងបំរាមអាជ្ញាធរ! នៅកណ្តាលក្រុង បាតុកររាប់រយនាក់ ក្នុងសម្លៀកបំពាក់ខ្មៅ ពាក់ម៉ាស់ និងរក្សាគម្លាតល្មមផង បានលើកបដាប្រឆាំង និងស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ចុះពីតំណែងប្រមុខរដ្ឋាភិបាល។ តាមបាតុករ គឺ «រដ្ឋាភិបាលគិតតែពីប្រយោជន៍សេដ្ឋកិច្ច តែបំផ្លាញប្រជាធិតេយ្យ។» អ្នកខ្លះ ក៏សរសេរបដាថា…