តៃវ៉ាន់ បានអរគុណសហរដ្ឋអាមេរិក ដែលព្រមលក់អាវុធ ដើម្បីយកមកដំឡើងទុកការពារខ្លួន
នេះជាការលក់ដូរអាវុធទៅឱ្យតៃវ៉ាន់ ដ៏ធំសម្បើមលើកដំបូងបង្អស់ គិតចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងនៅសេតវិមានមក។ នៅល្ងាចថ្ងៃពុធទី៤សីហាម្សិលមិញ ក្រសួងការបរទេសអាមេរិកបានផ្តល់ការអនុញ្ញាតលក់ប្រព័ន្ធកាំភ្លើងធំចំនួន ៤០ គ្រឿង ដែលជាកាណុងមានបំពាក់ម៉ូទ័រស្រាប់ ធុនមធ្យម M109A6 ប្រវែង១៥៥មីល្លីម៉ែត្រ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ដែលត្រូវឆ្លងកាត់ការអនុម័តពីសភាទៀត។ តៃវ៉ាន់ត្រូវការសព្វាវុធទាំងនេះ ដើម្បីយកមកពង្រឹងប្រព័ន្ធការពារកោះផង និងដើម្បីរក្សាសន្តិភាពស្ថិរភាព តំបន់ផង។…