ជួបគ្នា៣ឆ្នាំ នាងរងកម្ម ប្តីវាយធ្វើបាប របួសបាក់ស្មាឆ្វេង រត់ទៅប្តឹងប៉ូលិសទាំងទឹកភ្នែក

ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងស្ថានភាពទុក្ខក្នុងខ្លួន យំសម្រក់ទឹកភ្នែក រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកប្តីប្រដាប់ដោយអង្រែឈើ វាយសំពងទាត់ ធាក់ បណ្តាលឲ្យបាក់ស្មាឆ្វេង កាលពីព្រឹកថ្ងៃទី១២ នេះនៅបន្ទប់ផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ប្តីកំណាចមានឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ…

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីបុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត បណ្ដាលរងបួស នៅខេត្តក្រុងស្វាយរៀង

ស្វាយរៀងៈ កម្លាំងអន្តរាគមន៍ខេត្ត សហការជាមួយកម្លាំងនគរបាល ក្រុងស្វាយរៀង និងមានការចូលរួមពីសមាជិកសមាគមអ្នកជិះកង់ ដើម្បីសុខភាព និងការអភិវឌ្ឍ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បានជួយអន្តរាគមន៍ សង្រ្គោះជនរងគ្រោះម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ ដៃចង្កូតគ្នា បណ្តាលឲ្យដួលរបួសស្រាល នៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ម៉ោង១២និង០០ ថ្ងៃទី១១ ខែសីហា…

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិតវិញ បន្ទាប់ពីបាក់…..

កំពតៈ យោងតាមផេកក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ វិវឌ្ឍនភាពគិតដល់ម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទំនប់ត្រូវបានបិទភ្ជិតទាំងស្រុង នៅវេលាម៉ោង ៨…

កំពស់ទឹកនៅដងស្ទឺងសង្កែ បន្តឡើងកំពស់រហូតដល់១៣,៥០ ម៉ែត្រហើយ

បាត់ដំបងៈ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី កំពស់ទឹកនៅដងស្ទឺងសង្កែ (ស្ពានថ្មុមុខរដ្ឋបាលខេត្តបាត់ដំបង ) បន្តឡើងកំពស់រហូតដល់១៣,៥០ ម៉ែត្រហើយ ដែលពីព្រឹកមានកំពស់ត្រឹមតែ ១៣ ម៉ែ ត្រប៉ុណ្ណោះ ជាមួយនេះឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច…

កំលាំងប៉ុស្តិ៍និងកំលាំងនគរបាលស្រុកព្រៃនប់បន្តចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិលេខ៣ដែលលិចទឹក

ព្រះសីហនុៈ នៅ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នេះ ត្រង់ចំនុចស្ពានទី២ ស្ថិតក្នុងភូមិវាលធំ ឃុំវៀលរេញ ស្រុកព្រៃនប់ ដែលមានទឹកលិច លើកំណាត់ផ្លូវជាតិលេខ៣ ហើយបើទោះបីជាមានការស្រកចុះបណ្តើរៗក៏ដោយ ក៏លោកស្នងការនគរបាលខេត្តបន្តដាក់បទបញ្ជារឲ្យកំលាំងនគរបាលប៉ុស្តិ៍ និងកំលាំងអធិការនគរបាលស្រុកព្រៃនប់ចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងមានស្មារតីខ្ពស់សំដៅបង្កាឲ្យខាងតែបាននូវ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទីនោះ។ កំលាំងអន្តរាគមន៍នគរបាលប៉ុស្តិ៍ និងកំលាំងអធិការស្រុកព្រៃនប់ចេញរថយន្តអន្តរាគមន៍ពិសេស ២គ្រឿង…

បើករថយន្ត ប៉ះគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាងមិនចេះខន្តីបង្កហិង្សាដាក់ប៉ូលិសជាប់ខ្នោះម្នាក់ទាំងយប់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាក Range Roverពាក់ស្លាកលេខភ្នំពេញ 2Q-7889 បើកដោយបុរសម្នាក់ដឹកប្រពន្ធចេញពីខួបកំណើត ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ បុរសចិត្តខ្លាំង វាយទាំង មេប៉ុស្ត៍ទួលស្វាយព្រៃ ១ និងសមត្ថកិច្ចម្នាក់រងរបួសបែកមាត់ ថែមទៀត សមត្ថកិច្ចបួននាក់ចាប់សឹងតែមិនឈ្នះក៏សម្រេចវាយខ្នោះបញ្ជូនខ្លួនមកអធិការនគរ…

ថ្នាក់ដឹកនាំខេត្តកំពត បន្តជិះទូកពិនិត្យមើលស្ថានភាពទឹក និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តោយមាត់ ព្រែកកំពង់បាយ

កំពតៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ…

រថយន្តកូរ៉េដឹកស្រាបៀរកម្ពុជា និងភេសជ្ជៈ បើកសុខៗ ស្រាប់តែបែកកង់ ធ្លាយទ្រុងធ្លាក់ស្រាបៀរ និងភេសជ្ជៈ រាយប៉ាយពេញចិញ្ចើមផ្លូវ

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-8849 ដឹកស្រាបៀរកម្ពុជា និងភេសជ្ជៈពេញ មកដល់ចំណុចមុខព្រលានយន្តហោះរាម បានបែកកង់មុខខាងស្តាំ ក៏រេចង្កូត បណ្តាលឲ្យយធ្លាយទ្រុង ធ្លាក់ស្រាបៀរនិងភេសជ្ជៈរាយប៉ាយពេញចិញ្ចើមផ្លូវ។ ករណីនេះ តែពុំបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ២៥នាទីថ្ងៃទី១០…

ស្នេហាផ្លេកបន្ទោល បាញ់បែកបង្អួចផ្ទះជួល ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ ស្នេហាត្រីកោណ ដោយនារី២នាក់ដណ្តើមបុរសម្នាក់ យកមកធ្វើជាប្តីរៀងៗខ្លួន ម្នាក់ៗចង់កាងដណ្តើមយកតែម្នាក់ឯង ឈានដល់បង្កហិង្សា ប្រើកម្លាំងបាយ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ជាលទ្ធផល បែកកញ្ចក់បន្ទប់ជួលរបស់គេ ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ (ស្រី២នាក់ បុរសម្នាក់) ទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា…

ក្មេងស្រីម្នាក់ កំពុងបាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី

រតនគិរីៈ (ពត៌មានបឋម) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ មានករណីលិចទូកដរឆ្លង បណ្ដាលឲ្យបាត់ក្មេងស្រីម្នាក់ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ត្រង់ចំណុចទឹកលិចផ្លូវ ។ មកទល់ពេលនេះ អាជ្ញាធរ និងពលរដ្ឋ កំពុងអន្តរាគមន៍ជួយស្វែងរក៕