បើស្រវឹងសូមកុំបើកបរ! រ៉េងរូវើ ស្លាកលេខ ភ្នំពេញ2AE-9998 ពន្លះគូទក្រោយរថយន្តធុនធំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តស៊េរីទំនើប ម៉ាករ៉េងរូវើមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តស្ទូចធុនធំ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ដើម្បីស្ទូចបង្គោលភ្លើង បណ្តាលឲ្យស្ត្រីម្នាក់ដែលរួមដំណើរលើរថយន្តរងរបួស កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក…

រថយន្តដឹកទឹកភេសជ្ជៈ អូអ៊ិឈិ ក្រឡាប់ផ្ងាជើង នៅឃុំត្រពាំងរូង

កោះកុងៈ នៅវេលាម៉ោង ៣និង៣០ នាទីល្ងាច ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែតលេខ ៩៤-៩៥ ស្ថិតក្នុង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករឡើង ដោយរថយន្ត…

Update៖ អគ្គិភ័យឆាបឆេះនៅចំណុចរោងចក្រ ខាលីងតុន ផ្អើលនៅស្រុកជើងព្រៃ

កំពង់ចាមៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានកើតឡើងនៅចំណុចរោងចក្រ ខាលីងតុន ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ កើតឡើងលើអាគារG(ឡកំដៅសំងួត)ទើបសាងសង់ថ្មីទំហ៊ុ20×50ម៉ ក្នុងហេតុការខាងលើប្រើប្រាស់រថយន្តចំនួន09គ្រឿងនិងទឹកចំនួន12ស៊ីទែន និងបូមបញ្ចេញពីក្បាលអាងស្តុកចេញពីរោងចក្រ02កន្លែង។ ដែលមានកងកម្លាំងសហការចំនួន50នាក់ដើម្បីជួយអន្តរាគមន៍ ហើយបានគ្រប់គ្រងស្ថានការពន្លត់ បានទាំងស្រុងនៅវេលាម៉ោង២និង៣០នាទី។ មូលហេតុឡសំងួតក្តៅខ្លាំងបណ្តាលឲ្យឆាបឆេះតែម្តង៕  

រថយន្ត ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅផ្លូវជាតិលេខ១

ស្វាយរៀងៈ នៅវេលាម៉ោង១ និង៤៥រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ១ ក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាលប្រុស ២ នាក់ (អ្នកបើក និងរួមដំណើរម៉ូតូ) ។ មូលហេតុ៖…

First News៖ អគ្គិភ័យឆេះរោងចក្រកាលីនតុន នៅខេត្តកំពង់ចាម

កំពង់ចាមៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះ រោងចក្រកាលីនតុន នៅម្ដុំស្គុន ភូមិរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ កើតហេតុវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា…

បុរសពីរនាក់ សង្ស័យស្រវឹងស្រា ចង់សាកកម្លាំងរថយន្តទើបតែទិញថ្មី មិនទាន់មានស្លាកលេខ ទៅបុករបងសាលាសង្កាត់ដង្កោ ផ្អើលសមត្ថកិច្ច កំពុងលង់លក់

ភ្នំពេញៈ នៅវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខប៉ុស្តិ៍រដ្ឋបាលដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរស ២នាក់ សង្ស័យស្រវឹងស្រា ចង់សាកកម្លាំងរថយន្តទើបតែទិញថ្មី ក៏ជ្រុលទៅបុកនឹងតូបលក់កាហ្វេ « PM…

អាងរត់គេច! បុរសម្នាក់បំផ្លាញផ្ទះអ្នកដ៏ទៃ ដល់ម្ចាស់គេទ្រាំលែងបាន…

កណ្ដាលៈ ករណីធ្វើឲ្យខូចខាតដោយចេតនាកើតហេតុថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ កែវ សុខុម ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុ មុខរបរកសិករ ។…

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិតទាំងស្រុង ដោយទទួលជោគជ័យ

កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយ វិវឌ្ឍនភាពនៃការងារអន្តរាគមន៍ទប់ទឹកកូនសត្វ ឬប្រទាក់ក្រឡា គិតមកទល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទំនប់នឹងត្រូវបិទភ្ជិតទទួលបានជោគជ័យ ក្រោមកិច្ចខិតខំប្រឹងប្រែងបញ្ជាផ្ទាល់នៅនឹងកន្លែងរបស់ លោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមានការសហការបានយ៉ាងល្អពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ។ សូមបញ្ជាក់ជូនថា…

នារីម្នាក់ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញៈ នារីម្នាក់ស្រវឹងជោកជាំ បានបើករថយន្តដឹកមិត្តភក្កិចេញពីកន្លែងរាំរែក នៅក្នុងក្លឹបហ៊្សូក ជាមួយល្បឿនយ៉ាងលឿន បានរេពេញផ្លូវរួចក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់វៀចអស់៣កង់ កាលពីវេលាម៉ោង១២ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខារ៉ាអូខេប៊េះស្តារ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមប្រភពពីបុរសម្នាក់ ដែលជាម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់…

ពលកម្មលើកុមារនៅក្នុងវិស័យផលិតឥដ្ឋ នឹងត្រូវលុបបំបាត់ នៅក្នុងវិធានការណ៍ទប់ស្កាត់ និងការផ្លាស់ប្តូរឥរិយាបថ របស់កម្មករនិយោជិត និយោជក

ភ្នំពេញៈ យោងតាមផេកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយ លុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យផលិតឥដ្ឋនេះ គឺជាប្រសិទ្ធិភាពធំធេងមួយនៅក្នុងវិធានការណ៍ទប់ស្កាត់ និងការផ្លាស់ប្តូរឥរិយាបថ របស់កម្មករនិយោជិត និយោជក ព្រមទាំងសហគមន៍ ដើម្បីធានាថា កុមារទាំងអស់ត្រូវបានទទួលបានការការពារ កុមារដែលមានអាយុពេញវ័យ ទទួលបានការងារសមរម្យ និងការងារមិនប្រកបដោយគ្រោះថ្នាក់ នេះជាការបញ្ជាក់របស់ លោក វ៉េង ហៀង…