អាណិតណាស់ ដើម្បីមួយបទ«ឧបសគ្គស្នេហ៍»ស៊ូស៊ីរីកា លះបង់ដល់ម្លឹង

គ្មានអ្នកណាមិនដឹងនោះទេ ថាសាច់រឿងក្នុងបទចម្រៀង«ឧបសគ្គស្នេហ៍» គឺជាស្នាដៃរបស់កវី និងអ្នកជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ បប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា(Rith Omega) ដោយសាច់រឿងក្នុងបទចម្រៀងនេះត្រូវបានគេចាប់អារម្មណ៍តាំងពីមិនទាន់ដំណើរការចេញថតនោះម្ល៉េះ និងទើបចេញសាច់រឿងក្នុងបទចម្រៀងប្រុសរបស់លោកហាក់។ អ្វីដែលកាន់តែធ្វើអោយម្នាក់ៗចាប់អារម្មណ៍ទៅទៀត គឺនៅពេលដែលសាច់រឿងបទស្រីដែលបកស្រាយដោយតារាចម្រៀងកញ្ញា ស៊ូស៊ីរីកា ចាប់ផ្ដើមចេញថត គឺតារាស្រីរូបនេះត្រូវគេឃើញលះបង់គួរអោយសរសើរដោយសារតែអ្នកនិពន្ធ និងអ្នកដឹកនាំសាច់រឿង បានតម្រូវអោយនាងថតប្លង់លំបាកៗច្រើន ទម្រាំតែបានបញ្ចប់ ខណៈដែលមួយសាច់រឿងនេះគឺនាងត្រូវគេឃើញលង់ទឹកផង…

អាណិតណាស់! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ចុះលេងទឹកស្រះលង់ស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះ វីន លាងជឺ ភេទប្រុស អាយុ៣ឆ្នាំ។ មូលហេតុ ជនរងគ្រោះចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់៕

អាណិតណាស់! បុរសម្នាក់ជិះម៉ូតូដឹកធុងហ្គាសទៅឲ្យគេ ទាក់ដែកដួលបោកក្បាលស្លាប់ភ្លាមៗនៅចាក់អង្រែក្រោម!

ភ្នំពេញៈ គួរឲ្យ​អាសូរ​ ខណៈពេលមេឃកំពុងតែរលឹមភ្លៀង មានបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ ទាំងក្បាលព្រលប់នេះ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់ឲ្យគេដល់ផ្ទះ តែពេលត្រឡប់មកវិញជ្រុលជិះឡើងឃឿនផ្លូវ​បេតុងទើបតែធ្វើថ្មី បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង​ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃសៅរ៍​ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ​(ផ្សារក្រមួន) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​បានប្រាប់ថា​ សពជនរងគ្រោះឈ្មោះ ធឿន…

អាណិតណាស់! ស្កាត់ពីសៀមរាបមកភ្នំពេញ រកការងារធ្វើមិនបាន យុវជនពិការភ្នែកម្នាក់គិតខ្លី!

ភ្នំពេញៈ ពិតជាអាណិតខ្លាំងណាស់យុវជនពិការភ្នែកម្នាក់ស្កាត់មកពីខេត្តសៀមរាបមកភ្នំពេញរកការងារធ្វើមិនបាន តូចចិត្តចង់លោតទឹកលោតទឹកសម្លាប់ខ្លួនតែសំណាងល្អសន្តិសុខឃើញឃាត់ទាន់ពេល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យុវជនខាងលើឈ្មោះ គ.ក.វ អាយុ២១ឆ្នាំ បានឲ្យដឹងខ្លីថា ខ្លួនជាអ្នកខេត្តសៀមរាប។ បើតាមសន្តិសុខដែលនៅឈរជើងម្តុំគល់ស្ពានត្រើយខាងកើតឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញយុវជនខាងលើយំតោងបង្កាន់ដៃស្ពានហើយពួកគាត់មានការបារម្ភ ខ្លាចយុវជននេះលោតទឹកសម្លាប់ខ្លួនក៏បាននាំរូបគេមកគល់ស្ពានត្រើយខាងកើតនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។…

អាណិតណាស់! ស្រ្តីចំណាស់ម្នាក់ត្រូវបានម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលតាមផ្លូវ!

ភ្នំពេញៈ ស្រ្តីជាជនអនាថាម្នាក់ក្នុងសភាពវង្វេង ត្រូវបានប្រជាពលរដ្ឋឃើញជនមិនស្គាល់អត្តសញ្ញាណដឹកតាមម៉ូតូកង់បីមកទម្លាក់ចោលតាមផ្លូវ មុខវិហារឥស្លាម ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។ ស្រ្តីខាងលើមានអាយុជាង៥០ឆ្នាំ ក្នុងសភាពវង្វេង និយាយ មិនប្រក្រតី មិនដឹងថា សាច់ញាតិ ផ្ទះសម្បែងនៅដល់ណា ។ តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ…

អាណិតណាស់! រថយន្តបុកម៉ូតូឌ្រីមបញ្ច្រាសទិសគ្នា ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ឆ្នាំងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅអូរត្រាំរទេះ លើផ្លូវលេខ១៥៣៤ ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បានបើកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលកំពុងបើកបញ្ច្រាសទិសគ្នា​ពីលិចទៅកើត…

អាណិតណាស់! បត់ម៉ូតូមិនប្រយត្ន័ ត្រូវរថយន្តបុក របួសធ្ងន់ណាស់

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បានបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទោង ឃំុស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ករណីនេះកើតឡើង រវាងម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ…

អាណិតណាស់! កូនធ្លាក់ចូលលូបង្គន់លង់ស្លាប់ ខណៈដែលម្តាយរវល់ការងារនៅមុខផ្ទះ!

ពោធិ៍សាត់ៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងប្រុសម្នាក់ធ្លាក់ចូលលូបង្គន់គ្មានគម្រប បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅលូបង្គន់ក្រោយផ្ទះ ភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ឌី រតនា អាយុ១០ខែ ឪពុកមាន ឈ្មោះ ឌឿន…

កូនយើងកូនគេ អាណិតណាស់! ជិះម៉ូតូឡើងស្ពានបុកបង្កាន់ដៃ ផ្លោងធ្លាក់លើស្ពានស្លាប់ នៅមានគ្រឿងញៀនជាប់ខ្លួន..

​កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីយុវតីម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានព្រែកក្តាម ផ្លោងធ្លាក់ពីលើស្ពានរបួសធ្ងន់ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ កើតហេតុថ្ងៃសៅរ៍ ០៩រោច ខែផល្គុន‌ ឆ្នាំរការ នព្វសក័ ព‌.ស ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង១៦នាទីល្ងាច នៅចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន)ភូមិទួលងោក ឃុំកំពង់លួង‌…

អាណិតណាស់ ម្តាយយើងម្តាយគេ! ត្រូវរថយន្តបុក របួសធ្ងន់ទាំងចៅនិងយាយ!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវបំបែកជិតអាហារដ្ឋានសានសាន បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់និងក្មេងប្រុសម្នាក់ រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕