អាណិតណាស់! បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្តស្លាប់មួយរំពេច
បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេច ខណៈពេលបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតស្ពានព្រែកជីក ចន្លោះបង្គោលខ្សែភ្លើងលេខ០៦១០-០៦១១ ដែលស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អែម ចន្ទ្រី ភេទប្រុស…