មន្ត្រីទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសារ វិចបង្វិចចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ

(ញូយ៉ក)៖ មន្ត្រីការទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ហើយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ។ សារព័ត៌មាន CNN ដោយផ្អែកលើទីភ្នាក់ងារសារព័ត៌មាន RIA បានឱ្យដឹងថាការចាកចេញនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីប្រចាំ UN ចំនួន១២នាក់ ចេញពីទឹកដីរបស់ខ្លួន នៅមុនថ្ងៃទី៧ ខែមីនានេះ…

រុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួល ១,០០០នាក់ ទៅកាន់អ៊ុយក្រែន, នេះបើតាមលោកខាងលិច

(វ៉ាស៊ីនតោន)៖ មន្ត្រីចារកម្មលោកខាងលិចជាន់ខ្ពស់ម្នាក់ បាននិយាយថារុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួលបន្ថែម ១,០០០នាក់ ចូលទៅកាន់ ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ បើតាមសារព័ត៌មាន CNN មន្ត្រីខាងលើដដែលក៏បានព្រមានដែរថាទីក្រុងម៉ូស្គូ អាចនឹងបើកការវាយប្រហារតាមផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដើម្បីបង្ខំឱ្យទីក្រុងកៀវ ចុះចាញ់ ហើយការវាយប្រហារបែបនេះនឹងធ្វើឱ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើន អាចនឹងបាត់បង់ជីវិត។ ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់បានចោទប្រកាន់ដែរថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ីមួយចំនួន…

រួមភេទគ្រប់គ្រាន់ ជួយដល់សុខភាពបេះដូងរបស់អ្នក

ការសិក្សាជាច្រើនបានលើកឡើងថា “ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង”។ ដូចជាការសិក្សារបស់ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ New England នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានតាមដានសកម្មភាពផ្លូវភេទរបស់បុរសប្រមាណ ១០០០នាក់ដែលមានអាយុពី ៤០ ទៅ ៧០ឆ្នាំ។ គេបានរកឃើញថា បុរសដែលបានរួមភេទ២ដងក្នុងមួយសប្តាហ៍មានអត្រាគាំងបេះដូងតិចជាងដល់ទៅពាក់កណ្តាល បើធៀបនឹងអ្នកដែលមិនបានរួមភេទញឹកញាប់។ នៅក្នុងការសិក្សាមួយផ្សេងទៀតអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania…

តើលោក ពូទីន ទាញសម្មតិកម្មបែបណា, ទើបសម្រេចចិត្តវាយអ៊ុយក្រែន?

  ហេតុអ្វីលោក ពូទីន វាយអ៊ុយក្រែន? ចម្លើយដ៏សាមញ្ញមួយ នោះគឺលោកស្គាល់លោកខាងលិចច្បាស់ជាងនរណាៗទាំងអស់។ បើលោក ដឹងថា បើអឺរ៉ុប និងអាមេរិកនឹងចូលជួយអ៊ុយក្រែន លោកក៏ប្រហែលជានឹងមិនហ៊ានបើកប្រតិបត្តិយោធានោះដែរ។ កាលពីឆ្នាំ២០២១ ៣៨ភាគរយនៃហ្គាសដែលអឺរ៉ុបប្រើគឺទិញពីរុស្ស៊ី រីឯអាមេរិក នៅស្ទាក់ស្ទើរនៅឡើយ ក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ព្រោះថាបើធ្វើបែបនេះនោះសេដ្ឋកិច្ចអាមេរិកដែល កំពុងជួបអតិផរណាស្រាប់ទៅហើយ នឹងកាន់តែយ៉ាប់…

សហរដ្ឋអាមេរិក គួរតែទទួលស្គាល់តៃវ៉ាន់ជា ប្រទេសឯករាជ្យជាផ្លូវការ, នេះបើតាមអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ

(តៃប៉ិ)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិកគួរតែទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ក្នុងនាម ជាប្រទេសឯករាជ្យមួយ។ ឱកាសថ្លែងសុន្ទរកថាមួយ កំឡុងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់នៅថ្ងៃសុក្រនេះ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែផ្ដល់សិទ្ធិ និងភាពពិតជាក់ស្ដែង នោះគឺទទួលស្គាល់សាធារណរដ្ឋចិន ឬតៃវ៉ាន់ ជាប្រទេសសេរី និងឯករាជ្យជាផ្លូវការ»។…

សហរដ្ឋអាមេរិក បង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយរុស្ស៊ី ខណៈសង្រ្គាមអ៊ុយក្រែនកាន់តែឡើងកម្ដៅ

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀស ការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយជាមួយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ…

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ដែលនាងបានជួបនៅលើកម្មវិធី Roblox

ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។ អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។…

ចិន ព្រមានឱ្យពលរដ្ឋរបស់ខ្លួន ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព នៅសហរដ្ឋអាមេរិក

(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានព្រមានពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយបញ្ជាក់ពីការបារម្ភពីស្ថានភាពសន្តិសុខនៅទីនោះ។ «វាអាចនឹងមានការស្អប់ ឬការរើសអើងប្រឆាំងជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិក ហើយពលរដ្ឋអាស៊ីអាចនឹងប្រឈមមុខនឹងការវាយប្រហារ ដែលបង្កឡើងដោយការរើសអើង ដែលនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពពលរដ្ឋចិន»។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ គេហទំព័ររបស់ស្ថានទូតចិននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមស្ថានទូតចិន និស្សិត និងអ្នកធ្វើការជាជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះជាងគេ៕ ប្រភព៖…

Maximo Carrizo វ័យទើបតែ១៤ឆ្នាំ បំបែកកំណត់ត្រាលីគកំពូលអាមេរិក

  បរទេស៖ ក្លឹប New York City FC បានប្រកាសកាលពីថ្ងៃចន្ទថាក្លឹបបានសម្រេចចិត្តក្នុងការចុះកុងត្រានាំយកកីឡាករវ័យទើបតែ១៤ឆ្នាំម្នាក់មានឈ្មោះថា Maximo Carrizoនិងបានធ្វើឲ្យកីឡាកររូបនេះក្លាយទៅជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក។ កីឡាករ Carrizo បានចុះកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៧និងអាចបន្តរយៈពេលមួយឆ្នាំបន្ថែមទៀតហើយកំណត់ត្រានេះត្រូវបានក្លាយទៅជាកំណត់ត្រាថ្មីក្រោយកីឡាករ Axel Kei ធ្លាប់បានធ្វើម្តងហើយជាមួយនឹងក្លឹប Salt Lake ។ គួរឲ្យដឹងដែរថាកន្លងមក…

សហរដ្ឋអាមេរិក ជំទាស់ការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន, ខ្លាចផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី

(វ៉ាស៊ីនតោន)៖ សេតវិមាន បានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskiy ក្នុងការបង្កើតតំបន់គ្មាន ការហោះហើរ ចំពោះយន្ដហោះរុស្ស៊ី ដោយខ្លាចថាការធ្វើបែបនេះនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះ ឬត្រូវធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៊ី ហើយនេះមិនមែនជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី បានលើកឡើងថាការបង្កើត…