មិនសិចស៊ីមានតែចម្លែក! Jennie បញ្ចេញដងខ្លួនស្ទើរទាំងអស់ ក្នុងកម្មវិធីរបស់ JACQUEMUS លេីកោះហាវ៉ៃ សហរដ្ឋអាមេរិក

(បរទេស)៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបញ្ចប់ការចូលរួមក្នុងកម្មវិធី Prais Fashion Week នៅប្រទេសបារាំង តារាចម្រៀង Jennie សមាជិក BLACKPINK ក៏បានធ្វើដំណើរបន្ត ទៅចូលរួមកម្មវិធីមួយទៀតនៅឯសហរដ្ឋអាមេរិក ដែលធ្វើឲ្យអ្នកគាំទ្រនៅទីនោះមានការភ្ញាក់ផ្អើលនឹងវត្តមាននាងជាខ្លាំង។ ជាមួយគ្នានេះដែរ ក្នុងថ្ងៃនេះផ្ទាល់តែម្ដង Jennie ក៏បានចូលរួមក្នុងកម្មវិធីមួយនៅលើទឹកដីកោះហាវ៉ៃជាមួយអ្នកល្បីៗជាច្រើន ដោយនាងក៏បានតែងខ្លួនជាមួយឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ ដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត…

ម៉ែប្រេនៗ! ស្ងាត់ៗមហាជនប្រទះឃើញម៉ែ Tangmo ជះលុយទិញកាបូបម៉ាក LV តម្លៃដល់ទៅ…

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលបានឃើញម្តាយតារាស្រី Tangmo Nida ស្ពាយកាបូបប្រ៊េនម៉ាកLV នៅក្នុងកំឡុងពេលផ្តល់សម្ភាសន៍កាលពីពេលកន្លងទៅ។ ជាក់ស្តែងក្រោយបានឃើញរូបភាពនេះ មានព័ត៌មានចេញពីប្រភពច្បាស់ការណ៍មួយបានទម្លាយតម្លៃកាបូបដែលម្តាយ Tangmo ស្ពាយនោះមានតម្លៃដល់ទៅ១០៦០០០បាត ឬស្មើនឹងជិត៣២០០ដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅម្តាយតារាស្រី Tangmo Nida ក៏ធ្លាប់បានទទួលពាក្យរិះគន់ពីសំណាក់មហាជន ក្រោយបានបង្ហើបចំណាប់អារម្មណ៍ថាខ្លួនចង់ទទួលបានប្រាក់សំណង១លានដុល្លារពីលោក Por…

កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបបន្ថែម ដើម្បីតាមដានសកម្មភាពអាមេរិក និងសម្ព័ន្ធមិត្ត

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើន នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទទួលបានព័ត៌មានលម្អិតជាក់ស្តែងភ្លាមៗ អំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមលោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បើតាម KCNA នៅពេលចុះត្រួតពិនិត្យ រដ្ឋបាលអភិវឌ្ឍន៍លំហរអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បានសង្កត់ធ្ងន់ថាផ្កាយរណបឈ្លបយកការណ៍…

បុរសអាមេរិកដំបូងគេ ដែលទទួលការវះកាត់ប្ដូរដាក់ «បេះដូងជ្រូក» ទទួលមរណភាពហើយ ២ខែក្រោយការវះកាត់

(ម៉ារីលែន)៖ មនុស្សដំបូងគេ ដែលទទួលបានការវះកាត់ប្ដូរដាក់បេះដូងជ្រូក នៅក្នុងសហរដ្ឋអាមេរិក បានទទួលមរណភាពហើយ ២ខែ បន្ទាប់ពីការវះកាត់។ នេះបើតាមមន្ទីរពេទ្យ Maryland ដែលជាអ្នកដឹកនាំការវះកាត់ប្ដូរដាក់បេះដូងជ្រូក លោក David Bennett មានអាយុ ៥៧ឆ្នាំ បានទទួលមរណភាព នៅឯមន្ទីរពេទ្យ University of Maryland…

ចិនថា NATO ជាអ្នករុញឱ្យរុស្ស៊ី និងអ៊ុយក្រែន ធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ

(បេកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃពុធនេះថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជម្រុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ហ្សាវ លីជាំន បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី។…

រុស្ស៊ី ព្រមានថានឹងដាក់ទណ្ឌកម្មវាយបកឱ្យលោកខាងលិច រងការឈឺចាប់វិញម្ដង!

(ឡុងដ៍)៖ រុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានថាខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ការព្រមានខាងលើរបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយលោក Dmitry Birichevsky ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ…

អាមេរិកថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ, មីស៊ីល ICBM ឡើងវិញ ក្នុងឆ្នាំ២០២២នេះ,

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។ របាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានលើកឡើងផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាការធានាមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយលោកគីម ក៏យល់ដែរថាកូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។ ចាប់តាំងពីខែមករា…

ពេលវេលាទៅអាហ្វ្រិកត្រូវលើក ដោយសារបវរកញ្ញាវៀតណាម រកឃើញកូវីដ-១៩

(បរទេស)៖ បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានគេដឹងថា នាងមានវិជ្ជមានកូវិដ១៩ ក្នុងការធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង។ តាមរយៈផេក Beauty Pageant Reviewer បានឲ្យដឹងថា Miss Grand…

លោក ហ្សេលេនស្គី ថា លែងមានអារម្មណ៍ចង់ឱ្យអ៊ុយក្រែនចូលជាសមាជិក NATO

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកលែងមានអារម្មណ៍ត្រេកត្រអាល ចង់ឱ្យប្រទេសរបស់លោកចូលជា សមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវ ភ្ញាក់ដឹងខ្លួនឯងថាបក្សសម្ពន្ធយោធាមួយនេះមិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែន។ ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News នៅថ្ងៃអង្គារនេះ និងជាការឆ្លើយតប ទៅនឹងសំណួរស្ដីពីសំណើរបស់ទីក្រុងម៉ូស្គូ។…

ប្រធានាធិបតីលីទុយអានី៖ បើមិនអាចបញ្ឈប់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន, ជម្លោះសកលអាចនឹងផ្ទុះឡើង

(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda នៅថ្ងៃចន្ទនេះបានព្រមានថាបរាជ័យក្នុងការបញ្ឈប់ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាទង្វើឈ្លានពាន អាចនឹងបង្កទៅជាជម្លោះសកល។ ការព្រមានរបស់លោក Gitanas Nauseda ធ្វើឡើងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានបំពេញទស្សនកិច្ចនៅលីទុយអានី។ លោក Nauseda បានបញ្ជាក់ដូច្នេះថា…