ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៦នាក់ ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក

(ឈីកាហ្កោ)៖ មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មានកុមារមានអាយុចន្លោះពី៤…

លោក ហ្សេលេនស្គី ប្តេជ្ញាដណ្តើមយកទីក្រុង Lysychansk មកវិញ ក្រោយធ្លាក់ចូលដៃរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានទទួលស្គាល់ថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ក្រោយរុស្ស៉ីផ្លោង គ្រាប់ឥតឈប់ឈរ ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។ ក្នុងសុន្ទរកថាជាវីដេអូ លោក…

អាមេរិកសន្យាបង្កើនវត្តមានយោធានៅអឺរ៉ុប ខណៈណាតូ ឯកភាពគ្នាពង្រឹងវត្តមានយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត

(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់ អឺរ៉ុប ខណៈបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យ សង្រ្គាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ…

អ៉ីរ៉ង់ ធ្វើតេស្ដបាញ់បង្ហោះរ៉ុក្កែត Zuljanah ជាលើកទី២

(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះរ៉ុក្កែតអវកាសឈ្មោះ ហ្សុលចាណាស់ (Zuljanah) ដោយបង្កការខឹងសម្បារដល់ទីក្រុងវ៉ាស៊ីនតោន ខណៈមានការរំពឹងថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងចាប់ផ្ដើមឡើងវិញឆាប់ៗនេះ។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ឺរ៉ង់ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ជាក់ទៀតថា នេះគឺជាលើកទី២ហើយ ដែលតេហេរ៉ង់ធ្វើតេស្ដរ៉ុក្កែតអវកាស Zuljanah ក្រោយការធ្វើតេស្ដលើកដំបូងកាលពីឆ្នាំ២០២១។ ប៉ុន្តែ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មិនបានបញ្ជាក់ថាការធ្វើតេស្ដលើកទី២នេះធ្វើឡើង នៅពេលណា, នៅទីកន្លែងណា ឬក៏ទទួលបានជោគជ័យ…

UN និងមេដឹកនាំពិភពលោក ថ្កោលទោសតុលាការកំពូលអាមេរិក ជុំវិញការលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៉ីនតោន)៖ UN និងមេដឹកនាំពិភពលោករាប់ចាប់ពីមេដឹកនាំបារាំង អង់គ្លេស និងកាណាដា បានថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិកស្តីពី ការលុបចោល «សិទ្ធិរំលូតកូន» ដោយចាត់ទុកថាវាជា «ការវាយប្រហារដ៏ធំបំផុត» ចំពោះសិទ្ធិបន្តពូជ និងសមភាពយេនឌ័ររបស់ស្ត្រីអាមេរិក។ ការថ្កោលទោសយ៉ាងដាច់អហង្ការពីសំណាក់អន្តរជាតិ បានកើតឡើងភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ក្នុងលុបចោលសាលដីកាជា ប្រវត្តិសាស្រ្តឆ្នាំ១៩៧៣ រ៉ូ វី វេដ…

តុលាការកំពូលអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៊ីនតោន)៖ តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថារដ្ឋធម្មនុញ្ញអាមេរិក មិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ…

សហរដ្ឋអាមេរិក ព្រមានរុស្ស៉ី៖ ការវាយប្រហារលើលីទុយអានី ស្មើនឹងការប្រកាសសង្រ្គាមជាមួយ NATO

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។ ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។…

ដើមក្រឡាញ់រលំបាក់ សង្កត់រថយន្តមួយគ្រឿង នៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៧ និង១០នាទី ចំណុចខាងកើតប្រាសាទប្រែរូប ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ​ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់​ដោយធម្មជាតិ បាក់ដើមក្រឡាញ់សង្កត់ឡាន១គ្រឿង​ ម៉ាក Hiynai ពាក់​ស្លាកលេខសៀមរាប​ 2B-0061​…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ឆ្លងកូវីដ១៩

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ តែមួយ សប្ដាហ៍ប៉ុណ្ណោះ មុននឹងរូបលោកត្រូវអមដំណើរលោកប្រធានាធិបតី ចូ បៃដិន ចូលរួមកិច្ចប្រជុំ G7។ បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អាឌ្រីយែន វ៉ាត់សុន…

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជិះកង់ដួល តែមិនមានរបួសអ្វីទេ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលនៅពេលកំពុងជិះកង់កម្សាន្ត នៅឯសួនច្បារមួយកន្លែងស្ថិតក្បែរគេហដ្ឋានរបស់លោក ក្នុងរដ្ឋ ដេឡាវែរ (Delaware) កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) តែមិនបានរងរបួសអ្វីនោះទេ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយសេតវិមាន បានបង្ហាញថាលោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានក្រោកឈរឡើងភ្លាមៗ ក្រោយដួលកង់…