កំពូលតារាប្រុសថៃល្បីល្បាញ លេចមុខនៅកម្ពុជា
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកំពូលតារាថៃល្បីឈ្មោះដែលត្រូវបានមហាជនខ្មែរស្គាល់ច្បាស់ភាគច្រើនតាមរយៈភាពយន្ត គឺលោក ឆាគិត យ៉ែមណាម បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលជាភាពយន្តមួយមានការសម្ដែងដោយតារាល្បីមកពី៣ប្រទេស គឺពីកម្ពុជា ឡាវ និងថៃខ្លួនឯង។ នេះជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងសម្រាប់ការបើកបង្ហាញភាពយន្តដែលលោកបានសម្ដែងនៅក្នុងភាពយន្តដែលមានតារាកម្ពុជា និងឡាវសម្ដែងរួមជាមួយ តែមិនមែនមិនមែនជាលើកទី១នោះទេ ដែលលោកបានមកកម្សាន្តនៅភ្នំពេញ និងនៅតំបន់ផ្សេងទៀតនៅកម្ពុជា។ លោក ឆាគិត យ៉ែមណាម បានថ្លែងក្នុងពិធីសម្ពោធរឿងនោះថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង…