តបគ្នាក្ដៅៗ ហេង នរកក្កដា អ៉ិន និង ហង្ស សម្បើមស័ក្ដ

ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះទារលុយផលិតកម្មមហង្សជុំវិញថតរឿង «សង្គ្រាមមរតក» ដោយបញ្ចាំងឡើងចប់ទៅហើយ ប៉ុន្តែនៅតែមិនបានបើកលុយដែលសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៉ិន ត្រូវគេឃើញថាចេញមុខប្រតិកម្មតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា ភាគីលោក ហង្ស សម្បើមស័ក្ដ…

ទម្លាយមូលហេតុ អ៉ិន ជំពាក់ប្រាក់ ណាក់ ស្រីណា ២ពាន់ដុល្លារ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្ស បានជំពាក់ថ្លៃសម្ដែងរបស់នាងរហូតដល់ចំនួន២ពាន់ដុល្លារ ដោយជំពាក់ប្រមាណជាមួយឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងអោយត្រូវបានបញ្ចប់។ យ៉ាងណាក៏ដោយជាមួយនឹងព័ត៌មានរសើបនេះ ផលិតកម្មមហាហង្សបានទម្លាយអោយដឹងជាផ្លូវការ ក្រោយពីបានប្រកាសថាមិនចង់បកស្រាយក្រោយពីនាងបកអាក្រាត។ លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា…

អ៉ិន បកស្រាយ ក្រោយគេចោទថារឿងជំពាក់លុយ

បន្ទាប់ពីមានសារព័ត៌មានផ្សាយថាលោក អ៉ិន ដែលត្រូវគេស្គាល់ថាផលិតករល្បីឈ្មោះរបស់ផលិតកម្មមហាហង្សជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្ម និងជំពាក់អ្នកកាសែតនោះ គេឃើញផលិតកររូបនេះ ចេញមុខប្រតិកម្មជាសាធារណៈតែម្ដងនៅលើបណ្ដាញសារព័ត៌មាន ដោយលោកបានទាំងចាត់ទុកថានោះជាការបង្ខូចឈ្មោះ និងថាអ្នកផ្សាយចំពោះលោកទាំងនោះ មិនមានវិជ្ជាជីវៈព័ត៌មាននោះផង។ លោកអ៉ិន និយាយថា លោកមិនដែលបានចុះកុងត្រាផ្សព្វផ្សាយពីការងាររបស់លោក ឬពីផលិតកម្មរបស់លោក ជាមួយបណ្ដាអ្នកកាសែតណាទេ គឺលោកគ្រាន់តែមានការងារជាច្រើនអញ្ជើញបណ្ដាស្ថាប័នអ្នកកាសែតអោយមកយកព័ត៌មាន ហើយក៏បានគិតគូរកម្រៃថ្លៃសាំងអោយទៅវិញ ជាការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ មិនមែនជាការជួល ឬកុងត្រាផ្សាយនោះទេ។ លោកថាខ្លួនមានកម្មវិធីក្រុងពាលីរឿង…

អ៉ិន សរសើរកូនក្រុម ក្រោយទទួលជ័យជម្នះជាថ្មី

ក្រោយពីទទួលជ័យជម្នះលើក្រុមបាល់ទាត់ Lan Property ដែលជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមបាល់ទាត់ដែលបង្កើតដោយក្រុមហ៊ុនឯកជន លោកអ៉ិន មេក្រុមបាល់ទាត់ Mohahang All Stars Football Team បានសម្ដែងការអរគុណដល់កូនក្រុមដែលភាគច្រើនគឺជាតារាសម្ដែងក្នុងពិភពសិល្បៈយ៉ាងខ្លាំង ដោយលោកប្រកាសថាអ្វីដែលទទួលបាននេះ គឺដោយសារតែកម្លាំងសាមគ្គី។ នេះគឺជាជ័យជម្នះមួយថ្មី ដែលក្រុមមហាហង្សសម្រេចបាន បន្ទាប់ពីលោក អ៉ិន បានផ្ដើមគំនិត និងបោះទុនបង្កើតក្រុមបាល់ទាត់ដែលមានតារាសម្ដែងភាគច្រើនអោយលេចរូបរាង។…

អ៉ិន សុភិន បានតំណែងអនុប្រធានសមាគមផ្លូវការ

នៅថ្ងៃទី២១ ឧសភា នេះ ផលិតករល្បីឈ្មោះ លោក អ៉ិន សុភិន ត្រូវគេឃើញក្រសួងមហាផ្ទៃធ្លាក់លិខិតទទួលស្គាល់លោកជាប្រធានសមាគមភាពយន្តកម្ពុជាផ្លូវការ បន្ទាប់ពីការបោះឆ្នោត្រូវគេដឹងថាលេចចេញលទ្ធផលជាយូរមកហើយ។ ក្នុងនោះសមាសភាព៤នាក់ផ្សេង រួមមានប្រធានអគ្គលេខា និងសមាជិក២រូប ក៏ត្រូវបានប្រកាសទទួលស្គាល់ដោយលិខិតផ្លូវការនោះដែរ។ លិខិតដែលបានចេញដោយក្រសួងមហាផ្ទៃនោះ បានប្រកាសទទួលស្គាល់លោក អ៉ិន សុភិន និងថ្នាក់ដឹកនាំសមាគមភាពយន្តកម្ពុជាក្នុងអណត្តិថ្មីចំនួន៤រូបផ្សេងទៀត ដើម្បីអោយអ្នកទាំង៥រូប បន្ដដឹកនាំសមាគមដោយស្របច្បាប់…

ភឹម តារាវិបុល ត្រូវគេច្រឡំថាជាបងប្រុសលាក់មុខ ភិន សុដាលីស

ក្រោយការបង្ហោះរបស់លោកអ៉ិន សុភិន ដោយបានសំដៅថា លោក ភឹម តារាវិបុល និងអ្នកនាង ភិន សុដាលីស គឺជាកូនដែលមានសមត្ថភាពក្នុងនៅក្នុងពិភពសិល្បៈរបស់លោក បានធ្វើឲ្យម្នាក់ៗមានការភ្ញាល់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ស្រឡាំងថាលោក ភឹម តារាវិបុល ដែលស្និទ្ធនឹងផលិតកម្មមហាហង្ស និងត្រូវបានលោកអ៉ិន សុភិន ដាក់ត្រកូលថា ភិន តារាវិបុល…

ធ្លាប់តែឃើញសម្ដែង តោះមកស្ដាប់ ភឹម តារាវិបុល ច្រៀងប្រូម៉ូតខ្លួនឯងម្ដងមើល

អ្នកស្នេហាវិស័យភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍ ប្រហែលមិនមានអ្នកគាំទ្រច្រើនទេ ចាប់អារម្មណ៍ពីសមត្ថភាពច្រៀង របស់តារាសម្ដែង លោក ភឹម តារាវិបុល។ អ៊ីចឹង ហើយទើបក្នុងពិធីសម្ពោធភាពយន្តរឿង”ម្ចាស់បំណុល” របស់ផលិតកម្មមហាហង្ស ដែលត្រៀមចាក់ផ្សាយនៅ PNN កាលពីរសៀលថ្ងៃទី ៦ មេសា ហាក់ធ្វើអោយម្នាក់ៗ ភ្ញាក់អារម្មណ៍ខ្លាំង នៅពេលលោក បកស្រាយ…

ភ្ញាក់ផ្អើល ក្រោយបកអាក្រាតផលិតកម្មមហាហង្ស ស្រាប់តែប្រកាសសុំទោស

កាលពីថ្ងៃម្សិលមិញ បុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាបុគ្គលិកបម្រើការនៅក្នុងផលិតកម្មមហាហង្ស បានចេញមុខបកអាក្រាតយ៉ាងចាស់ដៃថា ថាផលិតកម្មមួយនេះមិនបើកប្រាក់ខែឲ្យខ្លួនតាំងពីខែ៦ ក្នុងឆ្នាំ២០១៧។ ប៉ុន្តែក្រោយការបង្ហោះធ្វើឲ្យមានការភ្ញាក់ផ្អើលមិនបានប៉ុន្មានម៉ោងផង ស្រាប់តែម្ចាស់ហ្វេសប៊ុកដដែល បែរជាបង្ហោះសារសុំទោសជាសាធារណៈ។ នៅលើហ្វេសប៊ុករបស់ឈ្មោះ ជ្រន សុជាតិ បានសរសេរបង្ហោះថា សួស្តីផលិតកម្មមហាហ្ស តើក្រុមហ៊ុនចំណាយលុយច្រើនណាស់មែនទេ សម្រាប់ថតរឿង បានជាខ្វះលុយបើកអោយខ្ញុំត្រឹមតែ៤៥០ដុល្លារ សុំទោសខ្ញុំមិនចង់ធ្វើបែបនេះទេ តែតាំងពីខែ៦ ឆ្នាំ២០១៧…

ផលិតករ២រូប និយាយពីចំណុចខ្សោយរបស់ខ្លួន ក្រោយពិព័ណ៌មហោស្រពនៅហុងកុង

បន្ទាប់ពីបានបញ្ចប់ព្រឹត្តិការណ៍មហោស្រពភាពយន្តនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី២០ មីនា ក្រុមផលិតករ២ក្រុមបានមកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃ២១ មីនា ដោយផលិតករទាំងពីរបានបង្ហាញពីលទ្ធផលជាច្រើនដែលបានទទួលពីព្រឹត្តការណ៍អន្តរជាតិមួយនេះផង។ យ៉ាងណាមិញ លទ្ធផលចុងក្រោយ គឺភាពយន្តរបស់កម្ពុជានៅតែពិបាកប្រជែងនឹងទីផ្សារភាពយន្តនៅក្រៅប្រទេសដោយសារតែបញ្ហាជាច្រើនដែលផលិតករទាំងបង្ហើបថាគឺជារឿងពិបាកប្រសិនបើផលិតករខ្មែរចង់បានរឿងមួយអោយចូលទីផ្សារក្នុងមហោស្រពនេះបាន។ លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និយាយថាក្រោយពីបានចូលរួមក្នុងព្រឹត្តិការណ៍ Hong Film Mart Festival ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន បានធ្វើអោយលោកយល់ដឹងកាន់តែច្រើនជាមួយនឹងទម្រង់ក្នុងការផលិតភាពយន្ត ដោយលោកបញ្ជាក់ថាក្រៅពីដឹងថាត្រូវធ្វើដូចម្ដេចដើម្បីអោយភាពយន្តអាចឈរជើងបាន…

សរ កេសារ៉ា និងក្រុមមហាហង្ស រំពឹងការងារថ្មី ក្រោយទៅដល់ហុងកុង

តាំងពីថ្ងៃទី១៨ មីនា អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៧៤ និងក្រុមផលិតករមហាហង្ស បានទៅដល់ទីក្រុងហុងកុង ប្រទេសចិន បន្ទាប់ពីត្រូវបានគណកម្មការមហោស្រពភាពយន្តអន្តរជាតិដែលកំពុងធ្វើឡើងនៅក្នុងទីក្រុងហុងកុង អញ្ជើញជាភ្ញៀវកិត្តិយស។ អ្នកស្រី និងលោក អ៉ិន សុភិន តំណាងផលិតកម្មមហាហង្ស បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ នឹងទទួលបានផ្លែផ្កាសំខាន់មួយក្រោយពេលត្រឡប់មកវិញ។…