រិះគន់ពេញបន្ទុក ជុំវិញមហោស្រពភាពយន្តខ្មែរ ដាក់ស្នាដៃបរទេសឲ្យប្រកួតប្រជែង
កាលពីថ្ងៃទី៦ ខែធ្នូ មានពិធីបើកសម្ពោធព្រឹត្តិការណ៍មហោស្រពភាពយន្តយ៉ាងអធឹមអធ័ម នៅសាលមហោស្រពចតុមុខ ដោយមានផលិតករ និងតារាសម្ដែងល្បីៗជាច្រើនរូបចូលរួម។ អ្វីដែលគេបានឮការរិះគន់នៅក្នុងពិធីមមួយនេះ គឺការអនុញ្ញាតអោយភាពយន្តរបស់ផលិតករបរទេសចូលរួមប្រកួតប្រជែងជាមួយភាពយន្តជាស្នាដៃរបស់ផលិតករក្នុងស្រុក ដែលក្រុមផលិតករ និងតួសម្ដែងខ្មែរមួយចំនួនយល់ថាជាលក្ខណ្ឌមិនសាកសម។ នៅក្នុងព្រឹត្តិការណ៍ប្រឡងប្រជែងភាពយន្តខ្មែរដែលមានលក្ខណៈជាការប្រកួតប្រជែងថ្នាក់ជាតិលើកទី៥ បន្ទាប់ពីខកខានអស់២ឆ្នាំនេះគេឃើញមានភាពយន្តចំនួន១៤ត្រូវបានគណកម្មការប្រឡងប្រជែងរបស់នាយកដ្ឋានភាពយន្តសម្រេចជ្រើសរើសអោយធ្វើការប្រកួតប្រជែង ដោយក្នុងចំណោមភាពយន្តទាំង១៤នោះ គឺមាន៣រឿងត្រូវបានគេស្គាល់ថាជាស្នាដៃរបស់បរទេសសុទ្ធសាធ ដោយគ្រាន់ជ្រើសរើសតារាខ្មែរអោយសម្ដែង ក្នុងនោះមានភាពយន្តរឿង«Jailbreak ការពារឧក្រិដ្ឋជន» រឿង«មុនពេលដួលរលំ» និងរឿង«តម្លៃស្នេហ៍»គឺរឿងក្រោមការផលិតរបស់ផលិតករបរទេស ដែលត្រូវបានផលិតករ…