តុលាការអន្តរជាតិ ចេញដីកាបណ្តោះអាសន្ន ទៅកាន់អាមេរិកឲ្យដកទណ្ឌកម្មមួយចំនួនលើអ៊ីរ៉ង់

UN: តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានចេញដីកាបណ្តោះអាសន្ន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីលុបចោលនូវការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងទំនិញមនុស្សធម៌ និងអាកាសចរណ៍ស៊ីវិល ដែលជាដំណោះស្រាយមួយ ត្រូវបានទទួលស្វាគមន៍ ដោយក្រុងតេអេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃពុធថា…

អ៊ីរ៉ង់ បាញ់មីស៊ីលប្រឆាំងក្រុមភេរវករនៅស៊ីរី

អ៊ីរ៉ង់ៈ ប្រភពពីយោធាអ៊ីរ៉ង់ បានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារគ្រាប់មីស៊ីល ឆ្លើយតបទៅលើក្រុមភេរវករ ក្រោមបទចោទប្រកាន់ ចំពោះការវាយប្រហារក្បួនដង្ហែរយោធាមួយ នៅទីក្រុងអាហ្សាវ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។ ការធ្វើវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅលើទីតាំងក្រុមភេរវករ ដែលស្ថិតក្នុងតំបន់ Boukamal ភាគខាងកើតច្រាំងទន្លេ Euphrates របស់ប្រទេសស៊ីរី…

មេដឹនាំអ៊ីរ៉ង់ ប្រាប់លោក ត្រាំ ឲ្យបញ្ឈប់ការគំរាមកំហែង លើប្រទេសខ្លួនតទៀត

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ការគំរាមកំហែងដល់ក្រុងតេអេរ៉ង់ទៀត នៅក្នុងសំណើដាក់ទៅកាន់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងសន្និសីទសារព័ត៌មាន ជាមួយបណ្តាញសារព័ត៌មានលោកខាងលិច ក្នុងអំឡុងកិច្ចប្រជុំរបស់លោក…

អាមេរិក ច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ចំពោះការវាយប្រហារយ៉ាងឃោឃៅនៅទីក្រុង Ahvaz

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យ បានច្រានចោលការចោទប្រកាន់ របស់ក្រុងតេអេរ៉ង់ ដែលថាក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន គួរត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារតាមក្បួនដង្ហែរយោធាមួយ នៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីការវាយប្រហារភេរវកម្មទៅលើក្បួនដង្ហែរយោធាមួយ នៅភាគនិរតីទីក្រុង Ahvaz កាលពីថ្ងៃសៅរ៍…

មេដឹកនាំអ៊ីរ៉ង់ ថាជោគវាសនាលោក ត្រាំ នឹងបរាជ័យដូចលោក សាដាម ហ៊ូសេន

អ៊ីរ៉ង់ៈ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថា លោក ដូណាល់ ត្រាំ នឹងបរាជ័យក្នុងការប្រឈមមុខ ជាមួយអ៊ីរ៉ង់ដូចជាលោក សាដាម ហ៊ូសេន ដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ ដោយលើកទ្បើងនេះ…

អាមេរិក អះអាងថា អ៊ីរ៉ង់នៅតែជារដ្ឋឧបត្ថម្ភអំពើភេរវកម្មដ៏ធំលើពិភពលោក

អាមេរិកៈ តាមរបាយការណ៍រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នៅតែជារដ្ឋឧបត្ថម្ភរឈានមុខគេ របស់ពិភពលោក លើអំពើភេរវកម្ម ជាមួយនឹងមូលនិធិ និងបណ្តាញប្រតិបតិ្តការរបស់ពួកគេ នៅជុំវិញសកលលោក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។ ការស្ទង់មតិប្រចាំឆ្នាំរបស់ក្រសួងការបរទេសប្រឆាំងអំពើភេរវកម្មសកល បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា បានបង្កើនជម្លោះជាច្រើន និងកំពុងព្យាយាមបង្កការរំខានដល់រដ្ឋាភិបាលនានា នៅមជ្ឈឹមបូព៌ា…

បាតុកររាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការវាយលុក នៅភាគពាយ័ព្យស៊ីរី

ស៊ីរីៈ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាដើរហែរជាក្បួន តាមដងផ្លូវឆ្លងកាត់តំបន់កាន់កាប់ដោយពួកឧទ្ទាមដ៏រឹងមាំ ចុងក្រោយរបស់ប្រទេសស៊ីរី ដើម្បីតវ៉ាប្រឆាំងនឹងការវាយលុករបស់កម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ក្រុមសកម្មជន UN បានប្រាប់ភ្នាក់ងារ Aljazeera ថា បាតុកម្មដែលបានធ្វើទ្បើងកាលពីថ្ងៃសុក្រ នៅទីប្រជុំជន និងភូមិនានាចំនួនជាង…

អ៊ីរ៉ង់វាយប្រហារមីស៊ីល ទៅលើពួកឧទ្ទាមនៅអ៊ីរ៉ាក់

អ៊ីរ៉ង់ៈ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការវាយប្រហារគ្រាប់មីស៊ីល ប្រឆាំងនឹងពួកឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ មីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារនៅទីស្នាក់ការនៃគណបក្សប្រឆាំងអ៊ីរ៉ង់ពីរ ក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ពួកឃឺដ នៅប្រទេសអ៊ីរ៉ាក់ បើតាមរបាយការណ៍ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១…

កងទ័ពជើងទឹកអាមេរិក ធ្វើសមយុទ្ធយោធាថ្មីនៅឈូងសមុទ្រពែក ចំពេលកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់

អាមេរិកៈ នៅអំទ្បុងខែនេះ កងទ័ពជើងទឹកអាមេរិក នឹងធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាខ្លួន ដោយអះអាងថា គឺដើម្បីធានាសេរីភាពនៃការធ្វើដំណើរ តាមច្រកសមុទ្រពែក្ស និងសមុទ្រក្រហម ចំពេលដែលអ៊ីរ៉ង់ គំរាមរារាំងការធ្វើពាណិជ្ជកម្ម តាមផ្លូវសមុទ្រសំខាន់ៗ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកទី ៥ លោក Scott…

មេដឹកនាំតួកគី៖ វាពិតជាចាំបាច់ណាស់ ដើម្បីទប់ទល់នឹងការរារាំងកិច្ចប្រឹងប្រែងនៅស៊ីរី

តួកគីៈ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ លោក Erdogan បាននិយាយថា ការស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ ក្នុងប្រទេសស៊ីរី គឺជាកត្តាដ៏សំខាន់ សម្រាប់បូរណភាព អធិបតេយ្យភាពរបស់ប្រទេសមួយនេះ ក៏ដូចជាសន្តិសុខជាតិ នៃបណ្តាប្រទេសនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ កាលពីថ្ងៃសុក្រ…