អង្គការសហប្រជាជាតិប្រកាសស្វែងរក ជំនួយ ស្របពេលសមាសភាពរដ្ឋាភិបាលតាលីបង់ គ្មានរាប់បញ្ចូលមនុស្សស្រី និងឥស្សរជននយោបាយ
សន្និសីទអន្តរជាតិសម្រាប់អាហ្វហ្កានីស្ថាន មានគោលដៅស្វែងរក ជំនួយ៦០៦លានដុល្លារ ដែលអង្គការសហប្រជាជាតិអះអាងថា តម្រូវការបន្ទាន់សម្រាប់ជួយប្រជាជនអាហ្វហ្កានីស្ថាន ១១លាននាក់ (ក្នុងចំណោមប្រជាជនសរុប ៣៨លាននាក់ ) ពីពេលនេះ រហូតដល់ចុងឆ្នាំ ២០២១។ ប្រជាជនអាហ្វហ្កានីស្ថានត្រូវការជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។ សម្រាប់ លោកអង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ពី រងគ្រោះ ដោយសារ…