លោក ​Joe Biden​ ទទួល​ជួបនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ដោយ​ប្រធាន​បទ​សំខាន់ ​គឺវត្តមាន​កងទ័ពអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​

ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden​ ទទួល​ជួបនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់លោក​ Mustafa al-Kadhimi នៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​​ ដោយ​ប្រធាន​បទ​សំខាន់​នៃ​ជំនួប​នោះ ​គឺវត្តមាន​កងទ័ពអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ពេល​ខាង​មុខ។​ ​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ាក់​លោក ​Fuad Hussein ​បាន​ប្រាប់​វីអូអេភាសា​ឃឺដ ​កាល​ពី​សប្តាហ៍​មុន​ថា ​ លោក​រំពឹង​ថា​ ភាគី​ទាំង​ពីរ​ នឹង​ឯកភាព​គ្នាលើ​ការ​បញ្ចប់​បេសក​កម្ម​ប្រយុទ្ធ​របស់​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។…

កីឡាអូឡាំពិក៖ មកដល់ពេលនេះ! ចិនឈរលើកំពូលតារាងមេដាយ

CAMSOC-ភ្នំពេញ៖ គិតត្រឹមពេលរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ដោយកំពុងឈរលើកំពូលតារាងមេដាយ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រទេសចិន ដែលកំពុតក្តោបក្តាប់លើកំពូលតារាងមេដាយនេះ គឺដណ្ដើមបានមេដាយមាស ចំនួន៦គ្រឿង ប្រាក់ ២ និងមេដាយសំរឹទ្ធ ៤គ្រឿង សរុបចំនួន ១២គ្រឿង ខណៈម្ចាស់ផ្ទះសរុប…

ស្ថានភាព​សន្តិសុខនៅអ៊ីរ៉ាក់ មិនទាន់ល្អប្រសើរទាំងស្រុងទេ ខណ:ក្រុមជីហាត បាត់បង់​ទឹកដី​គ្រប់គ្រងហើយនៅតែតស៊ូប្រយុទ្ធ

ស្ថានភាព​សន្តិសុខនៅអ៊ីរ៉ាក់ មិនទាន់ល្អប្រសើរទាំងស្រុងទេ។ ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម បាត់បង់​ទឹកដី​គ្រប់គ្រងមែន តែក្រុមនេះ​នៅតែមាន​កម្លាំងប្រយុទ្ធរាយប៉ាយ និងធ្វើភេរវកម្ម​ដដែល​។ ជាក់ស្តែងភេរវកម្ម​ កាលពីថ្ងៃចន្ទទី​១៩កក្កដា នៅក្រុងបាកដាដ បណ្តាលឲ្យ​ស្លាប់មនុស្ស​ប្រមាណ​២៨នាក់។ តែយ៉ាងណា ស្ថានភាពនៅអ៊ីរ៉ាក់​មាន​លក្ខណៈ​មិនដូចគ្នាទេ បើប្រៀបធៀបទៅ​អាហ្វហ្កានីស្ថាន។ កងទ័ព​អាមេរិក នៅអាហ្វហ្កានីស្ថាន មាន​ប្រតិបត្តិការ​ជួយ​ផ្នែកផ្លូវ​អាកាស​បានច្រើនណាស់។ ដែល​ប្រការនេះ គឺធ្វើ​ឲ្យ​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន បាត់បង់​បង្អែកមួយ​ដ៏សំខាន់ នៅពេល​ដែល​អស់​វត្តមាន​​…

អ៊ីរ៉ង់បានបើកសម្ភោធ ស្ថានីយ៍ស្តុកប្រេងឆៅ ថ្មីមួយកន្លែង នៅ​លើឆកសមុទ្រអូម៉ង់ នឹងជួយ​សម្រួល ដល់ការនាំប្រេងចេញ

យោងតាម​រដ្ឋាភិបាលអ៊ីរ៉ង់ ស្ថានីយ៍ស្តុកប្រេងឆៅថ្មីនេះ ត្រូវបាន​ចំណាយ​ពេល​សាងសង់ រយៈពេល២ឆ្នាំ ដោយចំណាយ​ប្រាក់អស់ ប្រមាណ​២ពាន់លានដុល្លារ។ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ជាមួយនឹងស្ថានីយ៍ថ្មីនេះ គឺអ៊ីរ៉ង់ នឹងចំណេញ​ការធ្វើដំណើរដឹកប្រេងតាមកប៉ាល់ បានច្រើនថ្ងៃ បើប្រៀបធៀបទៅនឹង ស្ថានីយ៍ស្តុកប្រេងចាស់ ដែលស្ថិតនៅកំពង់ Kharg ក្នុងឈូងសមុទ្រពែក្ស។ ជាងនេះទៀត ចាប់ពីពេលនេះទៅ គឺ​នាវាដឹកប្រេងរបស់​អ៊ីរ៉ង់…

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយ ប្រហារមីស៊ីលទៅលើទីតាំងយោធានៅខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានធ្វើការវាយ ប្រហារមីស៊ីលទៅលើទីតាំងយោធានៅខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី កាលពីយប់ថ្ងៃច័ន្ទ។ សារព័ត៌មានរដ្ឋ SANA និយាយថា ការវាយប្រហារនេះសំដៅទៅលើទីតាំងយោធានៅក្នុងតំបន់ Safira នៅភាគខាងត្បូងទីក្រុង Aleppo ។ ប្រព័ន្ធការពារអាកាសបានស្ទាក់ចាប់មីស៊ីលភាគច្រើនមុនពេលធ្លាក់ទៅគោលដៅ។ ប្រទេសអ៊ីស្រាអែលបានវាយប្រហារម្តងហើយម្តងទៀត ទៅលើទីតាំងយោធា នៅក្នុងប្រទេសស៊ីរី…

អ៊ីរ៉ង់នៅតែទទូច ឲ្យមានកិច្ចព្រមព្រៀងដោះដូរអ្នកទោស តែសហរដ្ឋអាមេរិកបដិសេធកិច្ចព្រមព្រៀងនេះ

(Reuters)​ -​ កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​បាន​និយាយ​ថា​ប្រទេស​អ៊ី​រ៉​ង់​នៅ​តែ​ទទូច​ ថា​កិច្ចព្រមព្រៀង​ដោះ​ដូរ​អ្នកទោស​ត្រូវ​បាន​ឯកភាព​ជាមួយ​សហរដ្ឋអាមេរិក​ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បដិសេធ​កិច្ចព្រមព្រៀង​នេះ​។​ ​នៅ​ក្នុង​បណ្តាញ​សង្គម​ Twitter​ លោក​ Saeed​ Khatibzadeh​ បាន​និយាយ​ក្នុង​ថា​ “​ជា​រឿង​ដែល​គួ​រឱ្យ​អំពើ​ដ៏​ស្មោ​គគ្រោក​មួយ​ដែល​សហរដ្ឋអាមេរិក​បដិសេធ​នូវ​ការ​ពិត​ដ៏​សាមញ្ញ​មួយ​ថា​ មិន​មានការ​ឯកភាព​ លើ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​បញ្ហា​របស់​អ្នក​ជាប់​ឃុំ​។​ សូ​ម្បី​តែ​ការ​ប្រកាស​ពី​កិច្ចព្រមព្រៀង​នោះ​”​។​ “​ការ​ដោះ​ដូរ​ក្នុង​លក្ខខណ្ឌ​មនុស្សធម៌​ត្រូវ​បាន​យល់​ស្រប​ជាមួយ​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​នៅ​ទីក្រុង​ Vienna​ ដែល​ជា​ការ​ដោះ​ដូរ​ដាច់​ដោយឡែក​ពី​…

​អ៊ីរ៉ង់​បាននឹង​​កំពុង​ចរចា​ជាមួយ​អាមេរិក​ស្តីពី​ការ​ដោះដូរ​អ្នកទោស

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei បាន​បញ្ជាក់​ច្បាស់ៗ​ពី​វត្តមាន​នៃ​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ស្តីពី​ការ​ដោះដូរ​អ្នក​ទោស​រវាង​គ្នា។ តែ​លោក Ali មិន​ភ្លេច​បញ្ជាក់​ពី​ជំហរ​របស់​អ៊ីរ៉ង់​ដែល​ចង់​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​អ៊ីរ៉ង់​ទាំង​អស់​ដែល​កំពុង​ជាប់ឃុំ​នៅ​បរទេស ពោល​មិនមែន​ជាប់ឃុំ​តែ​នៅ​លើ​ទឹកដី​អាមេរិក​មួយ​ទេ។ តើ​មាន​អ្នកទោស​អ៊ីរ៉ង់​ប៉ុន្មាន​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​បរទេស និង​ប៉ុន្មាន​នាក់​ជាប់​ឃុំ​នៅ​អាមេរិក? លោក Ali មិន​បាន​បញ្ជាក់​ទេ។ តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​ត្រឹម​អះអាង​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដោះដូរ​អ្នកទោសនយោបាយ​ជាមួយ​នឹង​អ្នក​ទោសអ៊ីរ៉ង់​ទាំង​អស់​ដែល​កំពុង​ជាប់ឃុំ​លើ​លោក មុន​នឹង​បញ្ជាក់​បន្ថែម​ថា​ក្នុង​នោះ ក៏​មាន​អ្នកទោស​អ៊ីរ៉ង់​ដែល​អាមេរិក​បាន​បញ្ជា​ឲ្យ​ចាប់​ឃុំ​ដែរ។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ក្នុង​ថ្ងៃ​ចន្ទ…

ការងារដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញបានសម្រេចជាង ៩០ភាគរយហើយ

អ្នកតំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការអន្តរជាតិនៅទីក្រុងវីយែន លោក Mikhail Ulyanov បាននិយាយថា ការងារដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញបានសម្រេចជាង ៩០ភាគរយហើយ ប៉ុន្តែនៅសល់ ១០ភាគរយទៀតដែលរួមបញ្ចូលទាំងបញ្ហារសើបមួយចំនួនផងដែរ។   លោក Ulyanov បានប្រាប់កាសែតរុស្ស៊ី Kommersant ថា «ការប៉ាន់ប្រមាណបែបនេះ គឺមានទំនងជាងតែងតែជាប្រធានបទ ប៉ុន្តែដូចដែលខ្ញុំឃើញហើយថា យើងសម្រេចបានជាង ៩០ភាគរយហើយ។…

ក្រុមតាលីបង់ ​​អះអាងថាបានដណ្តើមគ្រប់គ្រង បាន​៨៥% ហើយ នៃទឹកដីអាហ្វហ្កានីស្ថាន

ក្រុមតាលីបង់ ពិតជាសម្រុកខ្លាំងណាស់ ក្នុងការដណ្តើមគ្រប់គ្រងអាហ្វហ្កានីស្ថាន ដោយ​បានប្រយុទ្ធយកឈ្នះ កងទ័ព​ជាតិ​​អាហ្វហ្កានីស្ថាន ជាច្រើនទីតាំង ក្នុងរវាង​ប្រមាណ​២ខែមកនេះ។ យ៉ាងហោចណាស់ បន្ទាយឆ្មាំព្រំដែនដ៏សំខាន់ ចំនួន​២ទីតាំង នៅតាមបណ្តោយព្រំដែន ជាមួយ តួកមេនិស្ថាន និងជាមួយអ៊ីរ៉ង់ ត្រូវបាន​ក្រុម​តាលីបង់វាយ​ដណ្តើមគ្រប់គ្រងបាន​។ កាលពីចុងខែមុននេះ បន្ទាយយាមព្រំដែន នៅ Shir Khan…

អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការផលិតសារធាតុអ៊ុយរ៉ាញ៉ូម ខណ: មហាអំណាចអឺរ៉ុបចំនួនបីបាននិយាយថា វាជាការគំរាមដល់កិច្ចចរចាស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

(Reuters) – កាលពីថ្ងៃអង្គារ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាសកម្មភាពមួយដែលអាចជួយប្រទេសនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រទេសមហាអំណាចអឺរ៉ុបចំនួនបីបាននិយាយថា វាបានគំរាមដល់កិច្ចចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ ។   វិធានការរបស់អ៊ីរ៉ង់ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ហើយដែលទីក្រុងតេអេរ៉ង់បាននិយាយថាក្នុងគោលបំណងដើម្បីអភិវឌ្ឍឥន្ធនៈសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រ​សម្រាប់ការស្រាវជ្រាវ ក៏ទទួលបានការរិះគន់ពីសហរដ្ឋអាមេរិកដែលហៅថាជា “ជំហានថយក្រោយគួរឲ្យសោកស្តាយ” ។ មន្រ្តីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចរបស់អ៊ីរ៉ង់នឹងធ្វើឲ្យស្មុគស្មាញ និងអន្តរាយ​ដល់ការជជែកដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់…