យោធាអាមេរិក នៅស៊ីរី កំពុងតម្រង់គោលដៅប្រយុទ្ធទៅកាន់រុស្ស៊ី អ៊ីរ៉ង់ និងតួកគី

តួកគីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា វត្តមានយោធាអាមេរិក ដែលនៅសល់ក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញក្រុមសកម្មប្រយុទ្ធ Daesh ចេញពីប្រទេសនេះ កំពុងតម្រង់គោលដៅប្រយុទ្ធ មកលើទាហានតួកគី រុស្ស៊ី និងអ៊ីរ៉ង់ហើយ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ…

ចិន ជំរុញឲ្យអាមេរិកបញ្ឈប់គំនិត​ធ្វើសង្គ្រាមត្រជាក់​ ​ខណៈក្រុង​វ៉ាស៊ីនតោន ចង់ផលិត​គ្រាប់បែកបរមាណូ​

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង ​បាន​ជំរុញឲ្យរដ្ឋាភិបាល​​អាមេរិក​បោះបង់ចោលនូវ​គំនិតធ្វើ​សង្គ្រាមត្រជាក់​របស់ពួកគេ បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​និយាយថា ខ្លួន​គ្រោង​​នឹងផលិត​គ្រាប់បែកបរមាណូ​តូចៗ​ជាច្រើន​គ្រាប់​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។ កាលពី​ថ្ងៃអាទិត្យ​ ក្រសួងការពារជាតិ​ក្រុងប៉េកាំង បាន​លើកទ្បើងថា ​ប្រទេស​ដែលមាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​ ក្នុងពិភពលោក ​មិនគួរឲ្យមានការ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។​ ដោយការលើកថ្លែងរបស់ចិន បានធ្វើទ្បើងបន្ទាប់ពីយោធា​អាមេរិក…

យោធាអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធ នៅច្រកសមុទ្រនៃកោះ Hormuz

អ៊ីរ៉ង់ៈ ប្រព័ន្ធមានព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យោធាអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ នៅច្រកសមុទ្ររបស់កោះ Hormuz ជាយុទ្ធសាស្ត្រ និងផ្លូវទឹកដ៏សំខាន់ សម្រាប់ផ្នែកសេដ្ឋកិច្ច ដែលជាទីតាំងបំបែកឈូងសមុទ្រពែក្ស ចេញពីឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ សមយុទ្ធដែលមានការរង់ចាំអស់ជាយូរមកនេះ មានឈ្មោះថា Mohammad…

មនុស្ស​ចំនួន​២៥​នាក់​ត្រូវ​បាន​សម្លាប់​ ៤០០នាក់ត្រូវបានឃុំខ្លួនក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ចំនួន​២៥​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​នឹង​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស។នេះបើតាមរយៈសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៧។ ​ លោក Gholamhossein Mohseni Ejehi អ្នកនាំពាក្យ​របស់​អង្គចៅក្រម​បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នោះ​ទេ ខណៈ​ដែល​មន្ត្រី​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​របស់​ខ្លួន។ លោក Ejehi បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មន្ត្រី​សន្តិសុខ​ជាច្រើន​នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ផង​ដែរ។…

ប្រទេស​អ៊ីរ៉ង់​បាន​ព្រមានរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ថា​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអែរ​រវាង​រដ្ឋាភិបាល​ក្រុង​ Teheran និង​ប្រទេស​មហាអំណាច «មិនត្រូវ​ធ្វើការ​ចរចា​ជាថ្មីទេ»

ក្រសួង​ការបរទេសបាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ប្រទេសអ៊ីរ៉ង់«នឹង​មិន​ទទួល​យក​ការ​កែប្រែ​ណាមួយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ នៅពេល​នេះ​និង​ក្នុងពេល​អនាគត» ហើយ​ប្រទេសអ៊ីរ៉ង់​នឹង «មិន​ធ្វើសកម្មភាព​ណាមួយ​ហួស​ពី​ការ​ប្តេជ្ញារបស់​ខ្លួនទេ»។ នេះបើតាមរយៈសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ លោករដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បាន​និយាយ​នៅ​ក្នុង Twitter ថា​ការ​ប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាល​ពី​ថ្ងៃ​សុក្រ​ថា​គាត់​ចង់យល់ព្រមឱ្យមានការ​ដាក់ទណ្ឌកម្មថ្មីៗ​លើ​ប្រទេសអ៊ីរ៉ង់​ជា «ការ​ប៉ុន​ប៉ង​ដោយ​អស់​សង្ឃឹម​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​ពហុភាគី​ដ៏​មាំទាំមួយ»។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ជា​លើកទី​បី​ហើយដែលលោក…

អ៊ីរ៉ង់ ថាបំណងអាមេរិកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាការប៉ុនប៉ងទាំងអស់សង្ឃឹម

អ៊ីរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របាននិយាយថា គោលបំណងប្រកាសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ក្នុងឆ្នាំ ២០១៥ គឺជាការប៉ុនប៉ងទាំងអស់សង្ឃឹម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ នយោបាយរបស់លោក…

លោក ពូទីន ថាជាការបង្កហេតុ ចំពោះការវាយប្រហារដែនអាកាស លើមូលដ្ឋានយោធាខ្លួននៅស៊ីរី

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ទៅលើមូលដ្ឋានយោធារុស្ស៊ី នៅក្នុងប្រទេសស៊ីរី គឺជាការបង្កហេតុមួយ ដើម្បីបំផ្លាញកិច្ចព្រមព្រៀង ក៏ដូចជាធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់ពីមុនមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ ថ្លែងនៅឯកិច្ចប្រជុំមួយ ជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ…

កាន់តែព្រួយបារម្ភនៅអ៊ីរ៉ង់ ខណៈលោក ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មនុយក្លេអ៊ែរថ្មី

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងកំណត់ការសម្រេចថាតើ ត្រូវដាក់ចេញនូវទណ្ឌកម្មទៅលើអ៊ីរ៉ង់ សម្រាប់សកម្មភាពបង្កនាពេលថ្មីៗនេះឬយ៉ាងណា ខណៈមានការលេចទ្បើងនូវចម្ងល់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងមហាអំណាចពិភពលោក និងសាធារណរដ្ឋអ៊ីស្លាម អាចនឹងបន្តទៅមុខទៀតដែរឬទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ លោក ត្រាំ…

គ្រោះរញ្ជួយកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារនៅអ៊ីរ៉ង់

អ៊ីរ៉ង់ៈ មជ្ឈមណ្ឌលស្រាវជ្រាវរញ្ជួយដីអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មានករណីរញ្ជួយដីមួយកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារនៅទីក្រុងសូម៉ាន ភាគខាងលិចខេត្ត Kermanshah របស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១ និង ០១…

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសប្រឆាំងនឹងការប៉ុនប៉ងផ្ដួលរំលំរបបខ្លួន ពីមហាអំណាចបរទេស

អ៊ីរ៉ង់ៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានធ្វើការវាយប្រហារទៅលើអាមេរិក និងចក្រភពអង់គ្លេស ដោយប្តេជ្ញាថា នឹងប្រឆាំងមហាអំណាចបរទេស ជុំវិញការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំសាធារណរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ កាលពីថ្ងៃអង្គារ លោក Ali Khamene បានវាយប្រហារលោក…