ប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោកអេប្រាហ៊ីម រ៉ៃស៊ី បដិសេធមិនជួបចរចា ជាមួយ លោក ចូ បៃដិន
នៅក្នុងសន្និសីទកាសែតជាលើកទី១ ក្នុងនាមប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raïssi) បានលើកឡើងថា គោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ មិនមែនកំណត់ត្រឹមតែសំណុំរឿងនុយក្លេអ៊ែរនោះទេ។ លោកបានសង្កត់បន្ថែមថា អ៊ីរ៉ង់មិនមែនចរចា ដោយគ្រាន់តែចង់ចរចានោះទេ។ រាល់ការជួបចរចាទាំងអស់ គឺត្រូវតែផ្តល់ជាលទ្ធផលជាក់ស្តែង ដល់ជាតិអ៊ីរ៉ង់។ ទាក់ទិននឹងការស្តារទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត លោក អេប្រាហ៊ីម រ៉ៃស៊ី បានអះអាងថា…