កំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១៨លានដុល្លារ

ខេត្តកំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ប្លង់ និងការរចនានៃគម្រោងនេះ ត្រូវបានសិក្សារួចរាល់ហើយ នឹងកំពុងដំណើរការលើ ការវាយតម្លៃ និងសាងសង់ ក្រោមកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានចាប់ផ្តើមសិក្សានូវគម្រោងបង្កើតកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី…

ចាប់ពីយប់នេះទៅ ក្រសួងចាប់ផ្តើមបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ២

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ពីយប់នេះទៅ ក្រសួងនឹងចាប់ផ្តើមបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ២ គឺពង្រីកចិញ្ចើមផ្លូវសងខាង ដោយម្ខាងពង្រីក ៣ម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ (គ.ម. ១១+៤១៣) ដល់ ព្រំប្រទល់ខេត្តកណ្តាល-ខេត្តតាកែវ (គ.ម. ៣១+០០០)។ ការសម្រេចពង្រីកនេះ គឺដោយសារកំណើននៃទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្ត មានការកើនឡើង…

មូលនិធិពិសេស ២៧លានដុល្លារ សម្រាប់ជួយ ស្រូវ នឹងប្រើប្រាស់ដើម្បីសង្គ្រោះ ពោត

មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលចំនួន ២៧លានដុល្លារ សម្រាប់ប្រើប្រាស់ជា ឥណទានសម្រាប់វិស័យស្រូវ នឹងត្រូវប្រើប្រាស់ ដើម្បីសង្គ្រោះដល់ វិស័យពោត ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។ ធនាគារអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់គោលការណ៍ដូចគ្នាទៅនឹង យន្តការស្រូវដែរ ពោលគឺ ផ្តល់កម្ចីដល់ អ្នកទិញពោត ដោយយកពោត ធ្វើជាវត្ថុបញ្ចាំ…

ចាប់ពីរង្វង់មូលតាខ្មៅដល់ ព្រំប្រទល់ខេត្តកណ្តាល-តាកែវ ពង្រីកចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ក្រសួងនឹងបើកការដ្ឋានពង្រីកចិញ្ចើមផ្លូវសងខាង ដោយម្ខាងពង្រីក ៣ម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ (គ.ម. ១១+៤១៣) ដល់ ព្រំប្រទល់ខេត្តកណ្តាល-ខេត្តតាកែវ (គ.ម. ៣១+០០០)។ ការសម្រេចពង្រីកនេះ គឺដោយសារកំណើននៃទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្ត មានការកើនឡើង ហើយក្រសួងក៏សំនូមពរឲ្យបងប្អូនប្រជាពលរដ្ឋ…

Huawei គ្រោងបើកបង្ហាញអង្គប្រតិបត្តិថ្មី 3-in-1 ប្រជែងជាមួយ Google និង Apple

ក្រុមហ៊ុន Huawei នឹងធ្វើការបើកបង្ហាញបន្ទះឈីបអង្គប្រតិបត្តិការជំនាន់ថ្មីមួយ ដែលត្រូវបានរចនាឡើងដោយការច្របាច់បញ្ចូលរួមគ្នាដោយបន្ទះឈីប CPU, GPU និង AI នៅឆមាសទីពីរ ខាងមុខ។ នេះបើយោងតាមលោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei ផ្នែក Customer Business Group ថ្លែងប្រាប់ទស្សនិជននៅឯវេទិកា…

គម្រោងសាងសង់ផ្លូវជាតិលេខ២ គ្រោងចំណាយប្រមាណ៥៦លានដុល្លារ ចាប់ផ្តើមនៅឆ្នាំ២០១៨

គម្រោងផ្លូវជាតិលេខ ២ គ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពី រដ្ឋាភិបាលកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាមេរិក មានប្រវែង ៦៦គីឡូម៉ែត្រ។ នេះបើយោងតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង ៥៧គីឡូម៉ែត្រ…

សេវាកម្មទូទាត់សាច់ប្រាក់ mVisa QR code នឹងមកដល់កម្ពុជា នៅតី្រមាសទី៣ ឆ្នាំនេះ

សេវាកម្មទូទាត់សាច់ប្រាក់ mVisa នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្នុងត្រីមាសទីបីនៃឆ្នាំ ២០១៧ ហើយសេវាកម្មនេះ អនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃ​របស់ខ្លួន ដើម្បីធ្វើ​ការទិញទំនិញ​ដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃ បង់វិក្កយបត្រ និងផ្ញើប្រាក់ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ​ប្រកបដោយសុវត្ថិភាព តាមរយៈការភ្ជាប់កាតឥណពន្ធវីសា កាតឥណទាន ឬគណនីបង់ប្រាក់ជា​មុន ជាមួយនឹងកម្មវិធី mVisa។ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកល បាន​ប្រកាសថា ខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារក្នុងស្រុក…

អត្តសញ្ញាណប័ណ្ណ ត្រូវបានហាមឃាត់ មិនឲ្យយកមកប្រើប្រាស់ជា វត្ថុធានាដើម្បីទទួលកម្ចី

មិនមែនត្រឹមតែ អត្តសញ្ញាណប័ណ្ណនោះទេ គឺមានទាំង សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ យកមកប្រើប្រាស់ សម្រាប់ការធានាលើការផ្តល់ឥណទាននោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ធនាគារជាតិនៃកម្ពុជា ក្រើនរម្លឹកជាថ្មីម្តងទៀត បន្ទាប់ពីការសង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងនេះ។ ក្នុងករណី…

ត្រឹម ១៥ឆ្នាំ អ្នកដាក់ប្រាក់ក្នុងធនាគារនៅកម្ពុជា កើនពី ៨ម៉ឺននាក់ ដល់ ៣លាននាក់

ក្នុងឆ្នាំ ២០០២ អ្នក​ដាក់ប្រាក់​ក្នុង​ធនាគារនៅ​កម្ពុជា​មាន​ចំនួន ៨៤,០០០នាក់ ហើយបច្ចុប្បន្ន មាន​ រហូត​ ៣លាននាក់ ហើយគណនី​នៅតាមមីក្រូហិរញ្ញវត្ថុមានចំនួន ១.៥លាន កើនពី ១០៧,០០០ គណនី។ នេះបើយោងតាមការឲ្យដឹងពី លោក Sam Tukuafu នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា​។…

ឥណ្ឌា គ្រោងនឹងផ្តល់ឥណទានជិត ៦០លានដុល្លារ ដល់កម្ពុជា សម្រាប់វិស័យទឹក និងអគ្គិសនី

ប្រទេសឥណ្ឌា គ្រោងនឹងផ្តល់ឥណទានប្រមាណ ៦០លានដុល្លារអាមេរិក លើគម្រោងចំនួន ២ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងសាងសង់ខ្សែបញ្ជូនអគ្គិសនី នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ។ គម្រោងទាំង ២ ដែលគ្រោងនឹងចុះហត្ថលេខានោះ រួមមាន៖ ១.គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទឹកប្រាក់ឥណទានសម្បទាន ៣៦.៩លានដុល្លារអាមេរិក ២.គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីស្រុកសួង ខេត្តត្បូងឃ្មុំ…