ក្នុងមួយថ្ងៃ ការដកសាច់ប្រាក់ចេញពីទូ ATM អេស៊ីលីដា គឺប្រមាណ ៥លានដុល្លារអាមេរិក

កាលពីព្រឹកមិញនេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា សព្វថ្ងៃនេះ អតិថិជនរបស់ធនាគារអេស៊ីលីដា បានដកសាច់ប្រាក់ចេញពីទូ ATM អេស៊ីលីដា ប្រមាណ ៥លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ។ លោកបានឲ្យដឹងទៀតថា កាលពី ៥ឆ្នាំមុន ការដកសាច់ប្រាក់ចេញពីទូ ATM គឺប្រមាណ…

ក្រសួងពាណិជ្ជកម្ម គ្រោងចំណាយ ៦១លានដុល្លារ ដោះស្រាយវិបត្តិទីផ្សារកសិកម្ម

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិទីផ្សារកសិកម្ម តាមរយៈការភ្ជាប់ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ដែលមានសក្តានុពលចំណេញច្រើន។ កាលពីម្សិលមិញ គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ត្រូវបានប្រកាសឲ្យអនុវត្តន៍ជាផ្លូវការ ដោយទទួលបានឥណទានពី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ជាប្រាក់កម្ចីប្រមាណ ៣៦លានដុល្លារអាមេរិក រួមផ្សំជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកទទួលផល សរុបប្រមាណ ៦១លានដុល្លារអាមេរិក។…

កាត ATM អេស៊ីលីដា ប្តូរថ្មីទាំងអស់ ជូនអតិថិជនជិត២លាននាក់ ជិតចាប់ផ្តើមហើយ

ធនាគារ អេស៊ីលីដា នឹងប្តូរកាត ATM ថ្មី ជូនអតិថិជនជិត ២លាននាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧នេះតទៅ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ធនាគារអេស៊ីលីដា។ លោកអ្នកអាចផ្លាស់ប្តូរកាតថ្មី (និមិត្តសញ្ញាថ្មី និងបំពាក់…

រយៈពេល២៣ឆ្នាំ កម្ពុជា ខ្ចីឥណទានសម្បទានបាន ៨ពាន់លាន$ សងវិញបាន ៨៨៥លាន$

ក្នុងរយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៦ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនជាង ៨.៣ពាន់លានដុល្លារអាមេរិក និងទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ៨៨៥លានដុល្លារអាមេរិក។ នេះបើយោងតាម ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ៣ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រដ្ឋាភិបាលកម្ពុជា ក៏បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួនប្រមាណ…

ធនាគារ អេស៊ីលីដា រំពឹងរកប្រាក់ចំណេញរហូតដល់ ១៣០លានដុល្លារ នៅ ២ត្រីមាសបន្ទាប់

ធនាគារ អេស៊ីលីដា រំពឹងថា នឹងអាចរកប្រាក់ចំណេញបានរហូតដល់ ១៣០លានដុល្លារអាមេរិក នៅ ២ត្រីមាសបន្ទាប់ ក្នុងឆ្នាំ ២០១៧នេះ ខណៈត្រីមាសទី ១ ទទួលបានប្រាក់ចំណេញតែ ២៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា…

ADB៖ កម្ពុជា នៅតែបន្តកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧.១ភាគរយ ក្នុងឆ្នាំ ២០១៧-២០១៨

កាលពីម្សិលមិញនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយ ដែលព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេល ២ឆ្នាំ​បន្តទៀត ដោយសារតែ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាព ក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម។ របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB មានឈ្មោះថា…

កម្ចីចាប់ពី ៣ពាន់ដុល្លារឡើង ក្នុងអត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ ទើបអាចស៊ីសងគ្នាបាន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ទំហំកម្ចីចាប់ពី ៣០០០ដុល្លារអាមេរិកឡើងទៅ ទើបអត្រាការប្រាក់ ១៨ភាគរយ ក្នុងមួយឆ្នាំ អាចស៊ីសងគ្នាបាន ពោលគឺ កម្ចីដែលមានទំហំក្រោម ៣០០០ដុល្លារអាមេរិក ត្រូវការចំណាយលើថ្លៃរដ្ឋបាលច្រើន ទាល់តែចាប់ពី ៣០០០ដុល្លារ ទើបអាចទៅរួច។ នេះបើយោងតាមការឲ្យដឹងពី សន្និសីទសារព័ត៌មាន​ ធ្វើឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាមិញ…

Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ…» ត្រូវបានផ្តាច់វិញទាំងអស់ ចាប់ពីថ្ងៃនេះ

សម្លេង Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ត្រូវបានផ្តាច់វិញទាំងអស់ ចាប់ពីថ្ងៃនេះតទៅហើយ។ នេះបើយោងតាមការឲ្យដឹងពី និយ័តករទូរគមនាគមន៍កម្ពុជា។ ការសម្រេចដូចនេះ គឺដោយសារការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នៅកម្ពុជា បានយល់ជ្រួតជ្រាបយ៉ាងច្បាស់លាស់រួចហើយអំពី អត្ថន័យថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»។…

Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ…» អាចនឹងត្រូវផ្តាច់វិញទាំងអស់ នៅចុងខែមីនានេះ

សម្លេង Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» អាចនឹងត្រូវផ្តាច់វិញទាំងអស់ នៅចុងខែមីនានេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា។ បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍កំពុងរង់ចាំ ការសម្រេចជាផ្លូវការពី រដ្ឋាភិបាល មុននឹងធ្វើការជូនដំណឹងនេះទៅ ក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជា។ គួររម្លឹកដែរថា សម្តេចតេជោ…

ទំនើបហួស! Visa ចង់ឱ្យគ្រប់យ៉ាងអាចប្រើទូទាត់ថ្លៃទំនិញបានដូច Samsung Pay និង Android Pay

ក្រុមហ៊ុន Visa បានប្រកាសចេញនូវចក្ខុវិស័យថ្មីមួយ នៅឯព្រឹត្តិការណ៍ South by Southwest Festival នាទីក្រុង Austin រដ្ឋ Texas ដោយចង់ប្រែក្លាយសម្ភារបំពាក់កាយប្រចាំថ្ងៃរបស់មនុស្ស ឱ្យអាចប្រើសម្រាប់ទូទាត់ថ្លៃទំនិញបានដូចជាសេវាកម្មទូទាត់ថ្លៃទំនិញតាមទូរសព្ទចល័ត Samsung Pay និង Android Pay អីចឹងដែរ។…