ធនាគារជាតិ ប្រកាសផាកពិន័យ ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ
នៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នឹងមានការផាកពិន័យជាទឹកប្រាក់ចំនួន ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេសប្រកាសស្តីពី តម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា សូមរម្លឹកដែរថា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ គឺជាគ្រឹះស្ថានឯកជនរកផលចំណេញហើយគ្រឹះស្ថានទាំងនោះ…