កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​កូរ៉េ​ដឹកឈើ​ក្រញូង ១​គ្រឿង បំរុង​លោតឆ័ត្រ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​កំពង់ចាម​៖កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បាន​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ក្រញូង មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើ​ក្រញូង​សុទ្ធ ប្រមាណ​ជិត​២​តោន នៅ​យប់​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅ​យប់កើតហេតុ កម្លាំង​អាវុធហត្ថ​ខេត្ត…

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ចុះសួរសុខទុក្ខ​កងកម្លាំង នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៦១៩

​ក្រចេះ​៖ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​អញ្ចើញ​ចុះ​សាកសួរ​ទុក្ខ​ដល់កង​កម្លាំង​នគរបាល​នៅ​ទីបញ្ជាការ​វរៈ​ការពា​ព្រំដែន​គោក​លេខ​៦១៩ ចំណុះ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ និង បាន​ពាំនាំ​នូវ​ថវិកា សម្ភារៈ​ជា​គ្រឿងឧប្បភោគ បរិភោគ ចែកជូន​ដល់​កងកម្លាំង​នគ​បាល​កាលពី​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៤​។​ ​ចំនួន ១​លាន​រៀល​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​កងកម្លាំង​នគរបាល​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ…

លោក​វរៈសេនីយ៍ត្រី អ៊ូ​ឆេង​កន ចុះសួរសុខទុក្ខ​គ្រួសារ​អតីត​យោធិន​នៃ ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ កញ្ញា​ឆ្នាំ ២០១៤ លោក​វរៈសេនីយ៍ត្រី អ៊ូ ឆេង​កន មេបញ្ជាការ​ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ ដល់​គ្រួសារ​អតីត​យោធិន នៃ​ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ និង​បាន​នាំយក​មក​នូវ គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​គ្រួសារ​អតីត​យោធិន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ស្ថិតនៅ​ភូមិ​កូន​ក្អែក ឃុំ សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ។​…

រថយន្ត​លុច​ស៊ី​ស​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ដឹក​គ្រឿងញៀន​ជិត​១​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ក្រ​បួ​ច​ជាប់​

​ខេត្ត​ស្ទឹងត្រែង​៖​ប្រតិបត្តិការ​ដ៏​ក្តៅគគុក​មួយ​រវាង​កំលាំង​អាវុធហត្ថ​និង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ចរាចរ​ចេញ​ពី​ព្រំដែន​កម្ពុជា​ឡាវ ក្នុង​ឃុំ​ព្រះ​រំកិល តាម​រថយន្ត​លុច​ស៊ី​៣៣០​ស៊េរី​ទំនើប ទៅ​កាន់​ក្រុង​សៀមរាប​ត្រូវបាន​កំលាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី​មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្ត​យក​រថ​ន្តចំ​នួន​បួន​គ្រឿង តាម​ប្រ​ម៉ាញ់​ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃ​អង្គារ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរៀប​។​ ​ ​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អោយ​ដឹ​ថា​នៅក្នុង​ប្រតិបត្តិការ​ ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្ទាក់​ចាប់​បាន​រថយន្ត​លុច​ស៊ី​៣៣០​ព​ណិ៍​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2V9990 ​និង​មាន​ស្លាក​លេខ ខេមរភូមិន្ទ​ ០2-2-5853 ដាក់​ក្នុង​រថយន្ត​សម្រាប់ដូ…

មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កំពង់ស្វាយ​នាំ​អំណោយ​ចែកជូន​គ្រួសារ​យោធិន ៤​គ្រួសារ ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

​កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រុញ​ឲ្យ​តាម​ផ្នែក​សឹក​រង​តាម​បណ្តាល ស្រុក ក្រុង ចុះ​សួរសុខទុក្ខ​ដល់ ក្រុម​គ្រួសារ​អតីត​យោធិន ដែល​បាន​ចូលនិវត្តន៍​ជន ដើម្បី​ផ្តល់​នូវ​គ្រឿងឧបភោគ​បរិភោគ ក្នុង​ឳ​កាស​ពិធីបុណ្យ​ភ្ជុំបិណ្ទ​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព រវាង​ថ្នាក់ដឹកនាំ និង​អតីត​កងយោធពល​ខេមរៈភូមិន្ទ​។​ ​ពិធី​ប្រគល់​អំណោយ​ដល់​ក្រុម​គ្រួសារ​អតីត​យោធិន ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ព្រឹក…

រថយន្ត ចែ​ដែត ដឹក​សំពីងសំពោង ក្រឡាប់​ដោយសារ​ស្គាល់ចិត្ត​សមត្ថកិច្ច​

​ត្បូងឃ្មុំ​៖ រថយន្ត​ដឹក​សំពីងសំពោង​ទាំងយប់​ទាំង​ថ្ងៃ រហូត​ដល់​ក្រឡាប់ ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា ដោយសារ​ថៅកែ​រថយន្ត​ដឹកទំនិញ​ទាំងនោះ ស្គាល់ចិត្ត​ប៉ូលីស​របស់​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ទើប​ហ៊ាន​ដឹក​បំពាន​បែប​នេះ ហើយ​បណ្តាលឲ្យ​ក្រឡាប់​ទាំង​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច ជិត​ផ្សារ​ស្ទឹង​ខាងលិច ស្ថិតក្នុង​ភូមិ​ពោ​រោង​លិច ឃុំ​កោង​ការ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​ ​ ​ ​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ពញាក្រែក​បានឲ្យដឹងថា…

នាយ​ប៉ុស្តិ៍​ទំនើង​បាញ់​ជំរិត​ទារលុយ​៥​ម៉ឺន​រៀល​យកលុយ​ទិញ​ស្រា​ផឹក ពី​រថយន្ត​ដឹក​សរស​ផ្ទះ​ដប់​ដើម សង់ផ្ទះ​ស្ត្រី​មេម៉ាយ​កូន​៣

​កំពង់ធំ ៖ លោក​មេ​ប៉ុស្តិ៍​ដាច់យ៉ៃ យក​ស្រា​ធ្វើ​ជា​ត្រីមុខ អាង​អាវុធ​បាញ់បោះ​សេរី ជា​ចំណងដៃ​ដល់​លោក ស្នងការ​អសមត្ថភាព ខ្លួន​ជា​មន្ត្រី​នគរបាល ជា​គំរូ ជា​អ្នក​អនុវត្តន៍​ច្បាប់ តែ​បើ​អ្នក​អនុវត្តន៍​ច្បាប់ មិន​គោរព​ច្បាប់ អង្គុយ​លើ​ច្បាប់ បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ​ដូច្នេះ អត្ត​ចរិក​ទំនើង​របៀបនេះ ត្រូវបាន​មេឃុំ និង​ប្រជាពលរដ្ឋ លែង​ស្វាគមន៍​ហើយ​ដោយសារតែ​ការបាញ់បោះ​សេរី​ជាច្រើនលើក ច្រើនសារ​គ្មាន​ថ្ងៃ​ណា​កែ​ខ្លួន​។​ប្រជាពលរដ្ឋ បាត់បង់​ភាពកក់ក្តៅ…

អគ្គស្នងការ​នគរបាល​ជាតិ​ណែនាំ​ដល់​ស្នងការ​ទទួល​តំណែង​ថ្មី​កុំឲ្យ​កើត​ជម្ងឺ​តួឯក​

​ក្រចេះ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ព្រមាន​និង​ធ្វើការ​ណែនាំ​ដល់​លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​ដែល​ទើប​នឹង​បានទទួល​តំណែង​ថ្មី​កុំ​ធ្វើ​ការងារ​ប្រកាន់​បក្សពួក​និយម​ខ្សែ​ហរ​និង​ជម្ងឺ​តួឯក ជម្ងឺ​មោទនៈភាព ជម្ងឺ​អួតអាង​ទើប​ការបំពេញ​ការងារ​បាន​ល្អ​និង​ដោយ​រលូន ។ ​ការលើកឡើង​បែប​នេះ​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៨​ខែ​កញ្ញា​២០១៤​នៅ​សាល​មហោស្រព​ខេត្ត ដែល​មាន​ការចូលរួម​ពី​បណ្តា​ស្នងការ​នៃ​ខេត្ត​ទាំង​៧ រួមទាំង មន្ត្រី​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​ ​ទន្ទឹម​និង​ការប្រកាស​តែងតាំង​មុខតំណែង​ថ្មី​ជូន​លោក លន់ សុផាត ដែល​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ឲ្យមក​ទទួល​តំណែង​ជំនួស​លោក​ឧត្តមសេនីយ៍ត្រី…

ខាង​ស្រី​បបួល​រួមរ័ក ប្រុស​ប្រកែក អត់ទ្រាំ​មិន​បាន​ជនសង្ស័យ​ចាប់​ជ្រមុជ​ទឹក​រហូតដល់​ស្លាប់​

​ឧត្តរមានជ័យ​៖​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​វាយ​នឹង​ចាប់​ជ្រមុជ​ទឹក​បណ្តាលឲ្យ​ស្លាប់ មូលហេតុ​ព្រោះតែ​ជនសង្ស័យ​រូប​នោះ​មិន​ចូល​ដេក​ផ្ទះសំណាក់​ជាមួយ​ខ្លួន ធ្វើឲ្យ​ស្ត្រី​រងគ្រោះ​ខឹង​ខ្លាំងពេក​ក៏​វាយ​ទៅលើជ​ន​សង្ស័យ​ជា​ច្រើន​ដៃ​បណ្តាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​នៅពេល​នោះ ជនសង្ស័យ​ខឹង​ខ្លាំងពេក​បាន​វាយតប់ ត​ទៅ​វិញ​ហើយ​ចាប់​ជ្រមុជ​ទឹក​បណ្តាលឲ្យ​ស្លាប់​រួចហើយជន​សង្ស័យបា​ន​ដឹកយក​ស្ត្រី​រងគ្រោះ​ទៅ​ដំលាក់​ចោល​នៅ​ជិត​ផ្លូវជាតិលេខ​៦៨​។ ហេតុ​ការ​ស្ត្រី​រងគ្រោះ​នឹង​ជនសង្ស័យ​វាយតប់​គ្នា​ហើយ​ជនសង្ស័យ​ចាប់​ជ្រមុច​ទឹក​បណ្តាលឲ្យ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅ​ចំណុច​ជិត​ផ្លូវជាតិ​លេខ​៦៨​ស្ថិតនៅក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ថ្ងៃ​ទី​២​ខែ ឆ្នាំ​ដដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ក្រុង​សំរោង​ទាំង​ព្រឹក​ថា​មាន​ករណី​រំលោភ​សំលាប់ ហើយ​ភ្លាមៗ​នោះ​ដែល​លោក​ឧត្តមសេនីយ៍ត្រី​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​២​ភ្លាមៗ​ដែល​យក​មក​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​លោក​ឧត្តមសេនីយ៍ត្រី ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​យើង​សាកសួរ​ជាច្រើន​ម៉ោង​រួច​មក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​សំលាប់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​ម៉ែន ពីព្រោះ​នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​នឹង​ជនសង្ស័យ​ព្រមទាំង​មិត្ត​២​ទៅ​៣​នាក់​ផ្សេង​ទៀត កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៤​បាន​នាំគ្នា​ចូល​ទៅ​ញ៉ាំ​បាយ​នឹង​ច្រៀង​ខារ៉ាអូខេ…

អាវុធហត្ថ​ឡោមព័ទ្ធ​ផ្ទះ​៣​កន្លែង ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ឃាត់ខ្លួន ជនសង្ស័យ​១៦​នាក់​រួម​និង​ថ្នាំញៀន​(WY)៣៤៥១​គ្រាប់​

​ ​ខេត្ត​ស្ទឹងត្រែង​៖​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​ឡោមព័ទ្ធ​ឆែកឆេរ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​និង​ផ្ទះ​ចំនួន​៣​កន្លែង តាំងពី​យប់​រហូតដល់​ព្រឹក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មី​( WY )​ចំនួន​៣៤៥១​គ្រាប់ ម៉ូតូ​៦​គ្រឿង ប្រាក់រៀល ប្រាក់​ដុល្លា ទូរស័ព្ទ សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ជាច្រើន​ទៀត​។​ ​ ​ប្រត្តបត្តិការ​បង្ក្រា​បគ្រឿង​ញៀន​ខាងលើនេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ានឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​ប៉ែន សារ៉ាត់ លោកស្រី​ព្រះរាជអាជ្ញារង​ស៊ុន…