ដោយសារតែគំនុំទំនាស់រយះពេល១៥ឆ្នាំជនសង្ស័យវាយសម្លាប់បណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…
ព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកពារាំងនិងស្រុកស៊ីធរកណ្ដាល ឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មនៅស្រុកពារាំងខេត្តព្រៃវែង ដែលជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង២ និង០០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែមួយកន្លែងស្ថិតនៅខាងលិចភូមិ សាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង…