នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ គ្រឿងញៀន​ប្រុស​ស្រី ​០៣​នាក់​ និង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​

​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​៩)​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ យិ​ន​ បញ្ញា​រិ​ទ្ធ​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​…

ចុម! សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ អំពើលួច (ម៉ូតូ )

សៀមរាបៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន ធិតា ហៅពិក ភេទស្រី កេីតនៅថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០០៤ (១៦ឆ្នាំ)រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរសិស្ស ពាក់ព័ន្ធបទល្មើសអំពើលួច(ម៉ូតូ) កើតហេតុនៅវេលាម៉ោង…

ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់ ត្រូវកម្លាំងសមត្ថកិច្ចសហការបង្ក្រាប

កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញស្រុកអង្គស្នួល និងកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាឆក់នេះ…

Update៖ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ក្រោយជួប គ្រោះថ្នាក់ចរាចរណ៍បើករថយន្តម៉ាកនីសាន់បាញ់ថ្នាំពណ៌ត្រេអ៊ី ពាក់ស្លាកលេខ កងខេមរភូមិន្ទ07-2-3405 បានបុកបាក់បង្គោល ភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងកាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

បុរសម្នាក់ត្រូវអាវុធហត្ថឃាត់ខ្លួន ពីបទរួមភេទជាមួយអនីតិជន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ពីបទរួមភេទជាមួយអនីតិជន ។ លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖​ ក្រោយពីទទួលបានពាក្យបណ្តឹង របស់ឈ្មោះ រឿន…

ជាងកាត់សក់ម្នាក់ ខ្ចីឯកសណ្ឋានលោក ង៉ាម រី ស្នងការរងព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ត្រូវបានលោកស្នងការចេញបំភ្លឺ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិពិនិត្យឃើញមានការផ្សព្វផ្សាយនិងការចែករំលែក បន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងបុរសម្នាក់ ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណ:។ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ។ រសៀលថ្ងៃទី…

បង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូ២០គ្រឿង

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា…

នគរបាលចាប់បានហើយ..!ស្ត្រីម្នាក់ចាញ់ល្បែងជំពាក់គេច្រើន ហ៊ានដាច់ចិត្តប្លន់សម្លាប់លោកយាយម្នាក់ យកទ្រព្យសម្បត្តិ នៅស្រុកសូទ្រនិគម

សៀមរាបៈ ករណីប្លន់សម្លាប់លោកយាយម្នាក់នៅស្រុកសូទ្រនិគម យកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បានបំបែកហើយ។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៣នឹង៣០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ឆាន់ វុទ្ធី…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចធុងទឹកកកពលរដ្ឋ នៅស្រុកពញាឮ

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួច ធុងទឹកកករបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១២និង៥០នាទីចំណុចភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ រស់ វាសនា…

ជនសង្ស័យជាច្រើនអ្នកត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២០ កម្លាំងជំនាញ ក្រុងប៉ោយប៉ែតបានទទួល បណ្តឹងពីឈ្មោះ គឹម ណាវី ភេទស្រីអាយុ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាខ្លួនបាន…