យុវជនម្នាក់ ខឹងនារីគូដណ្តឹងផ្តាច់ពាក្យ យកកូនកាំបិតចុងស្រួចចាក់ ចំឆ្អឹងជំនីរខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលស្រាវជ្រាវ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីប៉ុន ប៉ងឃាតកម្ម យកកូនកាំបិតចុងស្រួច ចាក់នារីដែលជាគូដណ្តឹង រងរបួសជ្រៅត្រង់ក្រោមឆ្អឹងជំនីរខាងស្តាំហើយរត់គេចខ្លួន។ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីបានកើតហេតុ…

បង្រ្កាបគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកIC E) ទម្ងន់៥គីឡូ និងឃាត់ខ្លួនជនសង័្សយ៣នាក់

បាត់ដំបងៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន…

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីលួច ទូរស័ព្ទដៃ

កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាស្រ្តីសង្ស័យម្នាក់ បានរងការចោទប្រកាន់ ពីបទលួចទូរស័ព្ទដៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង០៩និង ៣០នាទី នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អន ស៊ីប៊ន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ…

មិនដឹងគាត់គិតឃើញយ៉ាងមិចទេ ទើបសម្រេចចិត្តរំលោភកូនខ្លួនឯងរហូតបានសម្រេចបែបនេះ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពាំរអនីតិជន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បាន បញ្ជូនជនសង្ស័យជាឪពុក បានចាប់កូនស្រីបង្កើតអាយុ១០ឆ្នាំ រំលោភបានសម្រេចទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ម៉ៅ…

លួចគេបានសប្បាយ! តែគេចាប់បានចឹង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទលួចគាស់ទម្លុះទម្លាយយកម៉ូតូទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះឆេងសុងភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថាក្រោយពីក្រោកពីដេកដឹងថាបាត់ម៉ូតូខ្លួនបានមើលវីដេអូសុវត្ថិភាពដឹងថានៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០មានជនសង្ស័យម្នាក់បានចូលក្នុងរបងផ្ទះធ្វើសកម្មគាស់ទ្វាររបងលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាខាប់ពណ៌បាញ់ឌុកគ្មានស្លាកលេខ។ លោកនាយការិយាល័យបានបន្តថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីឯកកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង០៨និងយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ឈ្មោះឈួតផល្លីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិនិមិត្តថ្មីសង្ការ់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួមជាមួយនឹងវត្ថុតាងម៉ូតូ០១គ្រឿងដែលជនសង្ស័យបានលួចនោះផងដែរ។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿនបានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឈួតផល្លីបានសារភាពថាខ្លួនពិតជាបានចូលលួចយកម៉ូតូ០១គ្រឿងនេះប្រាកដមែនខណៈដែលខ្លួនបានដើរទៅឃើញម៉ូតូទុកនៅក្នុងរបងផ្ទះមានសោនៅនឹងម៉ូតូស្រាប់គេក៏ឡើងចូលក្នុងរបងផ្ទះរួចក៏គាស់ទ្វាររបងយកម៉ូតូជិះចេញមកទៅផ្ទះនៅឯភូមិនិមិត្តហើយនៅយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ខ្លួនបានជិៈម៉ូតូនេះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង។ ដោយផ្អែកទៅលើចម្លើយសារភាពរបស់របស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕  

ឃាត់ខ្លួនម្ចាស់កាំភ្លើង រួមទាំងបក្ខពួក ករណីបាញ់បុរសសន្តិសុខម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

កំពតៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ម្ចាស់កាំភ្លើងដែលផ្ដល់ឲ្យបក្ខពួក បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន ស្លាប់ និងរបួសនៅខេត្តកំពត ជូនស្នងការដ្ឋាននគរបាលខេត្តកំពត។ ម្ចាស់កាំភ្លើងនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ…

Update៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​ប៉ុនប៉ង​មនុស្សឃាត​នៅ​ក្រុង​តា​ខ្មៅ​

​ស្វាយ​រៀងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ស្រាវជ្រាវ​ឃាត់​បាន​នៅ​ខេត្តស្វាយរៀង​ បន្ទាប់​ធ្វើ​សកម្មភាព​ប៉ុនប៉ង​អំពើ​ឃាតកម្ម​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់​រោ​ទិ៍​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ ដឹកនាំ​ដោយ​លោក​…

សាហាវណាស់! ប្អូនប្រុសបង្កើត ណាត់បងមកជួបដល់ផ្ទះ រួចដកកាំភ្លើងខ្លីម៉ាកឡុកបាញ់សម្លាប់

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចខេត្ត និង ក្រុងតាខ្មៅ កំពុងស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ណាត់បងបង្កើត មកបាញ់សម្លាប់ ដល់ក្នុងផ្ទះ ។ ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់…

ម្សៅក្រាមថ្លារសញៀន ១០ គីឡូក្រាមត្រូវសមត្ថកិច្ចដកហូត

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍…

ម្សៅក្រាមញៀន ១០ គីឡូក្រាមត្រូវសមត្ថកិច្ចដកហូត

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍…