ពួកសកម្មប្រយុទ្ធ ៩៩នាក់បានស្លាប់ នៅក្នុងប្រតិបត្តិការយោធាចុងក្រោយបំផុតនេះ

អាហ្វហ្គានីស្ថាន: នៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសនេះ បានឱ្យដឹងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍នេះថា សរុបរបស់ពួកសកម្មប្រយុទ្ធ៩៩នាក់ស្លាប់ និង៦០នាក់ទៀតរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន។ នៅក្នុងរយៈ២៤ ម៉ោងមុនជាលទ្ធផលនៃការប្រតិបត្ដិការបោសសំអាតរួមគ្នារបស់កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន មានគោល បំណងដើម្បីផ្តួលរំលំពួកឧទ្ទាមនិងការពារជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនផងដែរ។ សេចក្តីថ្លែងការណ៍ដដែលនេះ បាន Updated ប្រតិបតិ្តការប្រចាំថ្ងៃបានបន្ថែមថា កងកម្លាំងស្មើជើងត្រូវបានគាំទ្រដោយកងទ័ពកាំភ្លើងធំធុនធ្ងន់និងកម្លាំងអាកាស…

វាយប្រយុទ្ធគ្នាខ្លាំងសម្លាប់មនុស្ស ២៨នាក់នៅភាគអាគ្នេយ៍ប្រទេសយេម៉ែន

យេម៉ែន: មន្ត្រីយោធាម្នាក់បានប្រាប់ស៊ីនហួឲ្យដឹងថា យ៉ាងហោចណាស់មានទាហានស្មោះត្រង់នឹងរដ្ឋាភិបាលចំនួន ១៨នាក់ របស់ប្រទេសយេម៉ែន និងយុទ្ធជន ២០នាក់ របស់ក្រុមនិកាយស៊ីអ៊ីត (Shiite Houthi Group)ក្នុងអំឡុងពេលវាយប្រយុទ្ធគ្នាខ្លាំង នៅខេត្ត Shabwa ភាគអាគ្នេយ៍របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។ មន្ត្រីយោធាបាននិយាយបន្តថា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងបន្ទាប់ពីទាហានរាប់រយនាក់ដែលគាំទ្ររដ្ឋាភិបាល បានចាប់ផ្ដើម វាយលុកទាំងអស់ដោយសម្រុកទៅកាន់ស្រុក Bayhan…

ទាហាន៥នាក់ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាថ្មីមួយនៅភាគខាងកើតអ៊ុយក្រែន

អ៊ុយក្រែន: មន្រ្តីបាននិយាយនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ មានទាហានរដ្ឋាភិបាលចំនួនប្រាំនាក់ត្រូវបានសម្លាប់ និងបួននាក់ទៀតរងរបួសនៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេល២៤ម៉ោង ក្នុងគ្រាដែលមានការកើនឡើងការប្រឈមមុខដាក់គ្នាជាមួយពួក ឧទ្ទាមដែលស្វែងរកឯករាជ្យ។ លោក Olexandr Motuzyanyk អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា ក្រុមបះបោរបានបាញ់ផ្លោងកាន់តែខ្លាំងឡើងរបស់ខ្លួន ពីជំហរប្រឆាំងរបស់រដ្ឋាភិបាលក្នុងមួយថ្ងៃកន្លងមកនេះ ការវាយប្រហារជាមួយអាវុធធុនតូចបាញ់គ្រាប់បែកដៃនិងកាំភ្លើងត្បាល់។ អំពើហិង្សានៅភាគខាងកើតអ៊ុយក្រែន បានបង្កើនពីសប្តាហ៍មុន បន្ទាប់ពីការបញ្ចប់ដែលគេហៅថា បទឈប់បាញ់នៅភាគខាងកើត ដែលបានចាប់ផ្តើមនៅថ្ងៃទី០១…

មនុស្ស ៥៦នាក់ស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: ការវាយប្រហាររបស់ក្រុមបះបោរ និងការប្រឆាំងបានកើនឡើងនៅក្នុងជម្លោះដែលវាយប្រហារអាហ្វហ្គានីស្ថាន ដែលមានមនុស្ស ៥៦នាក់បានស្លាប់ រួមទាំងជនស៊ីវិល ១២នាក់ និងពួកសកម្មប្រយុទ្ធ ៤៤នាក់ ត្រូវបានសម្លាប់តាំងពីថ្ងៃព្រហស្បតិ៍។ កងកម្លាំងសន្តិសុខបានបើកការវាយលុកសំខាន់មួយប្រឆាំងនឹងពួកឧទ្ទាមតាលីបង់ក្នុងស្រុក Marja នៅយប់ថ្ងៃព្រហស្បតិ៍ ហើយរហូតមកដល់ពួកឧទ្ទាម ១៣នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់បីនាក់ ត្រូវបានសម្លាប់ និងប្រាំបួននាក់ទៀតរងរបួស៕

ការប្រយុទ្ធគ្នានៅអាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៣នាក់ និង ១៥នាក់ទៀតរងរបួស

អាហ្វហ្គានីស្ថានៈ បើតាមអ្នកនាំពាក្យប៉ូលិស បាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់ពួកឧទ្ទាមតាលីបង់ចំនួន ១៣នាក់ និង១៥នាក់ ផ្សេងទៀតរងរបួស នៅតំបន់ Chashma-e-Shir នៃជាយខេត្ត Pul- Baghlan ក្នុងទីក្រុង Pul-e-Khumri ចម្ងាយ ១៦០គីទ្បូម៉ែត្រ ពីភាគខាងជើង…

មនុស្សចំនួន ១៧នាក់ត្រូវបានសម្លាប់ សង្ស័យថា ជាពួកក្រុមឧទ្ទាមអ៊ូហ្គង់ដា នៅភាគខាងកើត ប្រទេសកុងហ្គោ

កុងហ្គោៈ យ៉ាងហោចណាស់មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃអង្គារ សង្ស័យថា ជាការវាយប្រហាររបស់ ពួកក្រុមឧទ្ទាមអ៊ូហ្គង់ដា និងកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) នៅភូមិ Mimibo និង Mutsonge ចម្ងាយ ៦០គីទ្បូម៉ែត្រពីភាគឦសាននៃទីក្រុង Beni ភាគខាងជើងខេត្ត Kivu ក្នុងប្រទេសកុងហ្គោភាគខាងកើត។…

ជនស៊ីវិលចំនួន ២០នាក់បានស្លាប់ ក្រោយការវាយប្រហារ តាមផ្លូវអាកាសរបស់រដ្ឋាភិបាលស៊ីរី ទៅលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងអាឡិបប៉ូ

ស៊ីរី: យ៉ាងហោចពណាស់ជនស៊ីវិលចំនួន ២០នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារតាមផ្លូវអាកាស របស់រដ្ឋាភិបាលស៊ីរី ទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងអាឡិបប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មាន dailymail ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ ការវាយប្រហារនៅមន្ទីរពេទ្យ Al Quds កាលពីល្ងាចថ្ងៃពុធ បានបណ្ដាលឲ្យបុគ្គលិកពេទ្យ និងជនស៊ីវិលផ្សេងទៀត ក្នុងនោះរួមមានទាំងលោកវេជ្ជបណ្ឌិត…

ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៤ នាក់បានស្លាប់ និង១២នាក់ទៀតរងបួស បន្ទាប់ការប៉ះទង្គិចគ្នានៅប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: បើតាមអ្នកនាំពាក្យប៉ូលិសក្នុងខេត្តលោក Zabihullah Sheja នៅថ្ងៃពុធនេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធពួកតាលីបង់ចំនួន ៤នាក់បានស្លាប់ និង១២ នាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នានៅស្រុក Dand-e-Shahabudin ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦។ ក្នុងរបាយការណ៍របស់លោក Sheja…

អ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅ អាហ្វហ្គានីស្ថានកើនដល់ ៦៤នាក់

កាប៊ុល: មនុស្សស្លាប់ ដែលបណ្តាលមកពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ ម្សិលមិញនេះបានកើនឡើងដល់ ៦៤នាក់ហើយ ស្របពេលដែលមនុស្សរាប់រយនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។ ការបំផ្ទុះនេះត្រូវបានគេអះអាងថា ជាទង្វើរបស់ក្រុមឧទ្ទាមតាលីបង់ ដែលតែងតែប្រឆាំងរដ្ឋាភិបាល៕

គ្រាប់រ៉ុកកែតបាញ់ចេញពីប្រទេសស៊ីរីបានសម្លាប់មនុស្សម្នាក់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងទីក្រុងតាមព្រំដែនប្រទេសតួកគី

(ក្រុងអង់ការ៉ា)៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសតួកគីបានឲ្យដឹងថា គ្រាប់រ៉ុកកែតបាញ់ចេញពីប្រទេសស៊ីរី ដែលបានគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម (IS) ដែលគេស្គាល់ថា ជាក្រុមឧទ្ទាម jihadists បានសម្លាប់មនុស្សម្នាក់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងទីក្រុងតាមព្រំដែនប្រទេសតួកគី។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន AP ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។បើតាមក្រុមមន្ត្រីរដ្ឋាលភិបាលបានឲ្យដឹងបន្ថែមថា ជាតបតនឹងទង្វើដ៏គឃ្លើនរបស់ក្រុមឧទ្ទាម jihadists ប្រទេសតួកគីបានបាញ់កាំភ្លើងធំវាយបកត្រលប់ទៅរដ្ឋអ៊ីស្លាម (IS)…