ប៉ះទង្គិចគ្នា ក្នុងប្រទេសហ្វីលីពីន បានធ្វើឲ្យក្រុមទាហាន ១៨នាក់ និងក្រុមឧទ្ទាម ៥នាក់ទៀតស្លាប់

(ក្រុងម៉ានី)៖ អ្នកនាំពាក្យយោធាម្នាក់ បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ មានទាហានចំនួន ១៨នាក់ និងក្រុមសកម្មប្រយុទ្ធ អ៊ិស្លាមនិយម Abu Sayyaf ចំនួន ៥នាក់ទៀត ក្នុងនោះ ក៏មានជនជាតិម៉ារ៉ុកម្នាក់ ត្រូវបានគេសម្លាប់ បន្ទាប់ពីការផ្ទុះអំពើហិង្សាមួយ កើតឡើង នៅភាគខាងត្បូង ក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន…

ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​

កូឡា​ឡាំ​ពួ​៖ យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ បានឲ្យដឹងថា ក្រុម​ជ្រុលនិយម ISIS បាន​បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់​រប​ស់​ខ្លួន​ជាច្រើន​នាក់​ទៅ​កាន់​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំផ្ទុះ​គ្រាប់​អត្តឃាត នៅ​អគារ​ដែល​មេដឹកនាំ​កំពូលៗ​មកពី ១៨​ប្រទេស​ស្នាក់ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​។​ ​នៅថ្ងៃនេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ទាក់ទង​នឹង​ករណី​ខាងលើ លោក Khalid Abu Bakar មេ​ប៉ូលិស​ម៉ាឡេស៊ី បានចាប់ផ្ដើម​រឹតបន្ដឹង​សណ្ឋាប់ធ្នាប់ ដោយ​ដាក់​ពង្រាយ​នូវ​កងកម្លាំង…

ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​បញ្ចេញវីដេអូ​គំរាមវាយប្រហារ​រុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខ​(មានវីដេអូ)

ស៊ីរី៖ «​មិនយូរ​នឹង​ឆាប់ ឈាម​នឹង​ក្លាយ​ជា​សមុទ្រនៅ​ក្នុង​ប្រទេស​​រុស្ស៊ី​» នេះជា​វីដេអូឃ្លិបមួយដែលខាង ISIS បានធ្វើការ​គម្រាមទៅកាន់​ប្រទេស​រុស្ស៊ី ។ ក្នុងវីដេអូដែលមានរយៈពេល ៥​នាទី ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ផ្ដាច់ខ្លួន ISIS បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​អគារ និង​ទីក្រុង​នៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​ចេតនា​នៃ​ការបង្ហាញ​នេះ​គឺ​ដើម្បី​បញ្ជាក់​ថា ពួកគេ​នឹង​បំផ្លាញ​វា​នៅក្នុង​ពេល​ឆាប់ៗ​។​ ការ​បង្ហាញវីដេអូនេះគឺជាការសងសឹកទៅកាន់លោកពូ​ទីន​គឃ្លើន​ហ៊ាន​លូកដៃ​ចូល​វាយប្រហារ​បក្ខពួក​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី ៕​ ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

អ្នកស៊ើប​អង្កេត​មាន​ទំនុកចិត្ត ៩៩,៩% ថា​គ្រាប់បែក​បានធ្វើឲ្យ​យន្តហោះ​រុស្ស៊ី​ធ្លាក់​

CNN៖ សហរដ្ឋអាមេរិក បានបង្ហាញ​របាយការណ៍​សង្ខេប​ខ្លី​ថ្មី​មួយ​ថា ការធ្លាក់​យន្តហោះ​រុស្ស៊ី នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​គឺ​ច្បាស់​ណាស់ ៩៩,៩​ភាគរយ ធ្លាក់​ដោយ​សារ​គ្រាប់បែក​។​ ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក ដែល​ជា​សមាជិក​នៃ​ក្រុម​ស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ​រុស្ស៊ី បានបញ្ជាក់​ថា វា​មិន​ច្បាស់រ​ហុត​ដល់ ១០០​ភាគរយ​នោះ​ទេ ប៉ុន្តែ​លោក​ប្រាកដ ៩៩,៩​ភាគរយ ថា​ពិតជា​ធ្លាក់​ដោយសារ​តែ​ករណី​បំផ្ទុះ​គ្រាប់បែក​ពិតមែន ដោយ​ការសន្និដ្ឋាន​បែរ​នេះ​គឺ​លោក​ផ្ដោត​ទៅលើ​ទិន្នន័យ​មួយចំនួន​ដែល​ប្រមូលបាន ក្រោយ​ពី​ការស្រាវជ្រាវ ជាពិសេស​គឺ​សំឡេង​នោក្នុង​ឧបករណ៍ Cockpit recording​។​…

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម IS អំពាវនាវ​អោយ​សមាជិក​ខ្លួន​សម្លាប់​មន្ត្រី​យោធា សហរដ្ឋអាមេរិក​ប្រមាណ ១០០ រូប

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លើកឡើង​ថា ខ្លួន​កំពុង​បើក​ការ​ស៊ើប អង្កេត​ចំពោះ​ការ​គម្រាម​តាម​អន​ឡាញ ដែល​ពួក​ជ្រុលនិយម​ដ៏​ព្រៃផ្សៃ IS បាន ព្រមាន​សម្លាប់​មន្ត្រី​យោធា​អាមេរិក​ចំនួន ១០០ រូប ។ យោង​តាម​បណ្តាញ​ទូរទស្សន៍ BBC អង់គ្លេស​បាន​រាយការណ៍​កាលពី​ថ្ងៃ អាទិត្យ សប្តាហ៍​មុន​ឱ្យដឹងថា បញ្ជីរាយនាម និង អាសយដ្ឋាន​ត្រូវបាន​គេ​បង្ហោះ​លើ​គេហ ទំព័រ​មួយ…

ISIS អះ​អាង​ថា​ខ្លួន​ជា​បាញ់​ប្រហារ​នៅ​ទុយនេស៊ី​

ក្រុមឧទ្ទាម ISIS ប្រកាសថា ខ្លួនជាអ្នកបាញ់ប្រហារនៅសារមន្ទីរ Bardo ទុយនេស៊ី ដែលបណ្តាលឲ្យ​មនុស្ស ​២១នាក់​ស្លាប់ ក្នុងនោះមានមនុស្ស២០នាក់​ជាភ្ញៀវទេស​ចរណ៍បរទេស។ នេះ​បើយោងតាមការចុះ​ផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥។ ក្រោយពីការបាញ់ប្រហារ ត្រូវបានបញ្ចប់ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៩នាក់ សង្ស័យពាក់ព័ន្ធនឹង​ករណីបាញ់​ប្រហារនេះ…

ISIS ​បង្រៀន​ក្មេង​ឲ្យ​ក្លាយ​ជា​ឃាតក​ជំនាញ​

ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហាញវីដេអូថ្មីមួយទៀត ពីសកម្មភាពកុមារម្នាក់បាញ់សម្លាប់អ្នក​ស៊ើបការណ៍​របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥។ អ្នកស៊ើបការណ៍របស់អ៊ីស្រាអែល ត្រូវបានគេស្គាល់ឈ្មោះថា «Mohamed Said Ismail Musallam» វ័យ ១៩ឆ្នាំ ជាកូនកាត់អ៊ីស្រាអែល-ប៉ាឡេស្ទីន ប៉ុន្តែមិនដឹងថា…

កង​កម្លាំង​សន្ដិសុខ​អ៉ីរ៉ាក់​ ៣២​នាក់​ ត្រូវ ​ISIS​ ប្រហារ​ជីវិត

យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានប្រហារជីវិតកម្លាំងការពារសន្តិសុខចំនួន ៣២នាក់ ក្នុងខេត្ត Anbar ភាគខាង​កើតប្រទេសអ៊ីរ៉ាក់។ កងកម្លាំងការពារសន្ដិសុខទាំង ៣២នាក់ ត្រូវបានគេដឹងថាសុទ្ធសឹងតែជាបុរសវ័យក្មេង ដែលត្រូវបានបាញ់សម្លាប់ នៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង…

ព្រម​ដក​អាវុធ​ធុន​ធ្ងន់ ក្រោយ​លោក ខាងលិច​គំរាម​បន្ថែម​ទណ្ឌកម្ម​រុស្ស៊ី​

​ប្រទេស​លោកខាងលិច​បា​ន​គំរាម ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​រុស្ស៊ី​បន្ថែមទៀត ខណៈ​ដែល​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែន​ទទួល​រងការ រំលោភបំពាន់​ជា​បន្ដបន្ទាប់ ។ ប៉ុន្ដែ​ទោះ យ៉ាងណាក៏ដោយ នៅក្រោយ​ការ​គំរាម របស់​លោក​ខាងលិច​បន្ដិច ក្រុម​បះបោរ ភាគ​ខាងកើត​បានប្រកាស​យល់​ព្រម​ដក អាវុធ​ធុន​ធ្ងន់​ចេញពី​សមរភូមិ​ប្រឈម​។​ ​មេបញ្ជាការ​ជាន់ខ្ពស់រ​បស់​ក្រុម​ផ្ដាច់ ខ្លួន​គាំទ្រ​រុស្ស៊ី​បាន​យល់ព្រម​ដក​អាវុធ ធុន​ធ្ងន់​ចេញ​ពី​ទី​សមរភូមិ​ប្រឈមមុខ ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​កាលពី ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៥…

​សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង ប្រកាស​ផ្អាក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​យ៉េមែ​ន​ជា​បណ្តោះអាសន្ន​

​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស និង បារាំង​បាន​ផ្អាក​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​យ៉េ​ម៉ែន​ហើយ ខណៈ​ដែល​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​នេះ​កាន់តែ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​នោះ ។​ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ថា បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ត្រូវបាន​បញ្ជារ​អោយ​ចាកចេញ​ពី​រដ្ឋធានី សា​ណា​អា ហើយ ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក​ស្រី Jen Psaki បានបញ្ជាក់​ថា ដំណើរការ​អន្តរកាល​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​យ៉េមែ​ន​នាពេល​ថ្មីៗ​នេះ កំពុង ទទួលរង​ការរំខាន និង បាន​បង្កើត​ឲ្យមាន​ភាពហ្វឹកវរ​ជា​ថ្មី​ដែល​ជា​ការគំរាម​កំហែ​ងដល់​ជីវិត​ជនជាតិ​យ៉េមែ​ន និង…