A L T R O Z   N E W S

ខេម

ករណីម៉ូតូរវាងគោយន្តកន្ត្រៃបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា កាលពីថ្ងៃចន្ទ០៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក.ព.ស ២៤៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នៅវេលាម៉ោង ០៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍០១ បានកើតឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ បេីកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចជិតវត្ត ព្រហ្មសីមារាម(ហៅវត្តប៊ូស្រា) ចន្លោះបង្គោល លេខ២៨.២៩ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្ត ខេមណ្ឌលគិរី ។ ជនរងគ្រោះមានឈ្មោះ វង្ស យូដាណេ (ហៅពៅ) ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅ ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បេីកម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ស្លាកលេខ (រដ្ឋ10 1-0909) គ្មានកញ្ចក់ គ្មានពាក់មួកសុវត្ថិភាព ។ អ្នកបេីកគោយន្តកន្រ្តៃមានឈ្មោះ ថ្លង់ ឡេល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (មិនស្គាល់អត្ត សញ្ញាណ) នៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកមកដោះស្រាយទៅតាមនីតិវិធីច្បាប់ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជក់ថា÷មូលហេតុដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវមិនឃើញហើយគោយន្តបើកបរមិនមានភ្លើងបំភ្លឺផ្លូវ ទើបបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន ស្រុកពេជ្រាដាយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបពីនារីម្នាក់បណ្តាលអោយរងរបួស នៅខេត្តកោះកុង

កោះកុង:នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី នៅចំណុចមុខមន្ទីរពេទ្យបង្អែក ខេត្តកោះកុង...

ចែកំពីងរាជ ចែនិច ចែយួន (ឈ្មោះតែមួយ)ត្រូវបានក្រុមខ្នោះមាសបង្រាបបានហើយករណីជួញដូរសារធាតុញៀន…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ...

ចេញពីគុកមិនទាន់រកផ្ទះឃើញផងស្រស់នួនល្អងរមាស់ដៃលួចគេទៀត…

កោះកុង: នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ករណីក្រុមចោរឆក់យ៉ាងសកម្ម នៅខេត្តព្រះសីហនុ…

ព្រះសីហនុ: អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា...

ករណីជនសង្ស័យលួចយ៉ាងសកម្មមិនរាងចាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កោះកុង:នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីស្រវឹងស្រាធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់រថយន្តនិងម៉ូតូបណ្តាលអោយរងការខូចខាត……

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣...

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សរងរបួសធ្ងន់ ស្រាល ០៥នាក់ នៅក្រុងខេមរភូមិន្ទ…

កោះកុង:នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨:២០នាទី...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខផ្សារករណីយកពូថៅវាយបំបែកសោធ្វើសកម្មភាពគាស់តូបយកក្រវិលកំប៉ុងស្រាបៀរជាច្រើន…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣...