ព្យុះទីហ្វុង Rai ផ្ដាច់ជីវិតមនុស្សម្នាក់ នៅក្នុងប្រទេសហ្វីលីពីន ខណៈរាប់សែននាក់ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថាមនុស្សយ៉ាងហោចម្នាក់បានស្លាប់ ដោយសារខ្យល់ព្យុះទីហ្វុង Rai ដែលបានបង្កឱ្យ មានគ្រោះទឹកជំនន់ជន់លិចភូមិជាច្រើននៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេស។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុង «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង…

តម្លៃស្រូវចុះថោក ខណៈមន្រ្តីមន្ទីរពាណិជ្ជកម្មថាមកពីពលរដ្ឋដាំដុះខុសបច្ចេកទេស

បាត់ដំបង៖ ប្រជាកសិករខេត្ដបាត់ដំបងបានលើកឡើងថា តម្លៃកសិផលស្រូវនាឆ្នាំនេះលក់ហើយទូទាត់ថ្លៃដើមទុន និងសងថ្លៃថ្នាំ ថ្លៃជី មិនគ្រប់ឡើយ ខណៈអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបងបានណែនាំពលរដ្ឋថាដោយ សារបច្ចេកទេសដាំដុះនិងប្រើប្រាស់ថ្នាំ ជី របស់ប្រជា កសិករខុសបច្ចេកទេស ដូច្នេះកសិករគួរងាកមកប្រើប្រាស់ ជី របស់ខ្មែរវិញ។ ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំអូតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបងបានថ្លែងថា សព្វថ្ងៃការប្រកបរបរធ្វើស្រែពិបាកណាស់ ព្រោះតម្លៃស្រូវថោក តែតម្លៃជី តម្លៃថ្នាំ…

ទឹកជំនន់ផ្ដាច់ជីវិតមនុស្ស ៤១នាក់ នៅឥណ្ឌា និងស្រីលង្កា

(ញូដេលី)៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយធ្លាក់ភ្លៀងខ្លាំង នៅឯតំបន់ភាគខាងត្បូងឥណ្ឌា និងនៅស្រីលង្កា បានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច ៤១នាក់ ខណៈការព្យាករបង្ហាញថា ស្ថានភាពធ្លាក់ភ្លៀងនេះ នឹងចុះអន់ថយទៅវិញ ក្នុងពេលប៉ុន្មានខែខាងមុខ។ ភ្លៀងធ្លាក់និងទឹកជំនន់ បានសម្លាប់មនុស្ស២៥នាក់ នៅប្រទេសដីកោះស្រីលង្កា ដោយភាគច្រើនគឺដោយសារតែលង់ទឹក ខណៈ គ្រោះបំណាក់ដី បានបង្កឲ្យ៥នាក់រងរបួស។ ចំណែកមនុស្ស១៦នាក់ទៀត នៅរដ្ឋតាមិលណាដូ (Tamil…

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឲ្យមានការកកស្ទះ​ និងបញ្ជៀសមិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឱ្យមានការកកស្ទះ​ និងបញ្ជៀសចរាចរណ៍មិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់ នៅចំណុចផ្លូវ៥០ម+៦០ម…

បង្រ្កាបក្រុមចោរកាប់ប្លន់ស្លាកលេខម៉ូតូមួយសម្បុក ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាប់រវល់និងតាមដានស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែកម្លាំងជំនាញនៅតែបន្តបង្រ្កាបបទល្មើសឆក់ និងប្លន់ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាប្រចាំ ទោះបីទឹកនៅមិនទាន់ស្រកក៏ដោយ ជាក់ស្តែងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមួយក្រុម ដែលតែងតែធ្វើសកម្មភាពអុកឡុកប្លន់យកស្លាកលេខម៉ូតូ ពីជនរងគ្រោះយ៉ាងសកម្ម ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទី…

សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នដោយសារទឹកជំនន់ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្ត

ភ្នំពេញៈ យោងតាមផេករបស់ អគ្គិសនីកម្ពុជា -EDC បានឲ្យដឹងថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP420 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា…

ឯកឧត្តម ឃួង ស្រេង បានចូលខ្លួនទៅផាកពិន័យហើយ ខណៈជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃថ្ងៃ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណៈដែលឯកឧត្តមជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦…

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកម្លាំងកងទ័ពចុះអន្តរាគមន៍ ជួយទប់ទឹកស្ទឹងព្រែកត្នោត​កុំអោយហូរជនលិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង មានការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ​កាលពីរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្រ្គោះ គ្រោះមហន្តរាយក្រសួងការពារជាតិ អមដំណើរ ដោយនាយទាហាន…

រដ្ឋបាលរាជធានីភ្នំពេញ ហាមការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អាឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចអោយធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។ ការសម្រេចបែបនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥តុលានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង​ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ចុះពិនិត្យស្ថានភាពទឹក ទាំងយប់។ កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ…

កម្ពុជាទទួលឥទ្ធិពលជាបន្តបន្ទាប់ ចាប់ថ្ងៃទី២៧ដល់២វិច្ឆិកា រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន អាចនឹងមានទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖