គ្រោះថ្នាក់ពេលចូលឆ្នាំធ្លាក់ចុះ
មនុស្សចំនួន៤៨ នាក់បានស្លាប់បាត់បង់ជីវិត និង៣៥០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍អំឡុងពេលចូលឆ្នាំ ប្រពៃណីខ្មែរ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារ នេះ។ របាយការណ៍នេះបានស្រង់ករណីគ្រោះថ្នាក់ចរាចណ៍រយៈពេល ប្រាំថ្ងៃនៃអំឡុងពេលបុណ្យចូលឆ្នាំគឺនៅមុន និងនៅក្រោយមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំទាំងបីថ្ងៃ ដែលមានគ្រោះថ្នាក់សរុបបានកើតឡើងចំនួន១៦៥ លើក។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ត្រូវនឹងឆ្នាំ ២០១២ នៃគ្រឹះសករាជទើបនឹងត្រូវបញ្ចប់កាលពីថ្ងៃអាទិត្យ។ ខេត្តព្រៃវែងមានចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិត ច្រើនជាងគេគឺ ប្រាំបួននាក់ បន្ទាប់មកគឺខេត្តបាត់ដំបង…