ក្រុមអ្នកជំនាញ បង្ហាញពី កំបោរបាយអមានតួនាទីសំខាន់ ក្នុងការកសាង និងជួសជុលប្រាសាទ ដែលធ្វើឡើងពីឥដ្ឋ

សៀមរាប៖ ក្រុមអ្នកជំនាញ បានបង្ហាញពី កំបោរបាយអមានតួនាទីសំខាន់ណាស់ ក្នុងការកសាង និងជួសជុលប្រាសាទ ដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សារភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នាឡើងវិញ ជួយការពារការជ្រាបទឹក។ អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយ:ពេល ២០ឆ្នាំហើយ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ…

កុមារី ល្អហួស ត្រូវបានមហាជនកោតសរសើរ ពីការចេះធ្វើបុណ្យទាំងខ្លួននៅក្មេង ខណៈថ្មីៗនេះទើបតែបរិច្ចាគប្រាក់មួយចំនួនដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ

(ភ្នំពេញ)៖ កុមារី ល្អហួស បច្ចុប្បន្ននេះហាក់មានភាពល្បីល្បាញជាខ្លាំង ដោយសារតែពោរពេញដោយសមត្ថភាពផ្នែកសិល្បៈ ពោលគឺអាចរាំរបាំបុរាណខ្មែរ រាំបែបសម័យ អាចចម្រៀង និងសម្តែងផងដែរ។ ហើយងាកមករូបសម្រស់វិញ គឺស្រស់ស្អាតពីធម្មជាតិតែម្តង។ ក្រៅពីនេះ កុមារី ល្អហួស ថែមទាំងមានទឹកចិត្តល្អផងដែរ ព្រោះខណៈថ្មីៗនេះទើបតែបរិច្ចាគប្រាក់មួយចំនួនដល់ក្លឹបបណ្តុះបណ្តាលវប្បធម៌ខ្មែរ ដើម្បីសម្រាលទុក្ខលំបាក។ យោងតាមការឲ្យដឹងពីកញ្ញា ស៊ូ ដាណេ…

ឱក សុគន្ធកញ្ញា ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ ក្រោយធ្វើរឿងទាំងនេះ ក្នុងកម្មវិធីលំដាប់អន្តរជាតិមួយ

(ភ្នំពេញ)៖ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសមួយរូប ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន និងមហាជនខ្មែរទូទៅ។ យ៉ាងណាមិញ ថ្មីៗនេះតារាស្រីសំឡេងពិរោះមានទឹកដម ឱក សុគន្ធកញ្ញា បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ពេលគ្រងឈុតសម្លៀកបំពាក់ បង្ហាញពីវប្បធម៌ ប្រពៃណី ដ៏ផូរផង់របស់ខ្មែរ បង្ហាញនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយ។ វីដេអូបង្ហោះលើបណ្តាញសង្គម គឺបង្ហាញថា អ្នកនាង ឱក…

ឱក សុគន្ធកញ្ញា កំពុងធ្វើឲ្យហ្វេនៗ អន្ទះសារចង់ឃើញស្នាដៃចម្រៀងថ្មី ក្រោយឃើញរូបភាពមួយសន្លឹកនេះ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា បាននឹងកំពុងតែធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ មានអារម្មណ៍អន្ទះសារចង់ឃើញស្នាដៃចម្រៀងថ្មីរបស់នាង ពោលគឺបន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលផលិតកម្មរស្មីហង្សមាសបានបង្ហោះ បង្ហាញពីតារាចម្រៀង ឱក សុគន្ធកញ្ញា គ្រងនូវឈុតសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងសមសួន ស្រស់ស្អាត និងមើលទៅពិតជារាំងមាំផងដែរ។ គេមិនដឹងនៅឡើយទេថា តើស្នាដៃចម្រៀងថ្មីរបស់ តារាចម្រៀង ឱក…

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនព័ត៌មាន ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន៥រូប ត្រូវបានបញ្ជូនពីប្រទេស អង់គ្លេស ត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាៈការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនេះ បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូក្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូន ព័ត៌មាន កាលពីថ្ងៃទី២៩…

បទថ្មី របស់ពេជ្រ សោភា «ទ្វារបេះដូង» កំពុងទទួលការសរសើរពីមហាជន ព្រោះមានបញ្ចូលនៃឧបករណ៍បុរាណខ្មែរ

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី២១ម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញចម្រៀងថ្មីមួយបទ ច្រៀងដោយតារាចម្រៀង ពេជ្រ សោភា ក្រោមចំណងជើងថា «ទ្វារបេះដូង»។ បទនេះបញ្ចេញមិនទាន់បានមួយចំអិនកំពឹសផង ក៏ស្រាប់តែទទួលបានការគាំទ្រ និងកោតសរសើរជាបន្តបន្ទាប់ពីមហាជនខ្មែរ ត្បិតថា ក្រៅពីសំនៀងមានទឹកដមពិរោះរបស់តារាចម្រៀងហើយនោះ ងាកមកការតុបតែងក្នុងវីដេអូ គឺមានសម្លៀកបំពាក់ខ្មែរ និងមានការលេងឧបករណ៍បុរាណខ្មែរ បានទស្សនាហើយមិនសរសើរមិនបាន។ ក្រោយបានទស្សនានិងស្តាប់បទចម្រៀង «ទ្វារបេះដូង» អ្នកលេងបណ្តាញសង្គមម្នាក់…

តារាវ័យក្មេង ម៉ានីកា តុបតែងខ្លួនឡើងខ្ញង់ ពេលគ្រងឈុតអប្សរាខ្មែរ

(ភ្នំពេញ)៖ ពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងដែលកំពុងតែមានប្រជាប្រិយភាព ម៉ានីកា បានបង្ហោះរូបភាពគ្រងឈុតអប្សរាជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្នុងនោះ នាងបានបញ្ជាក់ថា នាងបានសម្រេចក្តីបំណងរបស់នាង ហើយក្នុងការគ្រងឈុតអប្សរានេះ នាងពិតជាមានអារម្មណ៏រំភើបឥតឧបមា ដែលមានឪកាសបានតុបតែងក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ ។ កុមារីតូចគួរឲ្យស្រលាញ់ ម៉ានីកា បានបន្ថែមទៀតថា នាងពិតជាកោតសរសើរ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និងបងៗដែលជាក្រុមការងារអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរ…

គួរឲ្យសរសើរ! នៅពេលនេះ កម្ពុជាកំពុងបោះជំហានទៅមុខក្នុងវិស័យភាពយន្ត ខណៈរឿងភាគបុរាណខ្មែរ «ភិក្ខុពនេចរ» កំពុងតែរំលេចស្នាដៃថ្មីយ៉ាងល្អឯក

  (ភ្នំពេញ)៖ ភាពយន្តភាគបុរាណខ្មែរ «ភិក្ខុពនេចរ» (The Nomadic Monk) ផលិតចេញពី ព្រះត្រៃបិដក នៃ ព្រះពុទ្ធសាសនាដែលប្រើរយៈពេលសម្រាប់ការកែសម្រួលពីសៀវភៅមកជា អត្ថបទកុនជាង ៣ ឆ្នាំ ប្រើរយៈពេល Pre Production ជាង ៣ ខែ…

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណដ៏ល្អឯកឱ្យមកកម្ពុជាវិញ ក្រោយបាត់បង់រាប់ឆ្នាំ ពីប្រាសាទក្រចាប់

  (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះថា បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពីការទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អ មានឈ្មោះថា «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ…

សមសួន ប្លែកភ្នែកមែន! លីវ ជីលី គ្រងឈុតបែបបុរាណខ្មែរមួយឈុតនេះពិតជាស្រស់ស្អាតខ្លាំង

  (ភ្នំពេញ)៖ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្លាយជាបវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ដោយកញ្ញា លីវ ជីលី កាន់តែលេចធ្លោរជាបន្តបន្ទាប់។ យ៉ាងណាមិញ បន្ទាប់ពីត្រលប់មកពីប្រកួតលើឆាកអន្តរជាតិរួចមក គេសង្កេតឃើញនាងបានចាប់យកឱកាសការងារក្នុងវិស័យសិល្បៈជាហូរហែ។ បើនិយាយពីសម្រស់វិញ នាងមានសម្រស់ស្អាតបែបធម្មជាតិ គ្រប់នាងតែងខ្លួនម្ដងៗធ្វើឲ្យកម្លោះៗលង់គ្រប់គ្នាតែម្ដង។ ដោយឡែកទៀតសោតកាលពីពេលថ្មីៗនេះកញ្ញា លីវ ជីលី…