ឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលយកកាំបិតខ្វែវកាប់លើបុរសម្នាក់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណ:កំពុងចូលរួមពិធីខួបកំណើត

សៀមរាប ៖ បុរសម្នាក់ត្រូវបានជនដៃដល់ យកកាំ.បិតខ្វែវកាប់បណ្តាលឲ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ខណ:កំពុងចូលរួមពិធីខួបកំណើត ហេតុការណ៍ភ្ញាក់ផ្អើលដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មពិធីខួបកំណើតមួយកន្លែង ក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ សូយ ភីរម្យ…

រន្ធត់ណាស់! បុរសម្នាក់ត្រូវ គេកាប់ជាច្រើនកាំបិត ដោយមិនដឹងមូលហេតុ

ភ្នំពេញ​÷ រន្ធត់ណាស់ និស្សិតប្រុសម្នាក់ ដែលសុំលោកសង្ឃស្នាក់នៅក្នុងវត្តចាស់ បានចេញមកក្រៅអង្គុយហូបអី ក៏ត្រូវជនដៃដល់មិនស្គាល់មុខ ប្រដាប់ទៅដោយដាវ និងកាំបិតមកកាប់ទៅលើដងខ្លួន និងជើងជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ចំណុចជាប់និងវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា…

ពិតជាឃោឃៅណាស់! មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ ត្រូវឃាតកសម្លាប់ នៅបន្ទប់ស្នាក់ការរដ្ឋបាល

(ពោធិ៍សាត់)៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុ កវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ…

ករណីឃាតកម្មជនដៃដល់យកលំពែងចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ ខណៈកំពុងដេកលង់លក់

ក្រចេះ: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីឃាតកម្មជនដៃដល់យកលំពែងចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈកំពុងដេកលង់លក់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ គឹម ញឹម អាយុ ៥៣ឆ្នាំ ។ ជនដៃដល់ឈ្មោះ ខាំ…

ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញា០២នាក់ យកថ្មគប់បែកក្បាលជនរងគ្រោះ ព្រោះរឿងគំនុំ

តាកែវៈ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១…

Update៖ ដឹងរឿងពិតហើយ! ដោយសារគំនុំផ្ទាល់ខ្លួន យុវជនម្នាក់ និងបក្ខពួក កាន់កាំបិត ដើរចូលទៅវាយជនរងគ្រោះទាំងមិនញញើតដៃ

តាកែវៈ នៅថ្ងៃសៅរ៍ ០៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាល…

ករណីគំនុំឈានដល់ប៉ុនប៉ងមនុស្សឃាត ប្រើកាំភ្លើងខ្លីបាញ់បុរសម្នាក់ ៥គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧.០០នាទីនៅចំណុចផ្ទះឈ្មោះ ហឿន ឈុន ស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះហឿន ឈុន ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។ (មានរបួសចំខ្នងចំនួន០៤កន្លែងនិងជើងចំនួន០១កន្លែង)…

ករណីឃាតកម្ម រឿងគំនុំ! ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យវាយជាច្រើនដំបង បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម

កំពង់ធំៈ កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីឃាតកម្មមួយ ស្ត្រីម្នាក់ កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះ ត្រូវជនសង្ស័យ យកដំបងឈើជ្រុង វាយចំក្បាលជាច្រើនដំបង បណ្ដាលស្លាប់ នៅក្នុងថ្លុកឈាម។ ជនសង្ស័យឈ្មោះ ធា…

សង្ស័យរឿងគំនុំ! បុរសម្នាក់ ជិះរថយន្តបំបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតរថយន្តស៊េរីទំនើប ក្នុងបុរីទ្បាយគង់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមផ្លូវ ២១៧ ក្នុងបុរី ទ្បាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានជិះរថយន្តលុចស៊ីស RX…

ដឹងមូលហេតុច្បាស់! អាងអំណាចឪពុកអធិការក្រុងបាវិត កូនបាញ់ពលរដ្ឋស្លូតត្រង់ស្លាប់ បន្សល់ទុកកូនកំព្រា គ្រាន់តែរឿងលើកម្ហូបយឺតសោះ

ស្វាយរៀង: ករណីកូនប្រុសលោកអធិការដ្ឋានក្រុងបាវិត បាញ់ប្រហារលើស្ត្រីម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅហាងភោជនីយដ្ឋាន សំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការហើយ។ ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់…