Update៖ មេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រាម្នាក់ ចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញៈ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហ៊ិន…

ករុណា ពេជ្រ និង យឹម តាស្រង់ ខ្វែងគំនិតគ្នារឿងការចែកភាគលាភពីតារាចម្រៀង

តារាចម្រៀងលោក ករុណា ពេជ្រ និងអ្នកនិពន្ធបទចម្រៀងលោក យឹម តាស្រង់ បានខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងការចែកភាគលាភរវាងតារាចម្រៀង និងអ្នកនិពន្ធ បន្ទាប់ពីព័ត៌មាននេះ បានក្លាយជាការចាប់អារម្មណ៍។ ការខ្វែងគំនិតគ្នា នាពេលនេះ បានកើតឡើង បន្ទាប់ពីលោក យឹម តាស្រង់ ដែលបានដើរចេញពីផលិតថោន មកចូលរួមជាមួយផលិតឡេងណាវ៉ាត្រា ហើយបានបង្ហាញជាសាធារណៈពីការព្រមព្រៀងគ្នា…

ព្រាប សុវត្ថិ ប្រាប់ហេតុផលមានការប្រគំតន្ត្រីធំជាថ្មី នៅប្រទេសកូរ៉េ

កាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សិល្បករមួយក្រុមធំ រួមមានលោក ព្រាប សុវត្ថិ លោក គូម៉ា លោក ខេម និងតារាល្បីៗមួយឈុតធំ បានលើកគ្នាចេញ ទៅច្រៀង នៅក្នុងប្រទេសកូរ៉េជាថ្មីទៀតហើយ ក្រោមការរៀបចំរបស់បុរីឡេង ណាវ៉ាត្រា។ ចំពោះការចំណាយ ត្រូវបានប្រកាសថា មិនក្រោម១៤មុឺនដុល្លារនោះទេ…

ដឹងតែកក្រើកទៀតហើយ តារាល្បីៗប៉ះគ្នា លើ Live Band ដោយក្រុមចចកសមុទ្របែបនេះ

ថ្វីដ្បិតតែកន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះ មិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែលគេហៅថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា។ លោក ឡេង ណាវ៉ាត្រា…

ខេម ប្រគល់ថវិកា ដែលប្រឹងរ៉ៃអង្គាស ពីកូរ៉េ ជូនគន្ធបុប្ផា

កាលពីល្ងាចថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ តារាចម្រៀង ខេម បានចូលរួមប្រគល់ថវិកាចំនួន៨០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលចំនួន២០ លានរៀល បានពីការប្រគំតន្ត្រីរ៉ៃអង្គាសពីពលករខ្មែរ នៅក្នុងប្រទេសកូរ៉េ និង៦០លានរៀល ជាថវិកាបង្គ្រប់ពីអគ្គនាយកបុរីឡេងណាវ៉ាត្រា។ តារាចម្រៀង ខេម បានថ្លែងក្នុងឱកាសប្រគល់ជំនួយជូនគន្ធបុប្ផា ក្រោមការចូលរួមរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា…

តារាល្បីៗចេញទៅសម្ដែងធំនៅប្រទេសកូរ៉េ ដើម្បីគន្ធបុប្ផា

កាលពីយប់ថ្ងៃទី១៨ មេសា តារាល្បីៗប្រមាណជាង១០រូបដែលរួមមាន កញ្ញា យូរី និងដៃគូគឺលោក Bmo លោក ចាន់ សម័យ លោក ប៉ែន ចំរ៉ុង កញ្ញា រ៉ឡាម៉ម និង លោក ចន ច័ន្ទតារាជាដើម បានចាកចេញទៅកាន់ប្រទេសកូរ៉េរួមគ្នា…

ពិតជាកក្រើកកូរ៉េខាងត្បូង ជាមួយនឹងវត្តមានឡូរ៉ាម៉ម និងតារាល្បីៗកុះករ នៅថ្ងៃទី២០ នេះ

យោងតាម ការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗ ពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុន ក្រោមទុនពីក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួន អញ្ជើញតារាល្បីៗ អោយទៅបង្ហាញខ្លួន ក្នុងប្រទេសនេះ ច្រើនលើកមកហើយ។…

ឡេង ណាវ៉ាត្រា ផ្ដើមស្រណោះខ្លួន ក្រោយក្លាយជាម្ចាស់បុរីវ៉ាល់លាន

ក្នុងចំណោមតារាចម្រៀង និងម្ចាស់ផលិតកម្មដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ គេចាប់អារម្មណ៍ថាមានតែតារាចម្រៀង និងជាផលិតករ លោកឡេង ណាវ៉ាត្រា ប៉ុណ្ណោះ ដែលបានក្លាយជាមានជំនួញវ៉ាល់លានតែមួយពព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីលោកបានក្លាយ ជាអ្នកជំនួញពុះដីឡូតិ៍លក់ និងចុងក្រោយបានក្លាយជាម្ចាស់បុរីរហូតដល់រាប់រយល្វែងនោះផង។ យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា លោកមិនដែលភ្លេចកំណើតដើមរបស់ខ្លួននោះទេ ដោយលោកបានរមែងរំលឹកអោយមហាជន បានដឹងពីអតីតជាពលករ និងជាកម្មកររបស់លោក មុនក្លាយជាអ្នកក្ដោបក្ដាប់ជំនួញវ៉ាល់លាននោះជាប្រចាំ ដោយលោកបានវិចលុយមួយកេសធំ យកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់…