កាន់តែពិសេស! WhatsApp បើកឱ្យលោកអ្នកចែកចាយឯកសារប្រភេទអ្វីក៏បាន
នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ WhatsApp ហើយវាក៏ជាព័ត៌មានថ្មីមួយ ដែលអាចទាក់ទាញឱ្យមានការប្រើប្រាស់កម្មវិធីហៅទូរសព្ទ និងផ្ញើសារឆ្លងឆ្លើយតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Facebook មួយនេះកាន់តែច្រើនឡើងផងដែរ។ តាមរយៈមុខងារទើបបន្ថែមថ្មី លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់កម្មវិធី WhatsApp ទាំងនៅលើទូរសព្ទដៃប្រភេទ Android, iOS, ឬ Windows Phone និងលើប្រព័ន្ធកុំព្យូទ័រ ដើម្បីចែកបន្តឯកសារប្រភេទណាក៏បាន ដោយសេរី ជាមួយទំហំអតិបរមា…