ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ដាច់ភ្លើងទាំងព្រឹក
ភ្នំពេញៈ តាមសេចក្ដីជូនដំណឹង តំបន់មួយចំនួនក្នុងខណ្ឌចំនួន២ រួមមានខណ្ឌមានជ័យ និងពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាច់ភ្លើងទាំងព្រឹក។ ករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីការដាច់ភ្លើងនៅឡើយទេ។ អគ្គិសនីកម្ពុជា ជូនដំណឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៣៖៣៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត បុរីជ័យជំនះ…