ថ្ងៃស្អែក រដ្ឋាករទឹកក្រុងភ្នំពេញ នឹងចាប់ផ្ដើមជីកដាក់បំពង់មេនាំទឹក នៅខណ្ឌច្បារអំពៅ
ភ្នំពេញៈ ចាប់ថ្ងៃស្អែក ថ្ងៃទី៤ ខែតុលាតទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកដាក់បំពង់មេនាំទឹក នៅខាងត្បូតនៃចិញ្ចើមផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងសង្កាត់និរោធន៍ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រហូតដល់បញ្ចប់ការងារទៅតាមគម្រោង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងដល់ពលរដ្ឋ ដែលបច្ចុប្បន្នរស់នៅសង្កាត់ទាំងពីរ ក្នុងខណ្ឌច្បារអំពៅ ថា ដើម្បីបង្កើនសំពាធទឹកនៅប៉ែកខាងកើតរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…