អគ្គិសនីសៀមរាប នឹងផ្ដាច់ភ្លើងនៅថ្ងៃទី១១មិថុនា ដើម្បីធ្វើការកែលម្អប្រព័ន្ធ

ភ្នំពេញៈ យោងសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា អគ្គិសនីកម្ពុជា ប្រចាំខេត្តសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ដើម្បីធ្វើការកែលម្អប្រព័ន្ធទៅតាមតំបន់ និងពេលវេលាដូចខាងក្រោម៖

ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ថ្ងៃទី៦-១៣ មិថុនា

ភ្នំពេញៈ ខណៈដែលព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី លក្ខណៈនេះ បានបង្កឲ្យអាកាសធាតុនៅកម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅច្រើនទៅតាមតំបន់។ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចេញផ្សាយនៅរសៀលថ្ងៃទី៥ ខែមិថុនានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅតំបន់វាលទំនាប អាចនឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន…

ថ្ងៃស្អែក អគ្គិសនីសៀមរាប ផ្ដាច់ភ្លើង១ថ្ងៃ ដើម្បីផ្លាស់ប្ដូរឧបករណ៍បច្ចេកទេស

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ អគ្គិសនីសៀមរាប នឹងធ្វើការផ្អាកការផ្គត់ផ្គង់ភ្លើងទៅតាមតំបន់ និងពេលវេលាដូចខាងក្រោម ដើម្បីផ្លាស់ប្ដូរ Auto Recloser៖

ឆ្លងចរន្តអគ្គិសនី ដាច់ភ្លើងនៅទន្លេបាសាក់១ អគ្គិសនីកម្ពុជា តភ្ជាប់ឲ្យបានឡើងវិញមុនម៉ោង៣

ភ្នំពេញៈ យោងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុក នៅមុននេះបន្តិច បានឲ្យដឹងថា កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២ ខែមិថុនា មានករណីដាច់ភ្លើងនៅក្នុងសង្កាត់ទន្លេបាសាក់១ ក្នុងខណ្ឌចំការមន បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីលើខ្សែបណ្ដាញក្រោមដី។ ករណីនេះ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បីធ្វើការជួសជុល និងតភ្ជាប់ចរន្តឲ្យអតិថិជនអាចប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ។…

ពេទ្យរុស្ស៊ី ពិនិត្យព្យាបាល និងវះកាត់ ជំងឺត្រចៀក-ច្រមុះ-បំពង់ក ដោយឥតគិតថ្លៃ

ភ្នំពេញៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី នឹងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២ ខែមិថុនា ដែល Post News…

អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធបង់ប្រាក់ចាប់លេខលើកដំបូង នៅទួលសង្កែ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចេញផ្សាយតាមទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធបង់ប្រាក់ដោយចាប់លេខរៀង QMS (Queue Management System) នៅបេឡាទី២ សាខាវត្តភ្នំ ដែលមានទីតាំងនៅ ទួលសង្កែ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។…

ដាច់ភ្លើងនៅទួលគោក តែអគ្គិសនីកម្ពុជាថា នឹងភ្ជាប់ចរន្តវិញនៅម៉ោង១២៖៣០នាទី

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា តាមហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅម៉ោង១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលមកពីដាច់ហ្វ៊ុយស៊ីបខ្សែតង់ស្យុង។ ប៉ុន្តែបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីតភ្ជាប់ចរន្តវិញនៅម៉ោង១២៖៣០នាទី ថ្ងៃនេះ។ អគ្គិសនីកម្ពុជា បានជូនដំណឹងថា “នៅថ្ងៃទី29 ខែឧសភា ឆ្នាំ2016 វេលាម៉ោង23:00នាទី មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងOPS05 ដែលស្ថិតនៅផ្លូវ230 សង្កាត់ទឹកល្អក់៣…

ក្រសួងអប់ រំណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រឡប់មកអនុវត្តម៉ោងសិក្សាធម្មតាវិញ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការអនុវត្តពេលម៉ោងសិក្សាជាប្រក្រតីឡើងវិញ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ បន្ទាប់ពីការកើនកម្ដៅខ្លាំងនាពេលកន្លងមក។ ម៉ោងសិក្សា ពេលព្រឹក ៧៖០០ ដល់ ១១៖០០ និងពេលរសៀល ១៣៖០០ ដល់ ១៧៖០០…

ពលរដ្ឋនៅតំបន់សមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំង ចាប់ពីថ្ងៃទី២៦-២៨ ឧសភា

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ សេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ខណៈកម្ពុជា កំពុងទទួលឥទ្ធិពលពីខ្យល់មូសុងនិរីត អាចនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើនតាមតំបន់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា…

អគ្គិសនីកម្ពុជា នឹងផ្អាកចរន្ត ជាច្រើនកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃទី២៧ ដល់ ២៩ឧសភា

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា មានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៕