ស្ពាន​អាកាស​ស្ទឹងមានជ័យ​នឹងត្រូវ​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៣១​ខែកក្កដា​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ ២០១៤ នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការបិទ​សកម្មភាព​ចរាចរណ៍​បណ្ដោះអាសន្ន នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​៣១​ខែកក្កដា ខាងមុខ ព្រោះ​ជា​ថ្ងៃ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

ពលករ ពល​ការិនី​នៅ​កូរ៉េ នឹង​មិន​អស់​កម្រៃ​សេវា​សម្រាប់​ការបញ្ជាក់​លិខិត​នានា​

​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​និយាយថា ពលករ ពល​ការិនី និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ទាំងអស់​នឹង​មិន​ត្រូវ​យក​កម្រៃ​សេវា ទៅលើ​ការបញ្ជាក់​លើ​លិខិត​នានា​នោះ ឡើយ​។​ ​យោងតាម​សេចក្ដីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម ស៊ុត ឌី ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៤ បានឲ្យដឹងថា…

ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក​ថ្ងៃ​ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​

ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​អនុញ្ញាត​ឲ្យ កម្មករ​និយោជិក​ទាំងអស់ ឈប់សម្រាក​មួយថ្ងៃ ក្នុង​ថ្ងៃ​ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។​ ​ព្រះ​បរម​អ​ដ្ឋិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នឹង​ត្រូវ​ដង្ហែ​នៅ​ថ្ងៃទី​១១​ខែកក្កដា ហើយ​ដើម្បី​សម្តែង​នូវ​ការគោរព និង​ដឹង​គុណ​ដល់​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះអង្គ ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បាន​ប្រកាស​ដល់​កម្មក​រ​និយោជិក​ទាំងអស់ បាន​ឈប់សម្រាក…

អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦

​សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ ។​ https://i1272.photobucket.com/albums/y389/domneng/3D/647_zpsd2cca534.jpg

អាហារូបករណ៍​ថ្នាក់​ឧត្ដមសិក្សា និង​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ទៅ​សិក្សា​នៅជប៉ុន​

សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ឧត្ដមសិក្សា និង​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ទៅ​សិក្សា​នៅ International University of Health and Welfare(IUHW) ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ ២០១៥​។ https://i1272.photobucket.com/albums/y389/domneng/3D/Japan_zpse7fbf6c2.jpg

ផ្លូវ​ក្រោម​ដី​ស្ពាន​ស្ទឹងមានជ័យ ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​បណ្តោះអាសន្ន​នៅ​សប្ដាហ៍​នេះ​

​ភ្នំពេញ​៖ ដើម្បី​សម្រួល​ការកកស្ទះ​ចរាច​រណ៍ សាលា​រាជធានី​ភ្នំពេញ គ្រោង​បើក​ឲ្យ​ចរាចរ​បណ្តោះអាសន្ន លើផ្លូវ​ក្រោម​ដី​មួយ​ចំនួន នៅ​ការដ្ឋាន​ស្ពាន​ស្ទឹងមានជ័យ​នៅ​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤​។​ ​នៅក្នុង​តាម​សេចក្តីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ បានដឹងថា សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​ណ៍​ជា​បណ្តោះអាសន្ន ផ្លូវ​ក្រោម​ដី​ជា​ផ្លូវ​ឯកទិស មាន​ទិសដៅ​ចូល​ក្រុង​ពី​ផ្លូវ​មហាវិថី​ព្រះ​មុនី​រ៉េត បត់​ឆ្វេង ចូល​ផ្លូវ​លេខ​២៧១ ឆ្ពោះ​ទៅ​ស្ពាន​អាកាស​៧​មករា ហើយ​អ្នក​ធ្វើ​ដំណើរ​អាច​ប្រើប្រាស់​ផ្លូវ​នេះ​បាន…

ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា ផ្អាក​ហោះហើរ​ទៅវិ​ណេ​ហ្សូ​អេ​ឡា​

​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​ប្រទេស​កាណាដា Air Canada បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ខ្លួន​បាន​ផ្អាក់​ការហោះហើរ​ទៅ​-​មក ក្នុង​ទីក្រុង Caracas ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេ​សវិន​ណេ​ហ្សូ​អេ​ឡា ដោយសារ​តែ​អំពើ​ហិង្សា​នៅតែ​បន្ត​កើន​មាន​នៅក្នុង​ប្រទេស​នេះ​។​ “​ដោយសារ​តែ​ភាពចលាចល​នៅក្នុង​ប្រទេ​សវិន​ណេ​ហ្សូ​អេ​ឡា ដូច្នេះ​ហើយ​ក្រុមហ៊ុន​មិន​អាច​ធានាបាន​នូវ​សុវត្ថិភាព សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន និង​បាន​ផ្អាក់​ការហោះហើរ ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​តាម​ក្រោយ​”​។ នេះ​ជា​សេចក្ដីជូនដំណឹង​របស់​ក្រុមហ៊ុន Air Canada​។​ ​ក្រុមហ៊ុន Air…

កម្ពុជា​នឹង​ធ្វើ​លំ​ហាត់​គ្រាប់​ពិត​នៅ​ចុង​ខែ​ធ្នូ​

​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់​បាន​ជ្រាប​ថា ខ្លួន​នឹង​ធ្វើ​លំ​ហា​ត់បាញ់​គ្រាប់​ពិត កាំភ្លើង​ប្រតិបត្តិ BM 21 នៅ​រង្វង់​ប្រតិបត្តិការ​ឆ្ងាយ ដោយ​បាញ់​ចេញ​ពី​មូលដ្ឋាន​កងទ័ព​នៅ​តំបន់ ACO ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មក​តំបន់ភ្នំ​ចង្អោ​ធំ​ជាប់ ព្រំប្រទល់​បី​ស្រុក​គឺ​ស្រុក​បរសេដ្ឋ ស្រុក​ភំ​ស្រួច និង​ស្រុក​សំរោង​ទង​។​ ​ការធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​នេះ…

កម្ពុជា​-​ជប៉ុន​លើកលែង​ទិដ្ឋាការ​រយៈពេល​វែង​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​០៩​ខែ​ធ្នូ កន្លង​ទៅ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ពាក់ព័ន្ធ​នឹង​ការលើកលែង​ទិដ្ឋាការ​រយៈពេល​យូរ​សម្រាប់​កម្ពុជា​-​ជប៉ុន​។​ ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ជប៉ុន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លើក​លែ​ក​ទិដ្ឋាការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ចំនួន ៣០​ថ្ងៃ​ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​កម្ពុជា និង​ជប៉ុន​។ ការលើកលែង​ទិដ្ឋាការ​នេះ​នឹង​ត្រូវ​ប្រកាស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ ២០១៣ នៅក្នុង​ទីក្រុង​តូ​ក្យូ​។​ ​ក្នុង​កិច្ចព្រមព្រៀង ក៏បាន​ផ្ដល់​នូវ​ទិដ្ឋាការ​ចេញ​-​ចូល​ចម្រើ​ដង​រយៈបេល​វែង ពី​១​ឆ្នាំ…

អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​៖​សហគ្រាស​ជាប់ពន្ធ​របស​ស្វ័យ​ប្រកាស​ត្រូវ​តែ​ចេញ​វិក្កយបត្រ​មុខទំនិញ ឬ​សេវាកម្ម​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ រំលឹក​ឡើង​វិញ​ដល់​ម្ចាស់​សហគ្រាស​ដែល​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់ ត្រូវតែ​ចេញ​វិក្កយបត្រ​រាល់​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​។​ ​កា​រំលឹក​ឡើងវិញ​នេះ ក៏​ដោយសារ​តែ​កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​សង្កេតឃើញថា មាន​សហគ្រាស​មួយ​ចំនួន​បាន​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​សហគ្រាស​មួយ​ចំនួន​មិន​បាន​គោរព និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នោះ​ទេ ហើយ​បើ​ចេញ​ក៏​ចេញ​វិក្កយបត្រ​គ្មាន​និទ្ទេស​ត្រឹមត្រូវ​៕​ ចុច​ទីនេះ​មើលប្រភពដើម ៖​https://www.tax.gov.kh/files/2172GDT_20131129.pdf