អគ្គិសនីកម្ពុជា កំពុងជួសជុលអនុស្ថានីយទី១ នៅស្វាយប៉ាក ដែលបានដាច់កាលពីព្រឹកមិញ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភានេះ បានជម្រាបជូនដល់អតិថិជនរបស់អគ្គិសនីកម្ពុជា ទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៥៖៥២នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១(GS1-F15B) ដែលនៅតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទីតាំងមួយចំនួនដែលស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១នេះ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងតែស្វែងរកកំហូច ដើម្បីធ្វើការជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។…

(ខ្សឹប) មន្ត្រីអាកាសចរស៊ីវិលចាំអ៊ុតអាប៉ោង ថ្ងៃ៦ឧសភាស្អែកនេះ នឹងត្រៀមកង់ឡាន…!

ភ្នំពេញ: ក្រុមមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានជួបនាយ ក្តាមប្រៃ យើងដោយចៃដន្យនៅទាមកាហ្វេ ចិញ្ចើមផ្លូវក្រោមដើមជ្រៃក្រឹម មុខផែថ្មភ្នំពេញ កាលពីព្រឹកមិញ និងបានចាប់ដៃរលាក់សួរ ពីសុខទុក្ខបាត់មុខបាត់មាត់ ក្រោយពីបែកគ្នារាប់ខែមកនោះ។ ក្រោយពីផឹកកាហ្វេ និងសួរសុខទុក្ខគ្នារួច ក្រុមមន្ត្រីអាកាសចរនោះបាននិយាយត្អូញត្អែរអំពីរឿងរ៉ាវការដោះដូរទីតាំងអាកាសចរស៊ីវិល ហើយថ្នាក់ដឹកនាំអង្គភាព ប្រកាសសន្យាថានឹងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ដល់បុគ្គលិក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ។ ក្រុមមន្ត្រីខាងលើបាននិយាយប្រាប់នាយ…

ពលរដ្ឋម្ចាស់ដីនៅតំបន់អភវិឌ្ឍន៍ឫស្សីកែវ អាចទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ រាជធានីភ្នំពេញ ដែលមិនមានពាក់ព័ន្ធទំនាស់ដីធ្លី អាចចាប់ផ្ដើមទៅដាក់ពាក្យស្នើសុំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិដីបានពីមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សេចក្ដីជូនដំណឹងរបស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែឧសភាម្សិលមិញ ដែល Post News ទទួលបាននៅមុននេះបន្តិច បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវថា ចាប់ពីថ្ងៃចេញប្រកាសនេះទៅ មន្ទីររៀបចំដែនដី…

ក្រសួងពាណិជ្ជកម្ម រៀបព្រឹត្តិការណ៍ “យុទ្ធនាការទិញផលិតផលខ្មែរ” ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយហៅថា “យុទ្ធនាការទិញផលិតផលខ្មែរ” លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនសំដៅលើកស្ទួយផលិតខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញផលិតផលខ្មែរ ការធ្វើសិក្ខាសាលា និងការដង្ហែក្បួន នៅរាជធានីភ្នំពេញផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល…

សាលាក្រុង បញ្ជាឲ្យផ្អាកចរាចណ៍រថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ១ ពីគល់ស្ពានមុនីវង្ស ដល់វត្តក្ដីតាកុយ

ភ្នំពេញ៖ សាលារាជធានាភ្នំពេញ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ ២០១៥ នេះ បានចេញសេចក្ដីជូនដំណឹងដល់​ម្ចាស់រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​សាធារណជនឲ្យបានជ្រាបថា រាល់រថយន្តដឹកទំនិញ​ទាំងអស់ នឹងមិនអនុញ្ញាតឱ្យធ្វើច​រាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ចាប់​ពី​ចំណុ​ច​គល់​ស្ពាន​ព្រះមុនីវង្ស រហូតដល់វត្តក្តីតាកុយ ដោយត្រូវវាងតាមស្ពាន​ព្រែកសំរោង ក្រុងតាខ្មៅវិញ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ ខណៈ​ដែល​កំណាត់​ផ្លូវ​នេះ កំពុងតែសាងសង់ពង្រីកឱ្យធំជាងមុន។ ការចេញសេចក្ដីជូនដំណឹងនេះ…

អគ្គិសនីក​ម្ពុជា​ ផ្អាក​ការ​ផ្គត់ផ្គង់​ ៤​ថ្ងៃ​ នៅ​ភ្នំពេញ​

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៥ ខាងមុខនេះអគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់នៅ​តំបន់ភ្លើង​មួយចំនួនទៅតាមពេលវេលា និងទីកន្លែង នេះបើយោងតាមការសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចេញ​នៅ​ថ្ងៃទី១៧ខែមីនាម្សិលមិញ។ នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកការផ្គត់ផ្គង់នេះ ដើម្បីអនុវត្តការងារ​ជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លង​ខ្សែ​បណ្ដាញ​បង្កលក្ខណៈដល់​ការដ្ឋាន​ពង្រីកផ្លូវ។ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូរ ឃុន អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ទទួលមរណភាព

ភ្នំពេញ៖ លោក សូរ ឃុន សមាជិកសភាមណ្ឌលតាកែវ មកគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋ មន្រ្តីក្រសួងប្រៃសណីយ៍ ៤អណត្តិជាប់ៗគ្នា បានទទួលមរណៈភាព នៅវេលាម៉ោង ១១និង១១នាទី ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ។ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានថ្លែងប្រាប់ឱ្យដឹងថា…

ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​៣០​ខែវិច្ឆិកា អាកាសធាតុ​នឹង​ចុះ​ត្រជាក់​

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ពី​ការធ្លាក់ចុះ​ត្រជាក់​នៃ​អាការ​ធាតុ​ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍ ដោយសារ​តែ​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់​សម្ពាធ​ខ្យល់​បក​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​។​ ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​៣០​ខែវិច្ឆិកា ឆ្នាំ ២០១៤ ក្រសួង​បាន​បញ្ជាក់ថា អាកាសធាតុ​នឹង​ធ្លាក់ចុះ​ត្រជាក់​កម្រិត​ពី ២០​ទៅ​២៤​អង្សា​សេ និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​មធ្យម​នៅ​ទូទាំង​ប្រទេស​៕​

គ​.​ជ​.​ប ជូនដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ និង ទីតាំង​បំផ្លាញ​សន្លឹកឆ្នោត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​ទី​២០​ខែតុលា ឆ្នាំ​២០១៤ ដល់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ព័ត៌មាន​ជាតិ និង អន្តរជាតិ​ទាំងអស់​ថា នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែ តុលា​ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក គ​.​ជ​.​ប នឹង​ធ្វើ​ការបំផ្លា្ញ​ញ​សន្លឹក ឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​នា​ពេល​កន្លងមក​នោះ​។​ ​សន្លឹកឆ្នោត​ដែល​ត្រូវ​បំផ្លាញ​រួម​មាន​សន្លឹកឆ្នោត ដែល​បាន​ប្រើ ប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ ២០០៨…

រដ្ឋសភា​នឹង​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​ទី​១​ទី​២

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា ឆ្នាំ​២០១៤ កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​អនុ ប្រធាន​ទី​១ អនុប្រធាន​ទី​២ និង​បោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញន្ថែម​សមាជិក​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ផង​ដែរ​។​ ​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា​ចុះ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៤ បានឱ្យដឹងថា របៀបវារៈ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥​នោះ​រួមមាន ១-​ការបោះឆ្នោត​ជ្រើសតាំង​ឯកឧត្ដម ងួន ញ៉ិល…