មា្ចស់ Galaxy Note 7 ម្នាក់បានប្រកាសឲ្យឈប់លក់ទូរស័ព្ទGalaxy Note 7 របស់ខ្លួន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងផ្នែក Samsung បានជំរុញឲ្យម្ចាស់នៃទូរស័ព្ទ Galaxy Note 7 បិទស្មាតហ្វូនរបស់ខ្លួន ខណៈពេលដែលការស៊ើបអង្កេត របាយការណ៍ថ្មីបង្ហាញថា ឩបករណ៍មួយនេះ មានបញ្ហបច្ចេកទេស ។ សហគ្រាស Samsung ទាំងមូលបាននិយាយថា នឹងឈប់លក់ទូរស័ព្ទម៉ូដែល Galaxy Note 7 នេះ…

លោក Donald Trump និងលោក Obama កំពុងចាប់ផ្ដើមកិច្ចពិភាក្សាគ្នាជាលើកដំបូង ជុំវិញការផ្ទេរអំណាច នៅសេតវិមាន

អាមេរិកៈ ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក Donald Trump បាននិយាយថា វាជាកិត្តិយសបំផុត ដើម្បីជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីកំពុងកាន់អំណាច លោក Barack Obama សម្រាប់ការចរចាក្នុងការផ្លាស់ប្ដូរអំណាច នៅសេតវិមាន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ កាលពីពេលធ្វើយុទ្ធនាការបោះឆ្នោត…

នៅទីក្រុងជាច្រើនរបស់អាមេរិក ក្រុមបាតុកររាប់ពាន់នាក់ បន្តការតវ៉ាប្រឆាំងលោក Trump

អាមេរិកៈ បាតុកររាប់ពាន់នាក់ បាននាំគ្នាដើរហែរជាក្បួន នៅតាមដងផ្លូវនៃទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត បន្ទាប់ពីលោក Donald Trump នឹងត្រូវឈានជើងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅឯសេតវិមាននាពេលខាងមុខ។ នេះបើយោងាតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។ មនុស្សជាច្រើន បាននាំគ្នាស្រែកជាមួយនឹងពាក្យស្លោកថា «Trump មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទ្បើយ»។…

Angelina Jolie មិនពេញចិត្តពីគោលនយោបាយរបស់ ដូណាល់ត្រាំ​

បន្ទាប់ពីប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក លោក Trump បានជាប់ថ្មីៗនេះ សង្កេតឃើញថា មានតារាហូលីវូតជាច្រើនសម្ដែងការមិនពេញចិត្តចំពោះរូបលោក ដោយនៅក្នុងនោះ អ្នកនាង Angelina Jolie ក៏ធ្លាប់មានការមិនពេញចំពោះលោកដូណាល់ត្រាំ ចាប់តាំងពីកំឡុងពេលយុទ្ធនាការបោះឆ្នោតមកម្លេះ។ អ្នកនាង Angelina Jolie បានសម្ដែងការមិនពេញចិត្តចំពោះ លោក Donald Trump…

តំណែងប្រធានាធិបតីថ្មី របស់អាមេរិក ធ្លាក់ទៅលើលោក ដូណាល់ ត្រាំ

អាមេរិកៈ លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី សម្រាប់អាណត្តិទី៥៨នេះ បានឈ្នះទៅលើលោក ដូណាល់ ត្រាំ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ក្នុងលទ្ធផល ២៧៦សំឡេង ទល់នឹង២១៨សំឡេង របស់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាគូប្រជែងតំណែងមកពីគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។ បើគ្មានអ្វីប្រែប្រួលនោះទេ លោក ដូណាល់…

លោកស្រី គ្លីនតុន នាំមុខលោក ត្រាំ វិញហើយ ក្នុងលទ្ធផលប្រកៀកប្រកិតគ្នា

អាមេរិកៈ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលមានបេក្ខភាពលោកស្រី ហ៊ីឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ នាថ្ងៃទី៨ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា នៅកម្ពុជា លទ្ធផលបណ្ដោះអាសន្នគិតត្រឹមម៉ោង១១៖១០នាទីព្រឹកនេះ លោកស្រី គ្លីនតុន បាននាំមុខលោក ត្រាំ ក្នុងលទ្ធផល…

លោក ត្រាំ នាំមុខលោកស្រី គ្លីនតុន ក្នុងលទ្ធបណ្ដោះអាសន្ន ១៣៧ ទល់នឹង ១០៤

អាមេរិកៈ គិតត្រឹមម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកានេះ លទ្ធផលបណ្ដោះអាសន្នលោក ដូណាល់ ត្រាំ បាននាំមុខលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងសំឡេង ១៣៧ ទល់នឹង ១០៤ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិទី៥៨។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច៕

កងកម្លាំងពួកឃឺដ និងអារ៉ាប់ កំពុងរៀបចំប្រតិបត្តិការដណ្តើមយកទីក្រុង រ៉ាក់កា ពីឧទ្ទាម IS

BBC: កងកម្លាំងពួកឃឺដ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងអារ៉ាប់ បានឲ្យដឹងថា ខ្លួនកំពុងរៀបចំផែនការដើម្បីវាយដណ្តើមយកទីក្រុង រ៉ាក់កា នៅក្នុងប្រទេស ស៊ីរី ពីក្នុងកណ្តាប់ដៃពួកឧទ្ទាម IS។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថា ពួកខ្លួនមានការជួយជ្រោមជ្រែងដោយក្រុមវាយប្រហារដែនអាកាសដឹកនាំដោយអាម៉េរិក…

ទឹកភ្នែកជនក្រីក្រជាច្រើននាក់ ត្រូវបាន​ស្រក់ បន្ទាប់ពី​មាន​អគ្គិភ័យមួយនៅប៉េរូ

ប៉េរូៈ ប្រជាជនប្រមាណ៥០០គ្រួសារកំពុងជួបបញ្ហាឥតផ្ទះសម្បែង បន្ទាប់ពីអគ្គិភ័យបានបំផ្លិចបំផ្លាញផ្ទះពួកគេទាំងស្រុង ស្ថិតក្នុងតំបន់អនាធិបតេយ្យមួយ នៅស្រុករ៉ាមាក នៃរដ្ឋធានីឡឺម៉ា ប្រទេសប៉េរូ នាព្រឹកថ្ងៃសៅរ៍នេះ។ បើយោងតាមសេចក្តីរាយការណ៍របស់ក្រុមជួយសង្គ្រោះរបស់រដ្ឋឡឺម៉ាបានឲ្យដឹងថា ផ្ទះចំនួន៣០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុងដោយអគ្គិភ័យ ហើយក្រុមជួយសង្គ្រោះបាននឹងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់អគ្គិភ័យដ៏អាក្រក់មួយនេះ។ បច្ចុប្បន្នក្រុមប៉ូលិសក៏កំពុងបើកការស៊ើបអង្កេតលើករណីនេះ ថាតើផ្ដើមចេញមកពីមូលហេតុអ្វី បានបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង។ នេះយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា…

ប្រយុទ្ធគ្នានៅ Mosul កងកម្លាំងពិសេសអ៊ីរ៉ាក់ បានឆ្ពោះចូលទៅកាន់ទីក្រុងហើយ

អ៊ីរ៉ាក់ៈ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃ រវាងកងកម្លាំងអ៊ីរ៉ាក់ ជាមួយនិងពួកសកម្មប្រយុទ្ធនោះ មកទល់ពេលនេះ កងទ័ពរដ្ឋាភិបាល បានឈានចូលដល់ការវាយលុកជាលើកដំបូងហើយ នៅជាយក្រុង Mosul ដោយពួកគេកំពុងព្យាយាមជំរុញឲ្យ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចេញពីភាគខាងជើងទីក្រុងនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ…