គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបង្កឲ្យស្លាប់និងរងរបួស ២១នាក់ និង៦៦ចេតិយរងការខូចខាត
មីយ៉ាន់ម៉ាៈ គ្រោះរញ្ជួយដី កម្រិត ៦,៨ រ៉ិចទ័រវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញវត្តអារាមជាច្រើននៅក្នុងទីក្រុងបុរាណបាកាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១នាក់ និងរបួស២០នាក់។ យោងតាម ការស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ២៥គីឡូម៉ែត្រភាគខាងលិច នៃក្រុង Chauk ក្នុងជម្រៅ៨៤គីឡូម៉ែត្រ។ ការញ័ររញ្ជួយនេះត្រូវបានរាលដាលទៅឆ្ងាយដល់ប្រទេសថៃ បង់ក្លាដែស និងប្រទេសឥណ្ឌាបង្កឲ្យមានការភ័យខ្លាចដល់អ្នកស្រុក រត់ចេញពីអគារមកនៅតាមដងផ្លូវ។ អ្នកនាំពាក្យនាយកដ្ឋានបុរាណវិទ្យាបានប្រាប់…